“Onino Sentakuita” បេតិកភ័ណ្ឌធម្មជាតិកកើតឡើងតាំង​ពី ៧ លានឆ្នាំមុន

កោះ Aoshima ស្ថិតក្នុងទីក្រុង Miyazaki ខេត្ត Miyazaki ដែលជាបេតិកភ័ណ្ឌធម្មជាតិមានឈ្មោះហៅថា “Onino Sentakuita” គឺ​ជាកោះតូចមួយដែលមានទំហំ ១,៥ គីឡូម៉ែត្រ។ នៅសម័យអេដូកោះទាំងមូលជាតំបន់ដ៏ពិសិដ្ឋ និង​សាក​សក្ត័​រឿងគូរជីវិត ប៉ុន្តែគ្មាននរណាម្នាក់ចេញចូលទេ។

ផ្ទាំងថ្ម “Onino Sentakuita” កកើតឡើងតាំងពី ៧ លានឆ្នាំមុនបង្កើតជាថ្មផុសចេញពីកណ្តាលសមុទ្រ។ ដូច្នេះថ្ម​ភក់​ចាប់ផ្តើមរឹងគរ​លើ​គ្នាច្រើនស្រទាប់ បន្ទាប់ពីត្រូវរលកសមុទ្របោកបក់អស់រយៈពេលយូរក្លាយជាថ្មដូចសព្វថ្ងៃនេះ ដូច្នេះយើងមើលឃើញតែស្រទាប់​ខាង​លើនៃថ្មភក់ដូចជាបន្ទះក្តារ។ ដំបូងមើលទៅហាក់ដូចជាគ្រោះថ្នាក់ព្រោះ​វា​ជា​ថ្ម ប៉ុន្តែនៅពេលជំនោរទឹកឡើងអ្នកអាចរីករាយរត់លេង​លើឆ្នេរខ្សាច់។

រូបភាព https://www.miyazaki-city.tourism.or.jp/spot/

រូបភាព https://www.miyazaki-city.tourism.or.jp/spot/

រូបភាព https://www.miyazaki-city.tourism.or.jp/spot/

មើលពីចម្ងាយផ្ទៃសមុទ្រចន្លោះប្រហោងធំល្វឹងល្វាយ។

ដើម្បីផ្សព្វផ្សាយកន្លែងទេសចរណ៍នេះទីក្រុង Miyazaki បានបង្កើតវីដេអូក្លែងរូបភាព “បិសាច” ពាក់របាំងមុខ និង​បោកសម្លៀក​បំពាក់។ ប៉ុន្តែអត្តន័យសុីជម្រៅក្នុងវីដេអូបង្ហាញថាសម្លៀកបំពាក់កខ្វក់ប្រៀបដូចជាស្នាមប្រឡាក់​ក្នុង​ចិត្ត។ ប្រសិ​នបើយើងបោកសម្អាតរួចព្យួរហាលនោះរឿងទុក្ខព្រួយទាំងអស់នឹងរលាយបាត់។

ដូចជាបិសាចទាំងនេះពេលកាន់ខោដែលបានបោករួចបន្ទាប់មកដោះរបាំងមុខចេញហើយប្រែក្លាយជាមនុស្ស។ តាម​រយៈ​ការ​បោកសម្លៀកបំពាក់មនុស្សគ្រប់គ្នាជឿថាពួកគេអាចយកឈ្នះអារក្សនៅក្នុងចិត្តរបស់ខ្លួន។

ដំណើរកំសាន្តទៅកាន់ Aoshima ជាកោះដែលពោរពេញទៅដោយភាពស្រស់បំព្រង ប្រាសាទ និងឆ្នេរខ្សាច់ជាកន្លែង​ដែល​មនុស្ស​គ្រប់​គ្នាអាចរីករាយលំហែកាយ។

ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់ពីប្រវតិ្ត “Onino Sentakuita” និងកោះ Aoshima អ្នកអាចចូលមើលទំព័រខាងក្រោម​សម្រាប់​ជាឯក​សារ​យោង។

សមាគមទេសចរណ៍ទីក្រុង Miyazaki ៖ 鬼の洗濯板(波状岩)

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: