សមាជិកសភាជប៉ុនម្នាក់ត្រូវ​បណ្តេញចេញពីតំណែងដោយ​សារ​ទៅ​ក្លឹមរាត្រីខណៈរដ្ឋាភិបាលប្រកាសអាសន្ន

សេចក្តីប្រកាសអាសន្នរបស់នាយករដ្ឋមន្រ្តីចេញជាផ្លូវការនៅថ្ងៃទី ៧ ខែមេសា ហើយរដ្ឋាភិបាលស្នើសុំប្រជា​ជន​​កាត់​​បន្ថយ​ចេញ​ក្រៅ និងជៀសវាងការប្រមូលផ្តុំនៅកន្លែងមនុស្សច្រើន។ តាំងពីពេលនោះមនុស្សដែលល្បីមួយ​ចំនួន​​បង្ហោះ​វីដេអូ​ណែ​នាំអ្វីដែលត្រូវ​ធ្វើនៅផ្ទះ សូម្បីតែថតកម្មវិធីទូរទស្សន៍ក៏ធ្វើពីចម្ងាយដែរ គោលបំណងលើក​ទឹក​​ចិត្តអោយប្រជាជននៅផ្ទះ។ ការប្រកាសក៏សង្កត់ធ្ងន់ថាប្រជាជនមិនគួរទៅបារ៍ ក្លឹបកំសាន្តដើម្បីរក្សាគម្លាត​សុវត្ថិភាព។

ដោយមិនអើពើចំពោះការប្រកាសរបស់រដ្ឋាភិបាលនៅថ្ងៃទី ៩ ខែមេសាសមាជិកគណបក្សប្រជាធិបតេយ្យ​ធម្មនុញ្ញ​សភា​ជាន់​ទាបម្នាក់លោក Takashi Takai ទៅក្លឹបរាត្រីមួយនៅ Kabukicho ស្រុក Shinjuku – កន្លែងជួបជុំសប្បាយ។ នៅថ្ងៃទី ១៤ ខែមេសាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យធម្មនុញ្ញបានអោយដឹងលោក Takai ដាក់​ពាក្យសុំលាលែងពីតំណែងព្រោះទង្វើរបស់លោកប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាលកាត់បន្ថយការប្រមូល​ផ្តុំជាពិសេសក្នុងនាមជាអ្នកនយោបាយ។

រូបភាព https://risazoo.com/takaitakashi/

បន្ទាប់ពីសារព័ត៌មានបង្ហាញពីទង្វើរបស់សមាជិកសភាលោក Takai លើគេហទំព័រព័ត៌មានគាត់និយាយសុំទោស​ “ខ្ញុំសោកស្តាយ​យ៉ាង​ខ្លាំងចំពោះទង្វើធ្វេសប្រហែស និងធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍មិនល្អ”។

អ្នកដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញលោក Yukio Edano ក៏បានសុំទោសចំពោះទង្វើរបស់លោក Takai ក្នុង​វីដេអូ​ដែល​បង្ហោះលើបណ្តាញសង្គម Twitter ដោយនិយាយថាលោក Takai ខ្វះការពិចារណាក្នុងនាមជាសមាជិក​​សភា ហើយដោយសារតែបញ្ហាធ្ងន់ធ្ងរពេកទើបគណបក្សប្រជាធិបតេយ្យធម្មនុញ្ញសម្រេចចិត្តបណ្តេញលោក Takashi Takai ចេញពីតំណែង។

ប្រភព https://www3.nhk.or.jp

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: