​ប្រភេទការ៉េមប្លែកៗរបស់​ជប៉ុនគ្រាន់តែឮឈ្មោះក៏មិន​ហ៊ានភ្លក់ទៅហើយ

ការ៉េមជាបង្អែមឆ្ងាញ់ដែលគេនិយមនៅទូទាំងពិភពលោក។ មនុស្សភាគច្រើនចូលចិត្តញ៉ាំការ៉េមនៅរដូវក្តៅ កា​រ៉េម​​មានច្រើនរសជាតិ​សម្រាប់អ្នកជ្រើសរើស។

រូបភាព https://www.newsweekjapan.jp/stories/world/2016/11/post-6410.php

នៅប្រទេសជប៉ុនអាស្រ័យលើតំបន់នីមួយៗមានការ៉េមពិសេសដែលគេហៅថា Local ។ រីករាយជាមួយការ៉េមប្លែកៗដែល​​មាន​​តែ​មួយ​គត់​ក្នុង​តំបន់។

តើអ្នកចង់ភ្លក់ការ៉េមដែលមានរសជាតិ​ទឹកដោះគោស្រស់ឬរសជាតិពិសេសរបស់ Wasabi ជប៉ុន? មានការ៉េមខ្លះបន្ថែម​ផ្លែ​ស្រ្តូបឺរីស្រស់ៗ​ស្តាប់​ទៅ​គួរ​អោយចាប់អារម្មណ៍ចង់ញ៉ាំណាស់។

ទោះជាយ៉ាងណាការ៉េម Local មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែមានប្រភេទខ្លះក៏គួរអោយចាប់អារម្មណ៍ផងដែរ។

ការ៉េមពស់

រូបភាព http://j.people.com.cn/n3/2016/0527/c94475-9064123-13.html 

ថែមទាំងមានពរូបពស់ទាំងមូលលើគំរបប្រអប់ការ៉េមផង។

រូបភាព https://www.nara-edu.ac.jp/ECNE/kaerhebi/kaisetu/mamusi.htm

គ្រាន់តែក្រឡេកមើលពាងស្រាត្រាំពស់ក៏ព្រឺខ្លួនទៅហើយមិនដឹងថាការ៉េមពស់មានរសជាតិបែបណាទេ?

ការ៉េមអន្ទង់

រូបភាព http://nippon-sumizumi-kanko.com/k-unagiice.html

បន្ទាប់ពីការ៉េមពស់មានការ៉េមអន្ទង់។

នៅប្រទេសជប៉ុនអន្ទង់អាំងគេនិយមចូលចិត្តណាស់ពិសេសញ៉ាំជាមួយបាយ។ តើគេយកទៅធ្វើការ៉េមដូចម្តេច?

មិន​​ត្រឹម​​តែ​ប៉ុណ្ណឹង​គេថែមទាំងដាក់ម្រេចជប៉ុនលើការ៉េមដើម្បីបន្ថែមរសជាតិ។

ការ៉េមក្តាម

រូបភាព https://nobuko.shiga-saku.net/e983084.html

ការ៉េមជាបង្អែមដែលពេញនិយមសម្រាប់មនុស្សគ្រប់គ្នាអាចភ្លក់ តែបើគេលាយជាមួយក្តាមនឹងទៅជាយ៉ាងណា? ការ៉េម​ក្តាម​មិន​​ត្រឹម​តែ​មានរសជាតិក្តាមប៉ុណ្ណោះទេថែមទាំងធ្វើពីសាច់ក្តាម។ អ្នកប្រហែលជាបារម្ភថាមានក្លិន​ឆ្អាប​ប៉ុន្តែ​រស​ជាតិ​កា​រ៉េម​នេះ​ពិតជាឆ្ងាញ់ណាស់។

ការ៉េមអណ្តាតសាច់គោ

រូបភាព https://minkara.carview.co.jp/userid/154459/blog/30271808/

ការរួមបញ្ចូលការ៉េមចម្លែកៗដែលប្រហែលមានតែជនជាតិជប៉ុនទើបគិតឃើញ។ Topping ពណ៌ត្នោតលើការ៉េមមិន​​មែន​​ជា Chocochip ទេតែជាអណ្តាតសាច់គោ។

អារម្មណ៍អ្នក​ដែល​ភ្លក់ការ៉េមយល់ថា “Chocochip ឆ្ងាញ់ជាង ៣០០ លានដង”។

និយាយរួមវាមិន​ឆ្ងាញ់គ្រាន់តែប្លែក។

ការ៉េមត្រីស្បៃកាជប៉ុន

រូបភាព http://nazofood.com/nazofood/nazo2006011.html

ត្រីស្បៃកាជប៉ុនមានផ្ទុក Omega3 ច្រើនជួយអោយអ្នកឆ្លាតវៃ។ ការ៉េមនេះពេញនិយមព្រោះវាឆ្ងាញ់ និងមានតម្លៃ​សមរម្យ។ ប៉ុន្តែ​បើ​ប្រែ​ទៅ​ជា​ការ៉េមនឹងទៅជាយ៉ាងណា?

ពេល​ក្រឡេក​មើលរូបការ៉េមមានពណ៌សូកូឡាប៉ុន្តែសម្រាប់អ្នក​ដែល​ធ្លាប់ភ្លក់និយាយថា “ពណ៌ដូចជាគំនូរទឹក”។

គេបន្ថែម​ស្រាដើម្បី​កាត់បន្ថយក្លិន​ឆ្អាបរបស់ត្រីប៉ុន្តែ​អ្នក​ញ៉ាំនិយាយថាការ៉េមប្រភេទនេះពិតជាចម្លែកណាស់ដូច​ជា​ក្លិន​គ្រឿង​ក្នុងត្រី មើល​ទៅមិន​ចង់ភ្លក់ទេ។

ក្រៅពីនេះនៅមានរសជាតិ​ការ៉េមជាច្រើនដូចជាការ៉េមត្រីឆ្លាម ការ៉េម Yakisoba ការ៉េម Sashimi សាច់សេះ កា​រ៉េម​ការី​ឥណ្ឌា ការ៉េម Tako (រតីយាវហឺ) -ល- ។

រូបភាព https://matome.naver.jp/odai/2133314784798479301

បន្ទាប់ពីខ្ញុំណែនាំការ៉េមទាំងនេះ តើអ្នក​ធ្លាប់ភ្លក់ការ៉េមដែរទេ?

នេះជាការ៉េមកណ្តូបនៅទីក្រុង Minamiuonuma ខេត្ត Nigata ល្បីព្រោះតែលក្ខណៈពិសេសរបស់អង្ករ។

រូបភាព https://nlab.itmedia.co.jp/nl/articles/1608/16/news040.html

ដូចដែល​អ្នក​ដឹងស្រាប់ហើយថាកណ្តូបជាសត្វបំផ្លាញដំណាំ ដូច្នេះពេល​កសិករកំចាត់សត្វល្អិតចង្រៃនេះក៏ប្រើធ្វើជា​កា​រ៉េម​ប្លែកៗ​ផងដែរ។

ជនជាតិ​ជប៉ុនពិតជាមានការច្នៃប្រឌិតណាស់មែនទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: