ដំណើរធ្វើធម្មយាត្រារបស់ព្រះសង្ឃ Kukai កាលពី ១២០០ ឆ្នាំមុន – តើអ្នកចង់សាកល្បងដែរទេ?
នៅពេលដែលធ្វើដំណើរទៅដល់ Shikoku ខ្ញុំមើលឃើញអ្នកស្លៀកពាក់ឈុតស ពាក់មួក ហើយដៃកាន់ឈើច្រត់ដូចក្នុងរូបនេះ។
រូបភាព https://www.shikoku88.net/88blog/?p=1204
អ្នកទាំងនេះកំពុងធ្វើធម្មយាត្រាក្នុងគោលបំណងផ្សេងគ្នា។
- រំលឹកដល់ដូនតា និងសាច់ញាតិដែលបានស្លាប់
- សុំឲ្យជំងឺឆាប់ជាសះស្បើយ
- បួងសួងសុំឲ្យបំណងប្រាថ្នាក្លាយជាការពិត
- មនុស្សដែលចង់កសាងជីវិតរបស់ពួកគេឡើងវិញ
ដំណើរធម្មយាត្រានេះឆ្លងកាត់ប្រាសាទព្រះពុទ្ធសាសនាចំនួន ៨៨ កន្លែង ចម្ងាយផ្លូវសរុបរហូតដល់ ១៤០០ គីឡូម៉ែត្រ។
ដំណើរធ្វើធម្មយាត្រាឆ្លងកាត់ប្រាសាទព្រះពុទ្ធសាសនាចំនួន ៨៨ កន្លែង ដែលកសាងឡើងដោយនិកាយ Shingon បង្កើតដោយព្រះសង្ឃ Kukai ប្រហែល ១២០០ ឆ្នាំមុន ដើម្បីជួយសង្គ្រោះមនុស្សលោករួចផុតពីគ្រោះមហន្តរាយ។ នៅទីបញ្ចប់ ព្រះសង្ឃ Kukai គង់នៅប្រាសាទពុទ្ធសាសនាលើភ្នំ Kouya ខេត្ត Wakayama ការអង្គុយធ្វើសមាធិរបស់លោកនៅតែរក្សារហូតមកដល់សព្វថ្ងៃ។ ដោយដឹងថា ថ្វីត្បិតតែ មនុស្សធម្មតាមិនអាចមើលឃើញគាត់ ក៏សិស្សរបស់លោកនៅតែយកបាយ និងផ្លាស់សម្លៀកបំពាក់ឲ្យគាត់រាល់ថ្ងៃ។
អ្នកធ្វើធម្មយាត្រាសង្ឃឹមថា អាចបំពេញបំណងរបស់ខ្លួនចំពោះការជួយសង្គ្រោះរបស់ព្រះសង្ឃ Kukai ដែលគេជឿជាក់ថាគាត់មានកម្លាំងពិសេស។
ត្រូវចំណាយពេលយូរដើម្បីទៅដល់ប្រាសាទព្រះពុទ្ធសាសនានីមួយៗ។ មិនថាព្យាយាមយ៉ាងណាពេលខ្លះអ្នកធ្វើធម្មយាត្រាមិនអាចទៅដល់កន្លែងមុនពេលយប់ ហើយត្រូវបោះជំរុំនៅខាងក្រៅ។ ការធ្វើដំណើរមានរយៈពេលពី ៤៥ ទៅ ៦០ ថ្ងៃ ដូច្នេះទោះបីជាព្យាយាមកាត់បន្ថយរាល់ការចំណាយជាមធ្យមមនុស្សម្នាក់ចាយប្រហែល ៥០ ម៉ឺនយ៉េន។
មនុស្សមួយចំនួនបើកឡានដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ។
រូបភាព https://www.shikoku88.net/88blog/?p=1204
ទោះបីជាជិះឡានក៏ត្រូវចំណាយពេលពី ១០ ទៅ ១៣ ថ្ងៃ។ ថវិកាចំណាយប្រហែល ២០ ម៉ឺនយ៉េនបើប្រើឡានឯកជន។ វិធីនេះអាចសន្សំពេល និងការចំណាយ ប៉ុន្តែហាក់ដូចជាគ្មានចិត្តស្មោះ ដូច្នេះបំណងប្រាថ្នាក៏មិនសក្តិសិទ្ធដែរ។
រូបភាព https://www.ippoippodo.com/?mode=f10
អត្ថប្រយោជន៍ពេលអ្នកដើរអាចប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន។
រូបភាព https://www.shikoku88.net/88blog/?p=1204
អ្នកអាចសាកល្បងរួមដំណើរជាមួយមនុស្សដែលមានបំណងដូចគ្នា ក្រៅពីនេះកន្លែងស្នាក់នៅដែលមានតម្លៃថោកក៏មានច្រើនតាមផ្លូវ ភាគច្រើនជាព្រះសង្ឃនៅវត្ត។ ជួបសំណេះសំណាលជាមួយមនុស្សជាច្រើនធ្វើឲ្យចិត្តរបស់អ្នកកាន់តែធូរស្បើយ និងស្ងប់ស្ងាត់។ នេះមិនមែនជាការប្រកួតថា តើអ្នកណាដើរលឿនជាងទេ ដូច្នេះពេលអ្នកអស់កម្លាំងអ្នកអាចបន្ថយល្បឿនបាន។
តើអ្នកចង់ដឹងទេថា ព្រះសង្ឃ Kukai ធ្លាប់ឆ្លងកាត់អ្វីអំឡុងពេល ១២០០ ឆ្នាំមុន តើអ្នកចង់បង្ហាញពីចិត្តស្មោះរបស់ខ្លួន ហើយចង់ឲ្យបំណងប្រាថ្នាក្លាយជាការពិត។ ក្រៅពីនេះ ការធ្វើធម្មយាត្រាក៏ជាបទពិសោធល្អសម្រាប់យុវជនចង់គយគន់ទេសភាពធម្មជាតិស្រស់ស្អាតក្នុងតំបន់ Shikoku ផងដែរ។
ប្រសិនបើអ្នកមានទំនុកចិត្តអ្នកអាចសាកល្បងម្តង។
Kengo Abe