តារាម៉ូដែលវ័យក្មេងអាយុ ៩ ឆ្នាំ mix & match ម៉ូដសំលៀកបំពាក់ទាន់សម័យស្រស់ស្អាតដូចជា fashionista
នៅក្នុងវ័យដែលកុមារាកុមារីជាច្រើនស្លៀកពាក់តាមការរៀបចំរបស់ឪពុកម្តាយ ចំណែកក្មេងស្រី Coco Hamamatsu មានអាយុត្រឹមតែ ៩ ឆ្នាំក៏អាចរៀបចំស្ទីលស្លៀកពាក់ដោយខ្លួនឯងទៅហើយ។ ប្អូនស្រី Coco ត្រូវគេចាត់ទុកជាតំណាងម៉ូដែលកុមារនៃប្រទេសជប៉ុន។
រូបភាព https://www.instagram.com/coco_pinkprincess/
នៅលើបណ្តាញសង្គម Instagram Coco មានអ្នកតាមដានជាង ១៥០,០០០ នាក់ អ្នកប្រាកដជាភ្ញាក់ផ្អើលចំពោះក្មេងស្រីសក់ខ្លីគួរអោយស្រលាញ់ និងស្ទីលទាន់សម័យបំផុត។ ទោះបីស្លៀកសម្លៀកបំពាក់អ្នករចនាម៉ូដល្បីដូចជាអាវ Gucci កាបូបម៉ាក Chanel ស្បែកជើងម៉ាក fendi ឬទោះបីជាស្បែកជើងធម្មតាក៏ Coco នៅតែរៀបបញ្ចូលឈុតសម្លៀកបំពាក់ជាមួយវ៉ែនតា។ ដោយសារម៉ូដសម្លៀកបំពាក់ប្លែកៗប្អូនស្រីធ្លាប់ទទួលកិត្តិយសបង្ហាញខ្លួនលើទស្សនាវដ្តី Vogue និងធ្លាប់សហការជាមួយម៉ាកអន្តរជាតិដូចជា Gucci, Fendi, Burberry ។
ទោះជាយ៉ាងណាក៏ម៉ាកល្បីមិនបង្ខំអោយ Coco Hamamatsu ពាក់តាមការរៀបចំសម្រាប់ដើរបង្ហាញម៉ូតនោះទេ ប៉ុន្តែគោរពតាមចំណូលចិត្ត និងផ្តល់នូវសម្លៀកបំពាក់សាកសមបំផុតចំពោះស្ទីលស្លៀកពាក់របស់ fashionista អាយុ ៩ ឆ្នាំ។

ឪពុកម្តាយរបស់ Coco ជាម្ចាស់ហាងលក់សំលៀកបំពាក់មួយឈ្មោះ Funtique នៅ Hairajuku ទីក្រុង Tokyo ប្រទេសជប៉ុន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ Coco រៀបចំសម្លៀកបំពាក់ដោយខ្លួនឯងគ្មានជំនួយពីឪពុកម្តាយឡើយ។ មិនត្រឹមតែជ្រើសរើសសម្លៀកបំពាក់ដោយខ្លួនឯងប៉ុណ្ណោះទេ ប្អូនស្រីថែមទាំងរើសរូបថតដែលខ្លួនពេញចិត្តបំផុតដើម្បីបង្ហោះលើ Instagram ផងដែរ។
Coco Hamamatsu ក៏បង្ហាញខ្លួនញឹកញាប់ក្នុងសប្តាហ៍ម៉ូដពិភពលោកជាមួយនឹងសំលៀកបំពាក់ប្លែកៗ ប្អូនស្រីតែងតែស្វែងយល់អំពីម៉ូដចេញថ្មីដើម្បីបង្ហាញលក្ខណៈប្លែកផ្ទាល់ខ្លួន។
AD