សិប្បករជនជាតិជប៉ុនរចនាម៉ូដកាបូបដូចជារូបសត្វល្អិតពិត
Amanojaku និង Hesomagari (https://twitter.com/amaheso_sp) គឺជាសិប្បករទាំងពីររូបដែលមានជំនាញក្នុងការបង្កើត និងផលិតកាបូប គ្រឿងលម្អធ្វើពីស្បែក។ ចំណុចពិសេសនៃសិប្បកម្មទាំងនេះមើលទៅដូចជាសត្វល្អិតមានលក្ខណៈបុិនប្រសប់ ប៉ុន្តែមានអារម្មណ៍គួរអោយញញើតបន្តិច។
រូបភាព https://twitter.com/amaheso_sp
ចំពោះស្ត្រីសត្វល្អិត កណ្តៀរ ក្អែបឬចៃមិនមែនជាសត្វគួរអោយស្រលាញ់ទេ។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តម៉ូដប្លែកៗគួរអោយចាប់អារម្មណ៍ឬអ្នកចូលចិត្តសត្វល្អិត។ សូមក្រឡេកមើលការរចនាកាបូបជប៉ុនរបស់ Amanojaku និង Hesomagari ។
ពួកគេគិតថាសត្វល្អិតទាំងនេះគួរអោយស្រលាញ់ ហើយតាមរយៈកាបូបទាំងនេះពួកគេចង់ប្រើគំនិតច្នៃប្រឌិត និងសមត្ថភាពរបស់ខ្លួនដើម្បីបញ្ជាក់ថាសត្វមានរូបរាងអាក្រក់ក៏គួរអោយស្រឡាញ់ដែរ។
នាក់ទាំងពីរនិយាយថាកាបូបទាំងនេះចំណាយពេលជិតមួយខែដើម្បីធ្វើ។ ភាគច្រើនសម្ភារៈធ្វើពីស្បែក និងការប្រើពណ៌ដើម្បីរចនាមើលទៅដូចជាសត្វល្អិតពិត។ មិនត្រឹមតែកាបូបដៃប៉ុណ្ណោះទេ ថែមទាំងមានការរចនាម៉ូតកាបូបស្ពាយ ខ្សែក និងប្រអប់ប៊ិចផងដែរ។ Amanojaku និយាយថានាងចង់អោយការរចនាម៉ូដនេះជួយមនុស្សមួយចំនួនស្រលាញ់សត្វល្អិត។ បន្ទាប់ពីបង្ហោះអ្នកប្រើបណ្តាញសង្គមបញ្ចេញមតិជាច្រើនអំពីផលិតផលប្លែកនេះ។
រូបភាព https://twitter.com/amaheso_sp
ថ្មីៗនេះពួកគេថែមទាំងបោះពុម្ពសៀវភៅដែលមានរូបថតសត្វល្អិតដែលធ្វើដោយផ្ទាល់។
រូបភាព https://twitter.com/amaheso_sp
ប្រសិនបើខ្ញុំមានកាបូបដូចជាសត្វល្អិតដែលគួរអោយខ្លាចទាំងនេះខ្ញុំប្រាកដជាចូលចិត្ត។ ព្រោះវាមិនត្រឹមតែជាកាបូបប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអ្នកមើលហើយអាចប្រើបានយ៉ាងល្អ។
AD