Nobita ដែលតែងតែខ្ជិលច្រអូសក្លាយជាគំរូសម្រាប់កុមារជប៉ុន​យកតម្រាប់តាម

ជាផ្នែកមួយនៃយុទ្ធនាការ “នៅផ្ទះជាមួយ Doraemon” កាសែត Asahi Shimbun ក៏បានចុះផ្សាយអត្ថបទលើកទឹក​ចិត្តក្រោមចំណងជើងថា “យកតម្រាប់តាម Nobita” ។

ការផ្សាយពាណិជ្ជកម្មនេះចុះផ្សាយក្នុងថ្ងៃទិវាកុមាររួមមានរូបរបស់ Nobita ដេកនៅផ្ទះ ទន្ទឹមនឹងនេះមានទាំងឆ្មាយន្ត Doraemon ជាមួយនឹងអត្តន័យ “បច្ចុប្បន្នគួរតែនៅផ្ទះ មិន​ត្រឹម​តែការពារមនុស្សជាទីស្រលាញ់ ប៉ុន្តែជាការការ​ពារពិភពលោកទាំងមូល។ អ្នកអាចបន្ធូរអារម្មណ៍សម្រាកនៅផ្ទះដូចជា Nobita-kun”។

យុទ្ធនាការ “នៅផ្ទះជាមួយ Doraemon” ចាប់ផ្តើមដោយ Fujiko Pro និងសារមន្ទីរ Fujiko F. Fujio នៅទីក្រុង Kawasaki ។

នេះគឺជាសារ “យកតម្រាប់តាម Nobita” ។

រូបភាព https://natalie.mu/comic/gallery/news/377977/1372651

ថ្ងៃនេះគឺជាទិវាកុមារ

តើប្អូនចង់ចេញទៅលេងនៅក្រៅណាស់មែនទេ

ប្អូនចង់ទៅជួបលោកតាលោកយាយខ្លាំងណាស់

ប៉ុន្តែសូមប្អូននៅផ្ទះ

គ្រាន់តែធ្វើប៉ុណ្ណឹង

ប្អូនអាចការពារមនុស្សជាទីស្រឡាញ់ និងពិភពលោកទាំងមូល

មិនថា Jaian ចូលចិត្តលេងកីឡាបេស្បល

ឬ Suneo ចូលចិត្តចេញក្រៅលេងបញ្ជាឡាន

សូមព្យាយាមសម្រាកលេងនៅផ្ទះ

ដូចជា Nobita-kun អញ្ចឹងដែរ

ពិតជាមិននឹកស្មានដល់ Nobita ដែលតែងតែចូលចិត្តដេកផ្ទះពេញមួយថ្ងៃស្រាប់តែក្លាយជាគំរូសម្រាប់កុមារយកតម្រាប់តាម។

អ្នកគួរតែយកតម្រាប់តាម Nobita ណា!!!

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: