ហេតុអ្វីបានជាតួអង្គគំនូរជីវចល Anime ជាច្រើនមើលទៅមិនដូចជនជាតិជប៉ុន?

ការជជែកវែកញែកអំពីរូបរាងរបស់តួអង្គ Anime កើតមានជាយូរណាស់មកហើយ។ នេះក៏ព្រោះតែមនុស្សជាច្រើនយល់​ថា​តួអង្គ Anime មានលក្ខណៈដូចជនបរទេសច្រើនជាងជនជាតិជប៉ុន។

អ្នកអាចមើលវីដេអូដើម្បីស្វែងយល់បន្ថែមអំពីការជជែកវែកញែកខាងក្រោម។

ជនជាតិជប៉ុនគ្មានទំនុកចិត្តលើរូបរាងខាងក្រៅរបស់ខ្លួន។

លក្ខណៈពិសេសរបស់ជនជាតិជប៉ុនគឺភ្នែកតូច ប៉ុន្តែជនជាតិជប៉ុនជាច្រើនមិនចូលចិត្តលក្ខណៈពិសេសនេះតាម​ស្ថិតិ​បង្ហាញថា “ប្រទេសជប៉ុន និងប្រទេសអាស៊ីអាគ្នេយ៍មានចំនួនជាង ១/៥ ក្នុងចំណោម ១,៣ លានករណីវះកាត់​ត្របក​ភ្នែកទូទាំងពិភពលោក” គំនិតនេះនៅតែបន្តរហូតមកដល់សព្វថ្ងៃ។

រូបភាព https://www.quora.com/Why-do-so-many-people-say-anime-characters-look-white-I%E2%80%99ve-found-that-Asian-cosplayers-look-more-like-anime-characters-than-white-cosplayers-do

ក្រៅពីវះកាត់ត្របកភ្នែកពួកគេថែមទាំងវះកាត់ច្រមុះចង់អោយខ្ពស់ដើម្បីលើកសម្រស់ដូចបស្ចឹមប្រទេស។ ជន​ជាតិ​ជប៉ុន​ជា​ច្រើនមិនពេញចិត្តលើលក្ខណៈធម្មជាតិរបស់ពួកគេទេ។ នោះក៏ជាមូលហេតុ​ដែលធ្វើអោយផលិត​ករ​ភាព​យន្ត​គំនូរជីវចលជប៉ុនបង្កើតរូបរាងតួអង្គតាមបស្ចឹមប្រទេសដើម្បីបំពេញតាមចំណូលចិត្តរបស់អ្នកទស្សនា។

ឥឡូវនេះតើអ្នក​លែងឆ្ងល់អំពីតួអង្គ Anime ដែលជាជនជាតិជប៉ុនប៉ុន្តែមានសក់ពណ៌ទង់ដែង និងភ្នែក​ពណ៌​ខៀវ​ឬនៅ?

រូបភាព https://answers.yahoo.com

ជាការពិតមិនមានន័យថាក្នុងរឿង Anime គ្មានតួអង្គដែលមានរូបរាង “ជប៉ុនសុទ្ធ” នោះទេ ហើយក៏មិនមាន​ន័យ​ថា​តួអង្គដែលមានលក្ខណៈអាស៊ីមិនសូវពេញនិយមឡើយ។ Nodame Cantabile ជាប្រភេទ Anime មានលក្ខណៈ​បែប​​ជប៉ុន​ហើយនៅតែល្បី។ ច្បាស់ណាស់ខ្លឹមសារនៅតែជាតម្រូវការចាំបាច់ចំពោះភាពជោគជ័យរបស់ Anime ។

ទោះជាយ៉ាងណាភាពស្រស់ស្អាតមិនត្រឹមតែបង្ហាញក្នុងពិភព Anime ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងជីវិតពិតផង។ Bihaku (美白) ជាពាក្យជប៉ុនមានន័យថា “សស្អាត” ។ នេះជាមូលហេតុ​ផលិតផលគ្រឿងសំអាង និងថែសម្រស់​ជួយ​អោយស្បែកស្អាត និងពេញនិយម។ មិនត្រឹមតែប្រទេសជប៉ុនប៉ុណ្ណោះទេប៉ុន្តែប្រទេសអាស៊ីជាច្រើនក៏មាន​គំនិតស្រដៀងគ្នានេះដែរ។

តើគំនិតនេះនឹងបន្តចំពោះតួអង្គ Anime នាពេលអនាគតដែរទេ?

មិនចាំបាច់ផ្លាស់ប្តូរទេប្រសិនបើតួអង្គគំនូរជីវចលទទួល​បានការនិយមចូលចិត្តមិនត្រឹមតែនៅក្នុងប្រទេស​ជប៉ុន​​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែនៅជុំវិញពិភពលោក។ អ្វីដែលពិសេសទោះបីជារូបរាងរបស់ Anime មិនដូចជនជាតិ​ជប៉ុនក៏ចរិតលក្ខណៈ គំនិត និងជីវិតរបស់តួអង្គនៅតែធ្វើអោយអ្នកមើលដឹងច្បាស់ថានេះជាជនជាតិ​ជប៉ុន។ គោល​បំណង​​ផ្សព្វ​ផ្សាយ​វប្បធម៌ជប៉ុន និងដើម្បីទាក់ទាញអ្នកទស្សនា។

ក្រៅពីនេះពិភព Anime ខុសពីពិភពពិត ស្ទីលម៉ូដសក់ឬរូបរាងរបស់តួអង្គបង្ហាញអំពីបុគ្គលិកលក្ខណៈមិនមែនដើម្បី​បង្ហាញ​ពីលក្ខណៈជាតិសាសន៍របស់តួអង្គនោះទេ។ តួអង្គ Anime មួយចំនួនមិនមានលក្ខណៈស្រដៀងនឹង​ជន​​ជាតិ​​ណាមួយទេប៉ុន្តែមិនធ្វើអោយអ្នកមើលមានអារម្មណ៍ប្លែកឡើយ។ 

ចុះចំណែកគំនិតផ្ទាល់របស់អ្នកវិញ តើអ្នកចូលចិត្តតួអង្គ Anime មានរូបរាងដូចបស្ចឹមប្រទេសឬតួអង្គមានសម្រស់​​បែប​​ប្រពៃណីជប៉ុនឬអាស៊ី?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: