ទីក្រុង TOKYO ក្រោមមហាសមុទ្រដ៏អាថ៌កំបាំងរបស់វិចិត្រករជនជាតិជប៉ុន
“នេះជាទិដ្ឋភាពដែលអ្នកមើលឃើញរាល់ថ្ងៃ ប៉ុន្តែគោលដៅរបស់ខ្ញុំគឺបង្កើតពិភពមួយថ្មី”។
នេះជាសម្តីរបស់វិចិត្រករគំនូរជនជាតិជប៉ុន Hiromu ពិពណ៌នាអំពីស្នាដៃថ្មីរបស់ខ្លួនគូរដោយប្រើកម្មវិធី Photoshop ។
វិចិត្រករយកទេសភាពទីក្រុងធ្វើជាផ្ទាំងរូបខាងក្រោយ ការរៀបចំលម្អិតបង្កើតជាប្រធានបទថ្មីប្លែក។ ទេពកោសល្យរបស់វិចិត្រករធ្វើអោយទឹក ខ្យល់ និងផ្ទៃដីបញ្ចូលក្នុងស្នាដៃរបស់ខ្លួន។
ពេលខ្លះស្នាដៃថ្មីនាំមកនូវអារម្មណ៍ដូចជារស់ឡើងវិញ ប៉ុន្តែពេលខ្លះក៏ជាសញ្ញានៃការបំផ្លាញផងដែរ។
ទោះយ៉ាងណាអ្វីដែលត្រូវនិយាយមនុស្សដែលមានវត្តមានក្នុងស្នាដៃរបស់វិចិត្រករហាក់ដូចជាព្រងើយកន្តើយចំពោះរឿងខុសធម្មតាដែលកំពុងកើតឡើង ហើយបន្តជីវិតរបស់ខ្លួនដូចប្រចាំថ្ងៃ (ឬមានចេតនាព្រងើយកន្តើយ) ។
នេះជាស្នាដៃមួយចំនួន និងការវាយតម្លៃអត្តនោម័ត។ អ្នកអាចគិតទៅតាមអារម្មណ៍របស់ខ្លួន។
美しい世界 (ពិភពស្រស់ស្អាត)
នៅក្នុងរូបភាពបង្ហាញពីពន្លកផ្កាដុះដែលបណ្តាលអោយអគារទាំងមូលផ្ទុះ។ ដូច្នេះតើជាការរស់ឡើងវិញឬការបំផ្លិចបំផ្លាញ? អ្វីដែលគួរឱ្យខ្លាចស្ថិតលើផ្កាឬអាគារខ្ពស់ទាំងនោះ?
ふたりが過ごす時間 (ពេលវេលាដែលយើងមានជាមួយគ្នា)
ទេសភាពអន្លង់អន្លោចដែលមានតែនៅក្នុងខ្សែភាពយន្តមនោសញ្ចេតនា ប៉ុន្តែក្រឡេកមើលជិតខាងក្រោមជាវាលផ្កាដីស្ងួតប្រេះ។ ផ្កាដែលកំពុងដុះអគារក៏ចាប់ផ្តើមពុកផុយបណ្តើរៗ។ តើធម្មជាតិ និងមនុស្សមិនអាចរស់នៅចុះសម្រុងឬ? ទោះបីជាមនុស្សតែងតែបង្ហាញថាខ្លួនស្រលាញ់ធម្មជាតិស្រស់ស្អាត។
海がはじまる (សមុទ្រកំពុងចាប់ផ្តើម)
នៅចំកណ្តាលផ្ទាំងរូបភាពមានមនុស្សពីរនាក់កំពុងភ័យស្លន់ស្លោឳបគ្នាក្រោមស្ថានភាពត្រូវឈ្លានពាន (ត្រីបាឡែន) ប៉ុន្តែអាចឃើញថាត្រីបាឡែនគ្រាន់តែហែលលេងក្នុងបរិយាកាសធម្មជាតិរបស់វាតែប៉ុណ្ណោះ។
時の交差地点 (ពេលវេលា)
ពិតជាមិនគួរអោយជឿថាត្រីបាឡែនក្បាលកោងអាចរស់នៅបានពី ១០០ ទៅ ២០០ ឆ្នាំ។ តាមទស្សនៈមនុស្សអាចនិយាយបានថាពួកវាមានដំណើរដ៏យូរអង្វែង។
季節の境目 (ប្តូររដូវ)
ដូចជាទីក្រុងមួយត្រូវកប់ក្រោមមហាសមុទ្រប៉ុន្តែនៅមានជីវិតធម្មជាតិចម្រុះពណ៌។
ដើម្បីមើលស្នាដៃផ្សេងទៀតសូមចូល Twitter Instagram Pixiv ឬ Tumblr របស់វិចិត្រករ។
Sacchan