ប្រទេសជប៉ុនពន្យារស្ថានភាពអាសន្នរហូតដល់ថ្ងៃទី ៣១ ខែឧសភា – អាជីវកម្មខ្នាតតូចជាច្រើនមិនអាចបន្ត

នៅថ្ងៃទី ៤ ខែឧសភា មុនពេលបញ្ចប់ស្ថានភាពអាសន្ន ៣ ថ្ងៃតាមការគ្រោងទុក លោកនាយករដ្ឋមន្រ្តីជប៉ុនបានប្រកាស​នឹងពន្យាររហូតដល់ចុងខែឧសភា។

បច្ចុប្បន្នចំនួនករណីឆ្លងនៅជប៉ុនឈានដល់ ១៥.២៣៣ នាក់ ក្នុងនោះមាន ៤.៤៩៦ នាក់ជាសះស្បើយ និង ៥៥៦ នាក់​ស្លាប់ (តួលេខរហូតដល់ម៉ោង ១២ៈ០០ ថ្ងៃទី ៥/៥/២០២០ ម៉ោងក្នុងស្រុក) ។ យោងតាមក្រសួងសុខាភិបាលចំនួន​អ្នកជំងឺវិជ្ជមានបានថយចុះបើប្រៀប​នឹង​រយៈពេលមុនប៉ុន្តែមិនទាន់ដល់គោលដៅដែលបានគ្រោងទុកទេ។ ស្ថានភាពនេះដាក់សម្ពាធលើប្រព័ន្ធសុខាភិបាលនាំអោយគ្រែមន្ទីរពេទ្យចង្អៀតណែនបង្ខំឱ្យរដ្ឋាភិបាលចេញវិធានការដូចជានាំអ្នកជំងឺមានរោគសញ្ញាស្រាលដាក់អោយនៅដាច់ដោយឡែកនៅក្នុងសណ្ឋាគារ ទោះយ៉ាង​ណា​ចំនួន​ធ្វើ​តេស្ត​វីរុសកូរ៉ូណាមានតិចនៅឡើយដែលទទួល​មតិរិះគន់ជាច្រើន។

បន្ទាប់ពីសេចក្តីថ្លែងការណ៍ជាផ្លូវការបានចេញអាជីវកម្មខ្នាតតូចជាច្រើនមានការព្រួយបារម្ភ ហើយ​មិន​អាចទប់​ទល់​បន្តអាជីវកម្មតទៅ​ទៀត​បានទេ។

រូបភាព https://news.nifty.com/article/domestic/government/12213-651315/

ក្រុមហ៊ុនដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺគឺក្រុមហ៊ុនសេវាកម្ម – កំសាន្តដូចជា ក្រុមហ៊ុនទេសចរណ៍ រោងកុន ហាងកាហ្វេ Manga និងខារ៉ាអូខេ -ល- ។ ក្នុងរយៈពេលជាច្រើនខែសហគ្រាសទាំងនេះស្ទើរតែមិន​អាចរកប្រាក់ចំណូល ប៉ុន្តែសម្ពាធលើថ្លៃឈ្នួលទីតាំង និងប្រាក់ខែបុគ្គលិកនៅតែត្រូវចំណាយ។ ម៉្យាងវិញទៀតដោយសារខ្លឹម​សារប្រកាសអាសន្នមិន​បង្ខំភោជនីយដ្ឋាន និងហាង​ស្រា​បិទ​ទ្វារទេគ្រាន់តែកំណត់ពេលវេលាប្រតិបត្តិការនៃកន្លែងទាំងនេះតែប៉ុណ្ណោះ។ ដូច្នេះហាងលក់ម្ហូបអាហារអាចបន្តអាជីវកម្មដោយបន្ថែមសេវាកម្មដឹកជញ្ជូនដល់ផ្ទះ។ ចំណែកហាងលក់ទំនិញធំៗដូចជា OIOI, Takashimaya នៅតែបន្តបិទទ្វារ។

ម្ចាស់ហាងកាហ្វេ Manga ម្នាក់ពេលត្រូវ​បានសម្ភាសដោយ Nihon TV មានការព្រួយបារម្ភព្រោះតែអនាគតមិនដឹងថាទៅជាយ៉ាង​ណា។ នាងនិយាយថា “ក្នុងរយៈពេលមួយខែដោយសារការបរិច្ចាគរបស់ភ្ញៀវហាងអាចបន្តរហូតដល់ថ្ងៃនេះ ប៉ុន្តែបន្ទាប់ពីស្តាប់ការប្រកាសខ្ញុំយល់ថាពិតជាពិបាកក្នុងរក្សាអាជីវកម្មបន្ត”។

សង្ឃឹមថាស្ថានភាពនៅក្នុងប្រទេសជប៉ុនមានស្ថេរភាពឡើងវិញឆាប់ៗដើម្បីអោយប្រជាជនអាចវិលត្រឡប់ទៅរកជីវិតប្រចាំថ្ងៃវិញ។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: