គោមត្រីហែលក្នុងទឹកយ៉ាងស្អាតនាថ្ងៃទិវាកុមារនៅប្រទេសជប៉ុន
នៅថ្ងៃទី ៥ ខែឧសភាជាទិវាកុមារដែលជាថ្ងៃឈប់សម្រាកក្នុងសប្តាហ៍មាសរបស់ជប៉ុន។ ក្នុងថ្ងៃនេះអ្នកអាចមើលឃើញទំនៀមទម្លាប់ប្រពៃណីគោមត្រី (Koinobori) ដែលព្យួរលើយ៉រផ្ទះ។ គោមត្រីដែលព្យួរនៅផ្ទះមានពណ៌ចម្រុះ ៣ ទៅ ៤ គោមតំណាងអោយសមាជិកគ្រួសារ និងរៀបចំតាមលំដាប់លំដោយពីត្រីធំទៅតូច។
ក្រៅពីនេះអាស្រ័យតាមតំបន់មានរៀបចំពិធីសម្រាប់កុមារលេងកំសាន្ត។ ហើយជាពិសេសចំនួនគោមត្រីដែលតុបតែងក្នុងពិធីបុណ្យក៏ច្រើនជាងនៅផ្ទះដែរ។
រូបភាព https://twitter.com/kiyo4811029/status/992696460071219200/photo/1
ប្រសិនបើអ្នកធ្លាប់ឃើញគោមហោះលើមេឃអ្នកប្រហែលជាមានការភ្ញាក់ផ្អើលកាន់តែខ្លាំងជាមួយនឹងគោមត្រីហែលក្នុងទឹកដូចជាពិធីបុណ្យតាមដងទន្លេ Saba gawa ក្នុងខេត្ត Yamaguchi ។
រូបភាព https://twitter.com/kiyo4811029/status/992696460071219200/photo/1
នេះក៏ជាគោមត្រីហែលក្នុងទឹកយ៉ាងពិសេសផងដែរ។
រូបភាព https://twitter.com/nananan15
ដោយព្យួរគោមតាមប្រឡាយទីក្រុង Iwata ខេត្ត Shizuoka ។
រូបភាព https://twitter.com/VHajFa51H5Hivk6/status/993458560905326592/photo/1
តើអ្នកធ្លាប់ឃើញគោមត្រីដែលគេរៀបចំនៅក្នុងទឹកទេ?
សម្រាប់ខ្ញុំនេះជាលើកដំបូងដែលបានឃើញរូបភាពដូចនេះ។ ពិតណាស់ឆ្នាំក្រោយពេលស្ថានភាពនៅប្រទេសជប៉ុនមានស្ថេរភាពខ្ញុំនឹងទៅមើលទេសភាពដ៏អស្ចារ្យនេះដោយផ្ទាល់ភ្នែក។
អ្នកអាចមើលព័ត៌មានពិធីបុណ្យក្នុងតំណភ្ជាប់៖ https://www.yamaguchi
AD