ថ្ងៃទី ២០ ឧសភាការិយាល័យប្រៃសណីយ៍ជប៉ុនចេញផ្សាយឈុតតែមអបអរសាទរខួបលើកទី ៥០ នៃការបើកលក់សៀវភៅរឿង Doraemon
ឆ្នាំនេះដើម្បីអបអរសាទរខួបលើកទី ៥០ នៃស៊េរីតែមប្រៃសណីយ៍នឹងដាក់បង្ហាញថ្មី។ ក្រោយរយៈពេល ៤ ឆ្នាំការិយាល័យប្រៃសណីយ៍នៅតែរើសយក Doraemon ធ្វើជារូបភាពតំណាង។
ឈុតតែមនេះមានតម្លៃ ៨៤ យ៉េនមានរូបភាពរបស់ Doraemon និង Nobita ពីឆ្នាំ ១៩៧០-១៩៧១ ក្នុងកំឡុងពេលនោះរូបគំនូររបស់តួអង្គខុសពីរូបភាពបច្ចុប្បន្ន។ ក្រៅពីតែមរូបគំនូរជីវចលប្រៃសណីយ៍ថែមទាំងផលិតតែមក្រោមប្រធានបទដំណើរទេសចរណ៍ជាមួយតួអង្គ Doraemon បង្ហាញពីលក្ខណៈពិសេសនៃទេសចរណ៍ជប៉ុន។
សរុបតែមមានចំនួន ១៥ ប្រភេទក្រោមប្រធានបទខុសពីគ្នាដូចជា Doraemon ហោះដោយប្រើកង្ហារឬស្សី ស្តាប់ទូរស័ព្ទ -ល- ។ ពណ៌ចម្បងដែលត្រូវជ្រើសរើសមានពណ៌លឿង និងខៀវជួយបង្កើនអារម្មណ៍ចាស់បុរាណ។
រូបភាព https://grapee.jp/802869?fbclid=IwAR0Nf0WSeJ51BeqQ5F6Wm0bsspOuQ6J7U6W3Ce7X1N6OqX1Ny3gs7HsMBHM
ប្រភេទផ្សេងទៀតត្រូវបានរចនាសម្រាប់បិទទូរស័ព្ទ ៦៣ យ៉េន/បន្ទះ ទំហំ ១០៦ មីលីម៉ែត្រ – ១២៦ មីលីម៉ែត្រ។
រូបភាព https://grapee.jp/802869?fbclid=IwAR0Nf0WSeJ51BeqQ5F6Wm0bsspOuQ6J7U6W3Ce7X1N6OqX1Ny3gs7HsMBHM
ឈុតតែមរូបគំនូរជីវចលគម្រប់ខួប ៥០ ឆ្នាំនឹងចេញផ្សាយនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ ។ ចេញជាផ្លូវការទូទាំងប្រទេសជប៉ុនលើទំព័រលក់អនឡាញរបស់ការិយាល័យប្រៃសណីយ៍។
AD