ប្រាសាទដែលខ្លាំងបំផុត​ក្នុង​ប្រវត្តិ​សាស្រ្តជប៉ុន​ថែម​ទាំង​អាច​ហូប​បាន

នៅក្នុងយុគសម័យសាមូរ៉ៃមានប្រាសាទ និងវិមានជាច្រើនត្រូវបានកសាងឡើងសម្រាប់បម្រើ​ដល់​សង្គ្រាម។ ប្រាសាទ​ទាំង​​នោះ​ត្រូវបានសាងសង់ឡើងឲ្យរឹងមាំ សម្រាប់ពេលដកទ័ព និង​វាយ​ប្រហារ​សត្រូវ។

ក្នុងចំណោម​ប្រាសាទវិមានដ៏រឹងមាំទាំងនោះ តើប្រាសាទវិមានមួយណាខ្លាំងជាងគេ? គឺប្រាសាទ Kumamoto ។

រូបភាព https://bizgate.nikkei.co.jp/article/DGXMZO4086353004022019000000?channel=DF240120194721

ចំណុចពិសេសមួយទៀតរបស់ប្រាសាទគឺអ្នកអាចហូបវាបាន។

តើអ្នកធ្លាប់ឮផ្ទះធ្វើពីស្ករគ្រាប់ដែលមានក្នុងរឿងនិទានដែរទេ? ប្រាសាទដែលអាចហូបបានពិតជាមានមែនកាល​ពី​អតីតកាល ហើយថែមទាំងមានកម្លាំងពិសេសផងដែរ។

អ្នកកសាងប្រាសាទ Kumamoto គឺ Kiyomasa Kato ជាអ្នកដែលធ្លាប់សាងសង់សំណង់ដ៏អស្ចារ្យជាច្រើននាពេលនោះ។ 

ប្រាសាទប្រើជម្រៅទឹកទន្លេធម្មជាតិពេលជម្រាលថ្មកាន់តែខ្ពស់កម្ពស់ប្រាសាទកាន់តែកើនឡើង ភូមិសាស្ត្រប្រា​សាទ​ជាមូលហេតុ​ធ្វើឲ្យ​សត្រូវពិបាកវាយប្រហារ។ ប៉ុន្តែក៏ដោយសារភូមិសាស្ត្រដាច់ឆ្ងាយពេលខ្លះកងទ័ពត្រូវអត់ឃ្លាន​ផង​ដែរ។

រូបភាព https://www.sengoku-battle-history.net/tottori-castle/

សត្រូវដេញសម្លាប់កងទ័ពរហូតគ្មានផ្លូវចេញ បំបាត់ផ្លូវដឹកស្បៀងរង់ចាំរហូតដល់កងទ័ពអស់កម្លាំងដោយសារខ្វះស្បៀងអាហារ និងទឹក។ នេះជាវិធីសាស្រ្តច្បាំងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធមិនចំណាយទាហានច្រើន។

ប្រាសាទដែលជាជម្រកបានក្លាយជា “ទីបញ្ចុះសព” របស់ទាហានដែលស្រេកឃ្លាន។ ដំបូងពេលមានវិបត្តិស្បៀងអា​ហារ​កើត​ឡើង​កងទ័ពសុីសាច់សេះ បន្ទាប់មកសាកសពមនុស្សស្លាប់។ សេចក្តីស្លាប់កើតឡើងបណ្តើរៗសា​ហាវ​ជាងស្លាប់នៅសមរភូមិទៅទៀត។

ប្រាសាទ Kumamoto ត្រូវបានកសាងឡើងដើម្បីជំនួយកងទ័ពដែលស្រេកឃ្លាន។ នៅក្នុងប្រាសាទមានដាំរុក្ខជាតិ​ជាច្រើនប្រភេទដែលស្លឹកឈើអាចហាលស្ងួតរួចហូបបាន។ កន្ទេល Tatami ធ្វើពីត្រាវក្រៀម នៅពេលត្រាំក្នុង​ទឹក​អាច​យកធ្វើជាអាហារ។

ភាគច្រើនជញ្ជាំងដីលាយជាមួយចំបើងរួមទាំងត្រាវក្រៀម។ ក្រៅពីនេះក្នុងជញ្ជាំងថែមទាំងមានឃ្លោកដែលគេញ៉ាំជា​មួយ Sushi ។ មិន​ត្រឹម​តែប៉ុណ្ណឹងដើមបណង្គជាតិក្រៀមអាចហូបបាន។

ជាការពិតក្នុងក្រុងមានស្បៀងអាហារ ប៉ុន្តែក្នុងករណីប្រភពស្បៀងអាហារអស់ កងទ័ពអាចអូសបន្លាយពេលដើម្បីរង់ចាំទ័ពជំនួយដោយប្រើស្បៀងប្រាសាទបណ្តោះអាសន្ន។ ម្យ៉ាងវិញទៀត ប្រសិនបើពេលវេលារង់ចាំយូរសត្រូវក៏​រង​វិបត្តិ​ដូច​​គ្នា​​ហើយ​ត្រូវ​​ដកថយ។

ក្នុងប្រវត្តិសាស្ត្រប្រាសាទធ្លាប់ត្រូវវាយប្រហារដោយកម្លាំងអ្នកដឹកនាំថ្មីចុងសម័យសាមូរ៉ៃ។ ក្នុងសម័យនោះអ្នក​ដឹក​នាំ​ចាស់​​អាច​អូសបន្លាយរយៈពេល ៥០ ថ្ងៃ ហើយទីបំផុតទទួលជោគជ័យ។

ប្រាសាទ Kumamoto កសាងឡើងមិនមែនដើម្បីជ័យជំនះទេ ប៉ុន្តែដើម្បីការពារបរាជ័យដែលត្រូវបានគេហៅថាប្រាសាទរឹងមាំបំផុតថែមទាំងអាចបរិភោគបាន។

នៅឆ្នាំ ២០១៦ ប្រាសាទមួយផ្នែករងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការរញ្ជួយដីឆ្នាំ ២០១៦ បច្ចុប្បន្នកំពុងធ្វើការ​ជួស​ជុល​ឡើងវិញ។

រូបភាព https://www.tokyu-travelsalon.com/report/「メジャーな観光地は飽きた」という貴女に贈る-2/

សង្ឃឹមថាយើងអាចទស្សនាប្រាសាទក្នុងប្រវត្តិសាស្ត្រសារជាថ្មីម្តងទៀត។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: