STAY AT HOME តែកុំភ្លេចការពារបរិស្ថានព្រោះការបញ្ជា​ទិញ​អនឡាញ

ដោយសារផលប៉ះពាល់ដែលបណ្តាលមកពីកូវីដ-១៩ មនុស្សកាន់តែច្រើនឡើងៗមានទម្លាប់បញ្ជាទិញអាហារដឹកជញ្ជូន​ដល់​ផ្ទះ សូម្បី​តែបទបញ្ជាដាក់អោយនៅផ្ទះត្រូវដកចេញក៏នៅតែប្រើសេវាកម្មដឹកជញ្ជូនតាមផ្ទះព្រោះរហ័សទាន់​ចិត្ត។ ក្រៅពីនេះរបៀបបញ្ជា​ទិញ​អាហារអនឡាញមានភាពងាយស្រួល គ្រាន់តែប្រើកម្មវិធីស្មាតហ្វូន ម្យ៉ាងវិញបញ្ជា​​ទិញ​​ញ៉ាំ​នៅ​ផ្ទះ​មានការបញ្ចុះតម្លៃជាងទៅញ៉ាំនៅហាង។ 

ប៉ុន្តែមានបញ្ហាមួយគឺរបស់ដាក់អាហារ។ ភោជនីយដ្ឋានភាគច្រើនប្រើប្រអប់បាស្ទិក ថង់នីឡុងធ្វើអោយ​កើន​បរិមាណ​​​សំរាម​​​ដែល​​មិនអាចកែច្នៃក្នុងបរិស្ថាន។

រូបភាព https://news.yahoo.co.jp/byline/iderumi/20190107-00110329/

ប្រសិនបើអ្នកញ៉ាំនៅភោជនីយដ្ឋានគេប្រើចានលាងសម្អាតអាចប្រើឡើងវិញ ប៉ុន្តែជាមួយនឹងការបញ្ជាទិញតាម​អន​​ឡាញ​​ប្រអប់​ជ័រ​ដែលប្រើម្តងហើយចោលជាជម្រើសល្អបំផុត។ លទ្ធផលបរិមាណសំណល់កើនឡើង។

តើដំណោះស្រាយចំពោះបញ្ហានេះជាអ្វី?

រូបភាព https://vvstore.jp/i/vv_000000000135822/

ក្រៅពីនំ Takoyaki ដែលគួរអោយចាប់អារម្មណ៍សូមក្រឡេកមើលចានប្រើសម្រាប់ដាក់នំ។ ចានដាក់នំនេះមិន​ត្រឹម​​​តែអាចញ៉ាំបានប៉ុណ្ណោះទេថែមទាំងមានរសជាតិឆ្ងាញ់ទៀតផងព្រោះវាធ្វើពីនំដូចជាថែមនំញ៉ាំជាមួយម្ហូបអញ្ចឹង​ដែរ។ សំខាន់ជាងនេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាសំរាមទេ។

ដោយសារប្រអប់បាយធ្វើពីនំដូច្នេះវាងាយនឹងទន់ពេលត្រូវទឹក ចំពោះម្ហូបដែលមានទឹកតើត្រូវធ្វើយ៉ាងណា? ឆ្លងកាត់ការកែលម្អប្រអប់ដាក់ម្ហូបប្រភេទនេះបន្ថែមមុខងារធន់នឹងទឹក។ ប្រអប់ម្ហូបធ្វើពីនំអាចទ្រាំបានរយៈពេលប្រហែល ១ ម៉ោង។

សូម្បីតែម្ហូបដែលមានការីក៏គ្មានបញ្ហាផងដែរ។

រូបភាព https://vvstore.jp/i/vv_000000000135822/

រួមទាំងការ៉េមទឹកកក។

រូបភាព https://vvstore.jp/i/vv_000000000135822/

មិនត្រឹមតែចានប៉ុណ្ណោះទេសម​ ចង្កឹះ ស្លាបព្រា កែវសុទ្ធតែធ្វើវត្ថុធាតុដើមដែលអាចបរិភោគបាន។

រូបភាព https://bake-openlab.com/1508

ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះនោះគឺថង់វុិចខ្ចប់ក៏ត្រូវ​បានផលិតចេញពីវត្ថុធាតុដើមដែលអាចបរិភោគ​​បាន​ដែរ។

ឥឡូវអ្នកអាចញ៉ាំបានទាំងអស់មិនសល់អ្វីសោះ ហើយទោះបីអ្នកមិនអាចបរិភោគអស់ក៏កាកសំណល់នេះអាចរលាយ​​ក្នុង​​ធម្មជាតិដែរ។

និយាយពីភាពងាយស្រួលនៃម្ហូបអាហារខ្ញុំនឹកឃើញទិដ្ឋភាពរទេះលក់តាមផ្លូវកាលខ្ញុំនៅក្មេង។

រូបភាព https://diamond.jp/articles/-/137751

ពួកគេលក់អាហារជាច្រើនប្រភេទដូចជាតៅហ៊ូ Ramen, Oden -ល- ។ អ្នក​ត្រូវយកចានផ្ទាល់ខ្លួនយក​មក​ដាក់។ នេះក៏ជាវិធីកាត់បន្ថយកាកសំណល់ប្លាស្ទិកក្នុងបរិស្ថាន ប្រហែលជាមូលហេតុ​នេះបិរស្ថានពីមុនល្អជាងបច្ចុប្បន្ន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: