ចំណុចមូលដ្ឋានទាំង ៣ ក្នុងវប្បធម៌ធ្វើម្ហូបជប៉ុន

ចំណុចមូលដ្ឋានទាំង ៣ ដូចជា Gomi, Goshiki និង Goho ក្នុងម្ហូបជប៉ុនដែលទទួលឥទ្ធិពលពីវូជីង (ទស្សនវិជ្ជា​ចិន) គឺជាមូលដ្ឋានគ្រឹះ​ក្នុង​ការបង្កើតលក្ខណៈពិសេសរបស់មុខម្ហូបជប៉ុនក៏ដូចជាជួយប្រជាជនរស់​នៅ​បានយូរជាង​ជន​ជាតិ​ផ្សេង​ទៀត។

ក្នុងចំណោម​នោះមាន៖ 

Gomi (五味): មាន ៥ រសជាតិរួមមានប្រៃ ជូរ ផ្អែម ចត់ និង Umami 

Goshiki (五色): ពណ៌ទាំង ៥ ត្រូវការក្នុងអាហារគឺពណ៌ស លឿង ក្រហម ខៀវ ខ្មៅ

Goho (五法): វិធីសាស្រ្តចម្អិនម្ហូបទាំង ៥ យ៉ាងមានដូចជាឆៅ ចំហុយ ចៀន ស្ងោរ និងអាំង។

ជនជាតិ​ជប៉ុនដែល​មិន​ចេះចម្អិន​ម្ហូបគ្រាន់តែអនុវត្តតាមលំនាំខាងលើអាចចម្អិនជាម្ហូបចម្រុះ សម្បូរជីវជាតិ និង​អាហារូបត្ថម្ភគ្រប់គ្រាន់។ មិន​ត្រឹម​តែជាការចម្អិន​ម្ហូបសាមញ្ញប៉ុណ្ណោះទេ ពេលអ្នក​ញ៉ាំសុ៊ប Miso អាចទទួលអារម្មណ៍​ពី​គ្រឿងផ្សំ និងគ្រឿងទេសជាច្រើន។

តើអ្នកធ្លាប់កត់សម្គាល់ទេថាម្ហូបជប៉ុនសុទ្ធតែទាក់ទាញភ្នែក ម្ហូបខ្លះសាមញ្ញតែក៏រៀបចំស្អាតណាស់ដែរ។ ព្រោះប្រជាជន​ជប៉ុន​​​យក​​ចិត្តទុកដាក់លើសោភ័ណភាពក្នុងអាហារ។ អ្នកអាចមើលឃើញយ៉ាងច្បាស់តាមរយៈអាហារដែល​បម្រើ​នៅ​​​ផ្ទះ​សំណាក់ Ryokan បែបប្រពៃណីប្រកាន់ខ្ជាប់នូវសោភ័ណ្ឌភាពបង្កើនភាពថ្លៃថ្នូរ និងលក្ខណៈពិសេស​របស់​ជប៉ុន។

មិន​ត្រឹម​តែទាក់ទាញភ្នែករសជាតិ​ម្ហូបក៏ឈ្ងុយឆ្ងាញ់ណាស់ដែរ។ តើអ្នក​ចូលចិត្តញ៉ាំមុខម្ហូបជប៉ុនណាមួយ?

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: