រូបបងប្អូនស្រីតារាបង្ហាញម៉ូតដ៏ល្បីកូនស្រីរបស់តារា Kimura Takuya
បងប្អូនស្រីជនជាតិជប៉ុនដ៏ល្បីពីរនាក់ឈ្មោះ Cocomi និង Koki ប្រវត្តិគ្រួសារមានកេរ្តិ៍ឈ្មោះខាងប្រពៃណីសិល្បៈ រូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យ។ បច្ចុប្បន្នពួកគេទាំងពីរជាតារាបង្ហាញម៉ូតធ្លាប់បង្ហាញខ្លួនលើគម្របទស្សនាវដ្តីឈានមុខគេដូចជា Vogue, Grazia, Marie Claire -ល- ។
Cocomi ខាងឆ្វេង និង Koki ខាងស្តាំ
រូបភាព https://www.instagram.com/koki/
ឪពុកម្តាយរបស់ Cocomi និង Koki ជាគូស្វាមីភរិយាដ៏ល្បីល្បាញតារាប្រុសជាសមាជិកក្រុមចម្រៀងជាតិ SMAP – Kimura Takuya និងតារាចម្រៀងស្រីឈ្មោះ Kudo Shizuka ។
Cocomi Kimura កើតនៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០០១ ជាតារាបង្ហាញម៉ូតថ្មីរបស់អាស៊ី។ នាងចូលប្រឡូកក្នុងវិស័យសិល្បៈក្រោយប្អូនស្រីពីរឆ្នាំ ប៉ុន្មានខែបន្ទាប់ពីល្បីកេរ្តិ៍ឈ្មោះរបស់ Cocomi មានលើគម្របទស្សនាវដ្តីបង្ហាញម៉ូត Cocomi គឺជាអ្នកតំណាងលើគម្របទស្សនាវដ្តី Vogue និងម៉ាក Dior របស់ជប៉ុន។
ជាពិសេសត្រូវបានអ្នកដឹកនាំសម្តែងរបស់ Dior ផាត់មុខអោយដោយផ្ទាល់។ Cocomi ក៏មិនចាញ់ប្អូនស្រីក្នុងវិស័យតន្ត្រីឡើយ នាងមានចំណូលចិត្តខាងតន្រ្តីបុរាណរៀនវីយូឡុងតាំងពីអាយុ ៣ ឆ្នាំ ផ្លុំខ្លុយតាំងពីអាយុ ១១ ឆ្នាំ។ នៅពេលចែករំលេកពីអាជីពនាងនិយាយថាចង់ក្លាយជាអ្នកសិល្បៈដែលពូកែ ហើយចូលចិត្តនិពន្ធចំរៀង។
រូបភាព http://koalasplayground.com/2020/03/20
រូបភាព http://koalasplayground.com/2020/03/20
រូបភាព http://koalasplayground.com/2020/03/20
រូបភាព http://koalasplayground.com/2020/03/20
ទន្ទឹមនឹងនេះប្អូនស្រី Koki ជាតារាលេចធ្លោក្នុងកម្មវិធីបង្ហាញម៉ូត និងព្រឹត្តិការណ៍អន្តរជាតិតាំងពីអាយុ ១៧ ឆ្នាំ។ Koki (Mitsuki Kimuwra) កើតឆ្នាំ ២០០៣ ចូលប្រឡូកវិស័យសិល្បៈមុនបងស្រី លើកដំបូងឆ្នាំ ២០១៨ បង្ហាញខ្លួនលើគម្របទស្សនាវដ្តី Elle ជប៉ុនធ្វើអោយមនុស្សគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
រូបភាព https://www.instagram.com/koki/
បច្ចប្បន្ននេះនាងក្លាយជាអ្នកតំណាងវ័យក្មេងនៃម៉ាកល្បី Bvlgari ផងដែរ។
រូបភាព https://www.instagram.com/koki/
រូបភាព https://www.instagram.com/koki/
បន្ទាប់មកនាងទទួលបានការអញ្ជើញពីទស្សនាវដ្តី និងអ្នករចនាដ៏ល្បីល្បាញ។ មិនត្រឹមតែជាតារាម៉ូដែលប៉ុណ្ណោះទេ Koki ក៏មានទេពកោសល្យខាងផ្នែកសិល្បៈផងដែរ។ នាងអាចលេងព្យាណូពីរប្រភេទយ៉ាងជំនាញ ផ្លុំខ្លុយ និងធ្លាប់ទទួលបានពានរង្វាន់ឆ្នើមក្នុងកម្មវិធីប្រលងខ្លុយ Yamano Junio លើកទី ២៣ មិនត្រឹមតែប៉ុណ្ណឹងនាងថែមទាំងតែងបទចំរៀងចំនួន ៣ បទនៅក្នុងអាល់ប៊ុមម្តាយតាំងពីអាយុ ១៤ ឆ្នាំ។
កាលពីខែវិច្ឆិកាឆ្នាំមុន Koki ដើរតួជាតួឯកស្រីក្នុង MV Eternal Love របស់តារាចម្រៀងចិនឈ្មោះ Kris Wu ពេលសហការសម្តែងអ្នកទាំងពីរមានរឿងចាមអារាមទាក់ទងគ្នាព្រោះពេលបង្ហាញខ្លួនមានភាពភាពស្និទ្ធស្នាលក្នុងកម្មវិធី និងព្រឹត្តិការណ៍នានា។
បងប្អូនស្រី Koki និង Cocomi មានភាពជិតស្និទ្ធគ្នាណាស់។ ដោយសារតែរដូវកាលជំងឺបងប្អូនស្រីទាំងពីរចំណាយពេលនៅជាមួយគ្នាកាន់តែច្រើន។
https://www.instagram.com/p/B_uKPpsgeKP/?utm_source=ig_embed
AD