ឆ្មាយន្ត Doraemon មកពីអនាគតណែនាំវិធានការណ៍បង្ការ​កូវីដ-១៩

អ្នករាល់គ្នាប្រាកដជាស្គាល់ឆ្មាយន្ត Doraemon គួរអោយស្រលាញ់ដែលជាផ្នែកមួយ​នៃវ័យកុមារភាពរបស់មនុស្សជាច្រើន។ រឿង Manga នេះ​ចេញផ្សាយតាំងពីឆ្នាំ ១៩៦៩ ប៉ុន្តែឆ្មា Doraemon ក្នុងរឿងមកពីសតវត្សរ៍ទី ២២ ។ ដូច្នេះហេតុអ្វីបានជាជាង ៥០ ឆ្នាំកន្លងមកឆ្មាយន្តមិនប្រាប់ពីគ្រោះមហន្តរាយកូវីដ-១៩ ដែលនឹងរាតត្បាតឆ្នាំនេះ?

ប្រហែលជាដោយសារមូលហេតុមួយចំនួន​ឆ្មា Doraemon គ្រាន់តែមកជួយ Nobita ហើយមិន​បង្ហើបពីអនាគតច្រើន​ទេ។ ដូច្នេះយើងក៏គួរតែយោគយល់ឆ្មាយន្តមួយ​នេះផងដែរ។

ថ្មីៗ​នេះឆ្មា Doraemon ស្រាប់តែបង្ហាញពាក្យលើកទឹកចិត្តដោយស្មោះអំពីកូវីដ-១៩ ។

រូបភាព https://kyodonewsprwire.jp/release/202004289510

ក្នុងរូបភាពនេះ Doraemon ប្រកាន់ខ្ជាប់ការពាក់ម៉ាស់ និងឃ្លាលើកទឹកចិត្តដ៏មានអត្ថន័យ។

“ព្រោះតែអ្នកនៅផ្ទះ

ព្រោះតែអ្នកលាងដៃ

ព្រោះតែអ្នកគិតដល់គ្រួសារ

ព្រោះតែអ្នកលើកទឹកចិត្តគ្នាទៅវិញទៅមក

ព្រោះតែអ្នកតែងតែមានចិត្តល្អ

ព្រោះតែអ្នកជួយអ្នកជម្ងឺ

ព្រោះតែមនុស្សគ្រប់គ្នាខិតខំជួយគ្នាទៅវិញទៅមក

ព្រោះតែមិនដែលបោះបង់អនាគត

ដោយសាររឿងទាំងនេះអ្នកប្រាកដជាមិនអីទេ។ អនាគតនឹងមានសុខភាពល្អ និងពោរពេញដោយសុភមង្គល”។

លើសពីនេះឆ្មា Doraemon ក៏ចេញផ្សាយខ្លឹមសារឥតគិតថ្លៃដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រនៅផ្ទះកាត់បន្ថយការ​រីក​រាលដាល។ អាកាសធាតុ​ចាប់ផ្តើមក្តៅឡើងៗអារម្មណ៍ចង់ចេញពីផ្ទះក៏កើនឡើងដែរ ដូច្នេះហើយទើបឆ្មាយន្តរំលឹក​​អោយ​​មនុស្សគ្រប់គ្នាដឹងអំពីគ្រោះថ្នាក់កំពុងកើតឡើង។

រូបភាព https://kyodonewsprwire.jp/release/202004289510

ក្រៅពីនេះមនុស្សគ្មានកង្ហាឬប្ញស្សីហោះទៅកន្លែងដែលយើងចង់ទៅទេ។ ឆ្មា Doraemon ក៏រំលឹកអ្នកទាំងអស់គ្នា​ថា​​សេវាកម្ម​ដឹក​ជញ្ជូនកំពុងធ្វើការយ៉ាងពេញទំហឹងដើម្បីធានាដល់ជីវភាពរបស់ប្រជាជនមានភាពងាយស្រួល។

សូមស្តាប់តាមការណែនាំរបស់ឆ្មាយន្តមកពីអនាគតគោរពបទបញ្ជាដើម្បីការពារសុខភាពរបស់អ្នក។ គ្រប់យ៉ាងនឹង​​ល្អ​ឡើងវិញ។

Sacchan 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: