ស្នាដៃដ៏បុិនប្រសប់របស់ជនជាតិជប៉ុនច្នៃប្រអប់នំក្លាយជាវត្ថុដាក់តាំង

ជាទម្លាប់ភាគច្រើនយើងតែងតែបោះចោលប្រអប់នំ ស្ករគ្រាប់ដែលញ៉ាំអស់។ ប៉ុន្តែអ្នកដឹងទេជាមួយនឹងស្នាដៃដ៏​បុិន​ប្រសប់​របស់​ជន​ជាតិ​ជប៉ុនកែច្នៃសំរាមមកធ្វើជារបស់ប្រើ។

ក្រៅពីដើម្បីរក្សាសោភ័ណភាពនេះក៏ជាមធ្យោបាយកាត់បន្ថយកាកសំណល់ក្នុងបរិស្ថានផងដែរ។

សូមក្រឡេកមើលស្នាដៃមួយចំនួនខាងក្រោមនេះ។

នេះជាផើងផ្កាធ្វើពីប្រអប់នំ Ginza Rusk !

ប្រសិនបើអ្នកក្រឡេកមើលជិតអ្នកនឹងឃើញលើស្លឹកនីមួយៗគឺជាពាក្យនិយាយពីរសជាតិក្នុងប្រអប់នំ។ ស្នាដៃដ៏​បុិន​​អាច​និយាយ​បានថាឈានដល់កម្រិតថ្មី។

មិន​ត្រឹម​តែប៉ុណ្ណឹងនៅមានស្នាដៃផ្សេងទៀត អ្នកធ្វើក៏បានបង្ហាញភាពប៉ិនប្រសប់ក្នុងការរួមបញ្ចូលពណ៌ និងរូប​រាង។

ឧទាហរណ៍ឈ្មោះផលិតផលដាក់នៅមុខផ្លាកយីហោ។

ពិតជាគួរអោយស្រលាញ់ណាស់។

រូបនេះស្អាតមិនចាញ់រូបខាងលើទេ។

អ្នកអាចមើលរូបភាពបន្ថែមទៀតខាងក្រោមនេះ។

ប្រអប់ក្រដាសក្លាយជាប្រអប់ឆ្មាសមុទ្រ។

រូបភាព https://waraukurumi.com/karabakosyokunin-harukiru-makes-arts-from-packages/

អ្នកធ្វើថែមទាំងបង្ហោះវីដេអូបង្រៀនសម្រាប់អ្នកដែលចង់សាកល្បងសិល្បៈប្រភេទនេះ។

Follow TWITTER របស់អ្នកធ្វើដើម្បីមើលស្នាដៃជាច្រើនផ្សេងទៀតណា!!!

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: