ប្រទះឃើញសាកសពជនជាតិវៀតណាមម្នាក់បាត់ខ្លួនក្រោយរយៈពេល ១ ខែនៅខេត្ត Toyama
ថ្មីៗនេះនៅក្នុងទីក្រុង Toyama រកឃើញសាកសពកម្មករវៀតណាមម្នាក់ក្នុងលូមួយស្ថិតនៅក្បែរលំនៅដ្ឋាន។ ប៉ូលីសកំពុងស៊ើបអង្កេតករណីនេះ ហើយជំហានដំបូងកំណត់ថានេះជាករណីឃាតកម្ម។
ពេលរកឃើញសាកសពរបស់ជនរងគ្រោះមានស្នាមចាក់ដោយវត្ថុមុតស្រួចជាច្រើនបណ្តាលអោយស្លាប់ព្រោះបាត់បង់ឈាម។ សាកសពកំពុងរលួយប៉ុន្តែនៅតែអាចមើលឃើញមុខ ជនរងគ្រោះមានឈ្មោះង្វៀនវ៉ាន់ឌុក (グエン・ヴァン・ドゥック) – អាយុ ២១ ឆ្នាំស្រុកកំណើតនៅហាទីញ។ ជនរងគ្រោះបាត់ខ្លួនតាំងពីដើមខែមេសាបន្ទាប់ពីមកដល់ Toyama ដើម្បីធ្វើការបោសសម្អាតតាំងពីខែវិច្ឆិកាឆ្នាំ ២០១៩ ។ សហជីពរាយការណ៍ទៅប៉ូលីសអំពីករណីជនរងគ្រោះដែលបានបាត់ខ្លួន ប៉ុន្តែមួយខែក្រោយមកក្រុមនិស្សិតប្រទះឃើញក្លិនស្អុយចេញពីលូនៅក្បែរតំបន់លំនៅដ្ឋានរបស់ជនរងគ្រោះ។
រូបភាព https://www.fnn.jp/articles/-/39651
បច្ចុប្បន្នប៉ូលីសកំពុងប្រមូលភស្តុតាង និងស៊ើបអង្កេតមនុស្សដែលពាក់ព័ន្ធនឹងជនរងគ្រោះ។
ធ្វើការនៅបរទេសមិនមែនជារឿងងាយស្រួលទេ ដូច្នេះត្រូវគិតអោយបានច្បាស់ និងត្រូវប្រុងប្រយ័ត្នគ្រប់ស្ថានភាពទាំងអស់។
ប្រភព https://news.tbs.co.jp/newseye/tbs_newseye3973730.html
Chee