តើអ្នកដឹងថាតុបង្វិលក្នុងភោជនីយដ្ឋានចិនមានប្រភពមកពីណាទេ?
ម្ហូបចិនមានភាពចម្រុះណាស់ឈុតអាហារត្រូវរៀបចំក្នុងបរិមាណច្រើនដូច្នេះផ្តល់នូវអារម្មណ៍ពេញចិត្ត។
រូបភាព https://diamond.jp/articles/-/174442
ដើម្បីរីករាយនឹងមុខម្ហូបចិនត្រូវកម្មង់ម្ហូបច្រើនបន្ទាប់មកញ៉ាំជាមួយគ្នា ដូច្នេះតុបង្វិលប្រើក្នុងគោលបំណងចែករំលែកអាហារបែបនេះ។
រូបភាព https://zatsugaku-company.com/chinese-cuisine-revolving-table/
នៅកណ្តាលតុមានកន្លែងខ្ពស់សម្រាប់ដាក់ និងចម្អិនម្ហូប។ ដោយសារតុមានទំហំធំទូលាយហើយមានម្ហូបច្រើនហេតុនេះអាចនឹងពិបាកចាប់អាហារទាំងអស់ ដូច្នេះតុបង្វិលអាចយកម្ហូបដែលអ្នកចង់ញ៉ាំទៅជិតអ្នក។ អ្នកមើលឃើញតុប្រភេទនេះច្រើនក្នុងភោជនីយដ្ឋានចិនប៉ុន្តែតាមពិតវាមានប្រភពមកពីវប្បធម៌ជប៉ុន។
ប្រភពតុបង្វិលមកពីវប្បធម៌អោយប្រាក់បុគ្គលិកបម្រើក្នុងភោគជ័យដ្ឋាន។ តាមពិតពីមុនភោជនីយដ្ឋានលំដាប់ខ្ពស់នៅប្រទេសចិនមានបុគ្គលិកឈរលើកម្ហូបតាមឋានៈក្នុងសង្គមរបស់ភ្ញៀវ ហេតុនេះមិនចាំបាច់បង្កើតតុបង្វិលឡើយ។
ប្រទេសជប៉ុនចុងសម័យ Meiji ពេលបញ្ចប់សម័យសាមូរ៉ៃជនជាតិជប៉ុនចាប់ផ្តើម “បើកចំហ” ចំពោះវប្បធម៌ពីបរទេសហើយការអោយប្រាក់បុគ្គលិកជាផ្នែកមួយនៃវប្បធម៌ទាំងនោះ។ ប៉ុន្តែមានបញ្ហាជាមួយវប្បធម៌នេះពេលវាមកប្រទេសជប៉ុន។
ប្រាក់អោយបុគ្គលិកបម្រើក្នុងភោជនីយដ្ឋានភាគច្រើនត្រូវអ្នកគ្រប់គ្រងហាងប្រមូលយកឬបុគ្គលិកដែលយកប្រាក់មិនអាចទទួលប្រាក់ខែពេញទេ។ នេះជាបញ្ហាសង្គមដ៏ធំមួយរបស់ជប៉ុននាពេលនោះ។
ក្រោយមកចាប់តាំងពីឆ្នាំ ១៩៣០ សេដ្ឋកិច្ចមានបញ្ហាបណ្តាលអោយភ្ញៀវអ្នកមានដែលទៅញ៉ាំក៏មិនអោយប្រាក់បុគ្គលិកបម្រើភោជនីយដ្ឋានដែរ។ ចំពោះហាងដែលពឹងលើប្រាក់អោយបុគ្គលិកជាការខាតបង់ធ្ងន់ត្រូវកាត់បន្ថយបុគ្គលិក។
ប៉ុន្តែចំពោះភោជនីយដ្ឋានចិនវិញបុគ្គលិកនៅតែត្រូវឈរលើកម្ហូបដូចដើម។ តាំងពីពេលនោះតុបង្វិលក៏ចាប់ផ្តើមមាន។
ដូច្នេះតុបង្វិលមកពីប្រទេសជប៉ុនតែមិនច្បាស់ថាតើភោជនីយដ្ឋានណាចាប់ផ្តើមឡើយ។
តើអ្នកចូលចិត្តពិធីជប់លៀងតុបង្វិលដែរទេ?
Kengo Abe