តើប្រអប់មី Ramen បោះពុម្ពពាក្យខុសសល់ត្រឹមពាក្យ “Ra” ខ្វះពាក្យ “Men” ឬ?

តើអ្នកចូលចិត្តញ៉ាំ Ramen ដែរទេ? ទោះបីមានប្រភពមកពីប្រទេសចិនក៏ម្ហូបនេះពេញនិយមយ៉ាងខ្លាំងពីសំណាក​ប្រជាជនជប៉ុន ហើយវាក៏ជាមុខម្ហូបតំណាងរបស់ជប៉ុនឆ្លងកាត់ការចម្អិនមានលក្ខណៈពិសេស។ ជន​ជាតិ​ចិន​ជា​ច្រើន​ដែល​ទៅលេងប្រទេសជប៉ុនក៏ចង់ភ្លក់ Ramen ជប៉ុនម្តងដែរ។

Ramen មានន័យថា “សរសៃមី” ដូច្នេះទោះបីទឹកសុ៊បឆ្ងាញ់យ៉ាងណា ម្ហូបសម្បូរបែប ប៉ុន្តែគន្លឹះរបស់ Ramen ស្ថិតលើសរសៃមីត្រូវវែងហើយស្វិត។

រូបភាព https://schoolwith.me/columns/32779

ដូច្នេះមិនថា Ramen នៅហាងឬនៅផ្ទះទេត្រូវតែមានសរសៃមី ប៉ុន្តែបើប្រអប់មីបែរជាគ្មានមីគេហៅថាអ្វីវិញ? ប្រទេស​ជប៉ុនជាប្រទេសដែលអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកនឹកស្មានមិនដល់។

នេះជាផលិតផលថ្មី Wakame Ramen របស់ Acecook សូមក្រឡេកមើលការវេចខ្ចប់។

រូបភាព https://gigazine.net/news/20200401-acecock-wakame-men-nashi/

តោះមកក្រឡេកមើលម្តងទៀត។

មិនមែន Ramen ទេមានតែពាក្យ Ra ប៉ុណ្ណោះ ប្រាកដជាមិនអាចបោះពុម្ពពាក្យខុសលើកញ្ចប់មីឡើយ។ ហេតុ​អ្វីបាន​ជាគ្មានពាក្យ “Men” (មី) ទៅវិញ។

ដោយសារតែផលិតផលនេះគ្មានមីបានជាគេមិនហៅថា Ramen នោះ។ ផ្ទុយទៅវិញ ៤,៥ សារាយសមុទ្របើប្រៀបនឹង​ប្រអប់ Wakame Ramen ធម្មតា។

រូបភាព https://gigazine.net/news/20200401-acecock-wakame-men-nashi/

សម្គាល់៖ គេបោះពុម្ពពាក្យ  麺なし (Men nashi – គ្មានមី) ដូច្នេះប្រសិនបើអ្នកចូលចិត្តញ៉ាំមីកុំទិញច្រឡំ។

រូបភាព https://gigazine.net/news/20200401-acecock-wakame-men-nashi/

ហើយប្រសិនបើអ្នកចូលចិត្តញ៉ាំសារាយសមុទ្រយល់ល្អភ្លក់ប្រអប់ “Ra” នេះម្តង។ ព្រោះបរិមាណសារាយសមុទ្រនៅក្នុង​មាន​តែប៉ុណ្ណឹង។

រូបភាព https://gigazine.net/news/20200401-acecock-wakame-men-nashi/

នៅពេលចម្អិនហើយមើលទៅដូចនេះ។

រូបភាព https://gigazine.net/news/20200401-acecock-wakame-men-nashi/

មិនខុសពីសុ៊បសារាយសមុទ្រធម្មតាទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: