សិស្សវិទ្យាល័យពីរនាក់បង្កើតហ្គេមជួយដោះស្រាយបញ្ហាក្នុងទីក្រុងរហូតទទួលរង្វាន់

ទីក្រុង Kesennuma របស់ Miyagi កំពុងតែជួបនឹងបញ្ហាចំនួនប្រជាជនធ្លាក់ចុះ។ ប៉ុន្មានឆ្នាំថ្មីៗនេះចំនួនប្រ​ជា​ជន​​ក្នុង​ទីក្រុង​នៅ​តែ​បន្តធ្លាក់ចុះហើយគ្មានស្ថេរភាពឡើយ។

រលកស៊ូណាមិឆ្នាំ ២០១១ ស្ទើរតែបំផ្លាញអ្វីៗទាំងអស់នៅទីក្រុងនេះ។

Hatakeyama និង Yoshishiro ជាសិស្សវិទ្យាល័យឆ្នាំទី ៣ រស់នៅក្នុងទីក្រុងបានបង្កើតហ្គេមថ្មីមួយដែលទទួល​​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង។ ហ្គេមនេះទទួលបានពានរង្វាន់ពីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេក​វិទ្យា​ដែលជារង្វាន់ខ្ពស់បំផុតក្នុងការប្រ​កួត​សម្រាប់​សិស្សវិទ្យាល័យទូទាំងប្រទេស។

ចំណុចលេចធ្លោរបស់ហ្គេមដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនក្នុងតំបន់។

សិស្សទាំងពីរនាក់ដែលបានបង្កើតហ្គេមបំផុសគំនិតពីបទពិសោធជាក់ស្តែងក្នុងព្រឹត្តិការណ៍ឆ្នាំ ២០១១ ។

រូបភាព https://www.asahi.com/articles/photo/AS20200504002686.html

ហ្គេមមានឈ្មោះថា “Kesennuma Quest” លេងលើស្មាតហ្វូន។ អ្នកលេងដើរតួជាភ្ញៀវទេសចរណ៍មកលេងទីក្រុង ដើរ​​ទិញ​​ឥវ៉ាន់ និងជជែកលេងជាមួយអ្នកស្រុក។ កន្លែង និងមនុស្សក្នុងហ្គេមសុទ្ធតែមានពិត។

រូបភាព https://numaque.com/setumeisyo.pdf

ម្នាក់ក្នុងចំណោមអ្នកបង្កើតហ្គេមឈ្មោះ Hatakeyama ទទួលខុសត្រូវអភិវឌ្ឍកម្មវិធីហ្គេម។ គាត់ធ្លាប់ចាញ់គ្រប់ហ្គេម​ទាំង​អស់កាលពីរៀននៅបឋមសិក្សាមកម្ល៉េះ។ ដោយសារតែខកចិត្តគាត់ក៏ចាប់ផ្តើមបង្កើតហ្គេមដែលខ្លួនអាច​យក​ឈ្នះ។

រហូតដល់គាត់រៀនវិទ្យាល័យឆ្នាំទី ៣ គាត់មានគំនិតគ្រប់គ្រាន់អាចមើលឃើញបញ្ហារបស់ស្រុកកំណើត។ គាត់ចាប់ផ្តើមគិតអំពីវិធីសាស្រ្តជួយបង្កើនចំណាប់អារម្មណ៍របស់អ្នកដទៃលើទីក្រុង Kesennuma ក្នុងរយៈពេលយូរ​អង្វែងមិនមែនបណ្តោះអាសន្នទេ។

“បង្កើតហ្គេមណែនាំមុខរបស់ប្រជាជនរស់នៅក្នុងទីក្រុងជួយអោយអ្នកដែលចាកចេញពី Kesennuma ចង់ត្រលប់​មកវិញ” ។

ក្រោមការជម្រុញនេះ Hatakeyama ចាប់ផ្តើមគម្រោងរបស់ខ្លួនជាផ្លូវការនៅឆ្នាំ ២០១៨ ។ ដោយសារកម្លាំងមិន​គ្រប់គ្រាន់គាត់បបួលមិត្តរួមថ្នាក់ឈ្មោះ Yoshishiro ជាមនុស្សដែលចូលចិត្តលេងហ្គេម។ Yoshishiro ដើរតួជាអ្នក​សាក​ល្បង​លេងហ្គេម និងផ្តល់គំនិតដើម្បីធ្វើអោយហ្គេមមានភាពល្អឥតខ្ចោះ។

រូបភាព https://numaque.com/setumeisyo.pdf

លើសពីនេះទៅទៀតបុរសទាំងពីរនាក់ក៏រីករាយនឹងទទួលមតិយោបល់របស់អ្នកលេងដើម្បីអភិវឌ្ឍហ្គេមអោយកាន់​តែប្រ​សើរ​ឡើង។

តើអ្នកធ្លាប់ទៅលេងនៅ Kesennuma ដែរទេ? ធ្វើដំណើរឆ្លងកាត់ដោយចៃដន្យឬជាអ្នកហាត់ការក្នុងទីក្រុង។ អ្នក​​អាច​សាកល្បងលេងហ្គេមដើម្បីចងចាំទីកន្លែងនេះ ហ្គេមមិនត្រឹមតែបន្ថែមចំណេះដឹងជួយអ្នកស្គាលទីតាំងប៉ុណ្ណោះ​​ទេ ថែមទាំងមានក្តីស្រលាញ់ជាច្រើនរបស់អ្នកស្រុកចំពោះកន្លែងដែលពួកគេរស់នៅ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: