អ្នកគាំទ្រជប៉ុនចាត់ចំណាត់ថ្នាក់ខ្សែភាពយន្ត KyotoAni ដែល​ពេញនិយមបំផុត

Kyoto Animation (KyoAni)  គឺជាស្ទូឌីយោរឿងគំនូរជីវចលដ៏ល្បីល្បាញដែលធ្លាប់ផលិតរឿងល្បីៗជាច្រើន។ មិនត្រឹម​តែ​គំនូរជីវចលស្អាតប៉ុណ្ណោះទេខ្លឹមសារក៏ពិសេសណាស់ដែរ។

កាលពីឆ្នាំមុនអគ្គិភ័យនៅទីស្នាក់ការរបស់ក្រុមហ៊ុន KyoAni បណ្តាលអោយខូចខាតយ៉ាងខ្លាំង មនុស្សមានទេព​កោ​សល្យជាច្រើនបាត់​បង់។ ទោះជាយ៉ាងណាផលិតផលរបស់ក្រុមហ៊ុននៅតែមានអ្នកមើលម្តងហើយម្តងទៀតមិន​ធុញ​ទ្រាន់។ ក្នុង​ចំណោម​ស្នាដៃទាំងអស់វាពិបាកក្នុងការជ្រើសរើសថារឿងមួយណាអ្នកចូលចិត្តបំផុតណាស់។

រូបភាព https://knowyourmeme.com/photos/1514150-2019-kyoto-animation-arson

គេហទំព័រអុីនធឺណេតមួយដែលមានឈ្មោះថា Netlab ស្ទង់មតិរបស់អ្នកគាំទ្រ KyoAni ជាមួយនឹងសំណួរថាតើ Series Anime មួយ​ណា​ដែលអ្នកចូលចិត្តបំផុត ដោយបង្ហាញតារាចំណាត់ថ្នាក់ចំពោះរឿងដែលអ្នកគាំទ្រចូលចិត្ត។

ចាំមើលថាតើរឿងដែលអ្នកចូលចិត្តមានក្នុងចំណាត់ថ្នាក់ដែរឬទេ?

រាប់បញ្ច្រាស Top 10 ទាំងអស់គ្នាណា!

១០. Kyoukai No Kanata

៩. Nichijou

៨. The Melancholy of Haruhi Suzumiya

៧. Liz to Aoi Tori

៦. Clannad

នៅក្នុង Top 5 គឺជាស្នាដៃថ្មីក្នុងការផលិតទាក់ទាញអ្នកទស្សនាច្រើន។

៥. K-On!

រូបភាព https://vi.fanpop.com/clubs/k-on/images/38678248/title/k-on-fanart

មិន​ត្រឹម​តែខ្លឹមសារប៉ុណ្ណោះទេរូបគំនូរក្នុងខ្សែភាពយន្តក៏ស្ថិតក្នុងលំដាប់កំពូលដែរ។ អ្នកប្រហែលជាមិនស្គាល់ KyoAni ទេ ប៉ុន្តែអ្នកប្រ​ហែល​ជា​ធ្លាប់​មើល K-On! ឬយ៉ាងហោចណាស់ធ្លាប់ស្តាប់ចម្រៀងក្នុងខ្សែភាពយន្តប្រសិន​បើ​អ្នកជាអ្នកគាំទ្រ Anime ។ នេះមិនមែនជា Anime ដំបូងដែលនិយាយអំពីតន្ត្រីនៅសាលាទេ។

៤. Hyouka

រូបភាព https://de.fanpop.com/clubs/hyouka/images/33487326/title/hyouka-fanart

អាចនិយាយបានថារូបភាពជាផ្នែកដ៏ធំនៃភាពជោគជ័យក្នុងរឿងនេះ។ យើងមើល  Hyouka សារតែភាពវៃឆ្លាតក្នុង​ការ​កែ​សំរួលតួសម្តែង​មើល​ទៅស្រស់ស្អាតទាក់ទាញអ្នកទស្សនា។ ខ្លឹមសារអាថ៌កំបាំងក៏ជាចំណុចពិសេស​នៃ​រឿង​​នេះ​​ផង​ដែរ។

៣. Free!

រូបភាព https://aminoapps.com/c/anime/page/blog/free-fanart/dxtb_u17ZLp731XbPP7LGgLnoKRq3n

Free! រឿងរ៉ាវនិយាយពី Nanase Haruka បុរសម្នាក់ដែលតែងតែចូលចិត្តជ្រមុជក្នុងទឹក។ មុនពេលបញ្ចប់ថ្នាក់​បឋម​សិក្សា​គេចូលចូលរួមហែលទឹកជាមួយមិត្តភក្តិក្នុង CLB មាន Tachibana Makoto, Hazuki Nagisa និង Matsuoka Rin ។ អ្នកនិពន្ធ អ្នករចនា ផលិត​កម្ម Nishiya Futoshi បានទទួល​មរណៈភាពក្នុងអគ្គិភ័យ KyoAni ។

២. Hibike! Euphonium

រូបភាព http://www.minitokyo.net/Hibike%21+Euphonium

Hibike! Euphonium ចាប់ផ្តើមជាមួយក្មេងស្រីម្នាក់ឈ្មោះ Kumiko Oumae ធ្លាប់លេងក្នុងវង់ភ្លេងមហោ​ស្រពចូលរួម​ក្លឹប​មហោស្រពក្នុងនាមសិស្សឆ្នាំទី ១ ។ មិត្តរួមថ្នាក់របស់ Kumiko គឺ Hazuki និង Sapphire សម្រេចចិត្តចូលរួម CLB ប៉ុន្តែ Kumiko បែរជារុញរាពេលជួបមិត្តចាស់ Reina ។ នាងនឹកឃើញឧប្បត្តិហេតុដែលជួបជាមួយ Reina ក្នុង​ការ​ប្រ​កួតវង់តន្រ្តីមជ្ឈឹមកណ្តាល ហើយ​ភាពស្ទាក់ស្ទើរធ្វើអោយនាងថប់បារម្ភ។

១. Violet Evergarden

Violet Evergarden គឺជាស៊េរីរឿងគំនូរជីវចលផ្អែកលើ light novel ពេញនិយមបំផុតចាក់ផ្សាយក្នុងឆ្នាំ ២០១៨ ។ ចាប់​តាំង​ពី​ចេញ​ផ្សាយ​ខ្សែភាពយន្តដំបូងរហូតមកដល់បច្ចុប្បន្នខ្សែភាពយន្តនេះទទួល​បានអ្នកគាំទ្រយ៉ាងច្រើន។

ថ្មីៗនេះក្រុមហ៊ុន Netflix បង្កអោយមានភាពចម្រូងចម្រាសពេលសម្រេចពន្យារពេលការចាក់ផ្សាយបន្ទាប់ពីទទួល​បាន​សិទ្ធិ ប៉ុន្តែអ្នក​គាំទ្រនៅតែប្រកាន់ខ្ជាប់ការគាំទ្រចំពោះស៊េរីរឿងនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: