រូបសំណាក “ព្រះពុទ្ធគួនយិនដ៏អស្ចារ្យ” នៅកណ្តាលទីក្រុង

ជាកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលមកទស្សនាទីក្រុង Sendai ខេត្ត Miyagi ។

រូបសំណាកព្រះពុទ្ធគួនយិននៅទីក្រុង Sendai ខេត្ត Miyagi ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៩១ ស្ថិតក្នុងប្រាសាទព្រះពុទ្ធសាសនា Daikan-mitsu ។ នេះជារូបសំណាព្រះពុទ្ធគួនយិនដែលមានកម្ពស់ខ្ពស់ជាប់ចំណាត់ទី ៦ លើពិភព​លោក។ អ្នកអាចទស្សនានៅខាងក្នុងរូបសំណាកចែកចេញជា ១៣ ជាន់ប្រើជណ្តើរយន្ត ជាន់នីមួយៗមានរូបភាព និង​រូប​បដិមា​ព្រះពុទ្ធជាច្រើនត្រូវបានរក្សាទុក។

រូបភាព https://dailyportalz.jp/kiji/

ព្រះពុទ្ធគ័នយិន Sendai ឬគេហៅថា ព្រះពុទ្ធគួនយិននៃតំបន់ Sendai នៅខាងក្នុងរូបសំណាកនេះមានរូប​សំណាក​គួន​យិនចំនួន ៣៣ រូបសំណាកព្រះមានចំនួន ១២ និងព្រះពុទ្ធបដិមាចំនួន ១០៨ ។

រូបភាព https://dailyportalz.jp/kiji/

រូបភាព https://dailyportalz.jp/kiji/

រូបភាព https://dailyportalz.jp/kiji/

រូបភាព https://dailyportalz.jp/kiji/

រូបថតនេះត្រូវបានគណនី Twitter មានឈ្មោះ Tad (@CybershotTad) ថតវិញហើយគាត់និយាយថា៖ ឮឈ្មោះព្រះពុទ្ធគួនយិន Sendai  យូរណាស់មកហើយ ប៉ុន្តែឥឡូវទើបឃើញ​ផ្ទាល់ភ្នែក។ ថាមពលដែលបានមកពីព្រះពុទ្ធគួន​យិន Sendai ពិត​ជា​អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ដូចជាទ្រង់ដឹងរឿងគ្រប់យ៉ាង។

រូបភាព Twitter @CybershotTad

រូបភាព Twitter @CybershotTad

ម្ចាស់គណនី Twitter ឈ្មោះ @CybershotTad គិតស្រមៃថារូបសំណាកនេះយាងមកពីជើងមេឃដូចទេវតា។

រូបភាព Twitter @CybershotTad

រូបភាព Twitter @CybershotTad

រូបថតខ្លះថតពីរយៈចម្ងាយមួយថ្ងៃធ្វើដំណើរ។

រូបភាព https://dailyportalz.jp/kiji/

រូបសំណាកព្រះពុទ្ធគួនយិន Sendai ត្រូវបានកសាងឡើងក្នុងអត្ថន័យដ៏ពិសិដ្ឋនៃព្រះពុទ្ធសាសនាដូចជាព្រះពុទ្ធ​គួន​យិន​កំពុងតែសង្កេត និងការពារអាយុជីវិតរបស់ប្រជាជន Sendai ។ លើសពីនេះសព្វថ្ងៃរូបសំណាកក្លាយជាចំណុច​លេច​ធ្លោ​ដ៏​សំខាន់​មួយ​នៅក្នុងវិស័យទេសចរណ៍របស់ទីក្រុង។ អ្នក​ថែមទាំងអាចចូលទៅក្នុងរូបសំណាកនេះដើម្បីមើល​ទេស​ភាព​ដ៏ស្រស់ស្អាតរបស់ Sendai លើទីខ្ពស់។

រូបភាព https://dailyportalz.jp/kiji/

រូបសំណាកព្រះពុទ្ធគួនយិនបានក្លាយជាប្រធានបទលើកមកនិយាយលើ Twitter ។ ប្រសិនបើអ្នកមានឱកាសសូម​មក​មើលផ្ទាល់ភ្នែក។

អាស័យដ្ឋានសម្រាប់អ្នកចង់ទៅទស្សនា៖ 31-36 Nakayamaminami, Sanezawa, Izumi, Sendai, Miyagi (តម្លៃសំបុត្រ ៥០០ យ៉េន) ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: