ប្រយោគសន្ទនាប្លែកៗក្នុងសៀវភៅរៀនភាសាអង់គ្លេសរបស់ជនជាតិជប៉ុន
គុណវិបត្តិក្នុងសៀវភៅរៀនភាសាអង់គ្លេសកម្រិតដំបូងរបស់ប្រទេសភាគច្រើនគឺការសន្ទនាមិនច្បាស់លាស់ ហើយមិនជាក់ស្តែង ប៉ុន្តែយ៉ាងហោចណាស់ប្រសើរជាងការសន្ទនាដូចខាងក្រោម។
នេះជាការសន្ទនាដកស្រង់ពីសៀវភៅ Basic 1 Crossbeam English textbook បោះពុម្ពផ្សាយដោយ Emile ត្រូវបានអ្នកប្រើ Twitter @Meariyn ថតបង្ហោះ។
នៅក្នុងការសន្ទនាបុរសម្នាក់ឈ្មោះ John សួរសុខទុក្ខនារីម្នាក់ឈ្មោះ Martha ។ នាងបានចែករំលែកថានាងចង់ធ្វើស៊ុតចៀន ហើយពឹងអោយប្តីទៅទិញសុ៊តជំនួស។
ពិតជាការសន្ទនាស្តង់ដារររហូតដល់…
“Martha: ប៉ុន្តែនៅតាមផ្លូវទៅផ្សារប្តីខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ និងជើង។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ”។
ឧប្បត្តិហេតុគ្មាននរណាម្នាក់ដឹងមុនទេតែអ្វីដែលគួរអោយកត់សំគាល់នោះគឺអាកប្បកិរិយារបស់ភរិយា Martha ។
“Oh, no! That’s terrible! What did you do, then?”
–> John: អូទេអាក្រក់ណាស់។ បន្ទាប់មកតើនាងធ្វើអ្វី?
Martha: “So, I made steak with boiled potatoes.”
–> Martha: ដូច្នេះខ្ញុំត្រូវធ្វើសាច់អាំងជាមួយដំឡូងស្ងោរ
“Martha, didn’t you worry about your husband?”
–> John: Martha តើអ្នកមិនបារម្ភពីប្តីរបស់អ្នកទេឬ?
Martha: “Well, of course I did a little, but I really wanted to eat fried eggs.”
–> Martha: ប្រាកដជាមានបន្តិចបន្តួចប៉ុន្តែខ្ញុំពិតជាចង់ញ៉ាំសុ៊តចៀន។
អ្នកប្រើ Twitter @Meariyn បង្ហោះការសន្ទនាជាមួយនឹង Caption ។
この会話考えた奴クスリやってるだろ pic.twitter.com/5xRBrHjk9B
— めありぃhjiyn (@Meariyn) April 27, 2020
“អ្នកដែលគិតឃើញការសន្ទនានេះដូចជាល្ងីល្ងើ”
ក្រៅពីនេះមានទ្រឹស្តីជាច្រើនទៀតត្រូវបានអ្នកប្រើបណ្តាញសង្គមលើកមកនិយាយ។
“ហេតុអ្វីបានជា Martha មិនទៅទិញស៊ុតដោយខ្លួនឯង?”
“ខ្ញុំគិតថា Martha កំពុងតែព្យាយាមធ្វើឃាតប្តីរបស់នាងដើម្បីយកប្រាក់ធានារ៉ាប់រង”
“ស្រ្តីម្នាក់នេះមានបញ្ហាស្មារតី”
“ប្រសិនបើខ្ញុំជា John ខ្ញុំនឹងជៀសអោយឆ្ងាយពីនារីម្នាក់នេះ”
អ្នកខ្លះថែមទាំងគូរគំនូររៀបរាប់រឿងទាំងនេះ។
R.I.P – ចំពោះប្តីរបស់ Martha ។
https://twitter.com/lolichrome/status/1255508720995504128?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1255508720995504128&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F111100.html
ទោះបីជាការសន្ទនាមានបញ្ហាលើក្រមសីលធម៌ និងផ្លូវចិត្តជាច្រើន ប៉ុន្តែទទួលបានជោគជ័យក្នុងកម្រិតអប់រំមួយកម្រិតដែរ។ យ៉ាងហោចណាស់អ្នកអានត្រូវអានវាម្តងហើយម្តងទៀតដើម្បីប្រាកដថាមិនយល់ច្រលំ Martha ។
ព្រោះថាមនុស្សធម្មតាគេមិនគិតបែបនេះទេ។
Sacchan