ដំណឹងមរណៈភាពរបស់អតីតប្រធានក្រុមហ៊ុនឧបករណ៍វេជ្ជសាស្រ្តឈានមុខគេនៅជប៉ុនដោយសារជំងឺកូវីដ-១៩
លោក Tateishi Yoshio ជាកូនប្រុសទី ៣ របស់ស្ថាបនិកក្រុមហ៊ុន OMRON ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Doshiha គាត់ចូលបម្រើការងារក្រុមហ៊ុនក្នុងឆ្នាំ ១៩៦៣ នៅពេលនោះក្រុមហ៊ុនមានឈ្មោះហៅថា Tateishi Electronics ។
នៅឆ្នាំ ១៩៨៧ លោកត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១១ លោកបានក្លាយជាប្រធានកិត្តិយស និងបន្ទាប់មកជាទីប្រឹក្សាចាប់ពីឆ្នាំ ២០១៩។ បច្ចុប្បន្នលោកជាអតីតប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនធំក្នុងការផលិតឧបករណ៍វេជ្ជសាស្រ្ត មនុស្សយន្តស្វ័យប្រវត្តិ និងឧបករណ៍អគ្គិសនី -ល- ។ លើសពីនេះគាត់ក៏ជាប្រធានក្រុមហ៊ុន Kyosho ចាប់ពីឆ្នាំ ២០០៧ រហូតដល់ខែមីនាឆ្នាំនេះ។
រូបភាព https://www.asahi.com/articles/ASN4P4JHJN4PPLFA007.html
គាត់ក៏ដឹកនាំក្នុងដំណើរសេវាកម្មលក់សំបុត្រដោយស្វ័យប្រវត្តិនៅស្ថានីយ៍រថភ្លើងធ្វើអោយក្រុមហ៊ុនទទួលបានប្រាក់ចំណូលយ៉ាងច្រើន។ ក្រុមហ៊ុនរបស់លោកបានបង្កើតប្រព័ន្ធលក់សំបុត្រដោយស្វ័យប្រវត្តិដំបូងគេលើពិភពលោកនៅស្ថានីយ៍ Kitasenri ខ្សែរថភ្លើង Hankyu ។ លោក Yoshio Tateishi គឺជាតួអង្គមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មក្នុងស្រុក។ ហើយលោកក៏ធ្លាប់ទទួលបានរង្វាន់មកពីប្រទេសជប៉ុនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
បណ្តប្រទេសប្រើឧបករណ៍វេជ្ជសាស្រ្តដែលមានយីហោ OMRON ដូចជាឧបករណ៍វាស់សម្ពាធឈាម ជញ្ជីងអេឡិចត្រូនិចជាដើមសុទ្ធតែសរសើរយ៉ាងខ្លាំងចំពោះគុណភាព។
លោក Tateishi ទទួលមរណៈភាពនៅថ្ងៃទី ២១ ខែមេសាដោយសារជំងឺរលាកសួតជន្មាយុ ៨០ ឆ្នាំ ហើយប៉ុន្មានថ្ងៃមុនគាត់ត្រូវបានគេបញ្ជាក់ថាឆ្លងជំងឺកូវីដ-១៩ និងត្រូវបញ្ជូនចូលមន្ទីរពេទ្យនៅ Kyoto កាលពីថ្ងៃទី ៥ ខែមេសា។
AD