Nui Onoue ជីវិតស្រ្តីរត់តុក្រីក្រម្នាក់ក្លាយជារាជនីឆបោក​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន

អំឡុងឆ្នាំ ១៩៣០-២០១៤ និយាយពីជីវិតស្រ្តីម្នាក់ឈ្មោះ Nui Onoue ដោយខំប្រឹងងើបឈរក្នុងដែលជីវិតក្រលំ​បាក។ គាត់ជាបាតុភូតយុគសម័យពពុះសេដ្ឋកិច្ចរបស់ជប៉ុនក្នុងទសវត្សឆ្នាំ ១៩៨០ ។ កាសែតមួយចំនួន​មិ​នបាន​សរសេរលម្អិតពីជីវិត​របស់ Onoue នោះទេ ដំ​បូង​គាត់​ធ្វើជាអ្នករត់តុធម្មតាម្នាក់ បន្ទាប់មកក្លាយទៅជាអ្នកវិនិយោគដែល​មាន​​ឥទ្ធិពល​​បំផុត​ក្នុង​ប្រទេសជប៉ុន។ គេហៅគាត់ថា “ម្ចាស់​ក្សត្រី​រាត្រី Osaka” ព្រោះគាត់ធ្លាប់ចូលរួមក្រុម Yakuza ហើយ​ក្លាយទៅជាអ្នកវិនិយោគិនដែលមានទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លា។

រូបភាព https://weekly-economist.mainichi.jp/articles/20190115/se1/00m/020/051000c

អ្នកស្រី Onoue កើតឆ្នាំ ១៩៣០ ជីវភាពគ្រួសារធម្មតានៅជនបទ ធ្លាប់ឆ្លងកាត់អំឡុងពេលសង្គ្រាមទូទាំងទ្វីបអាស៊ី និង​រយៈពេល​ក្រីក្រ។ គាត់ចាកចេញពីស្រុកកំណើតដើម្បីចាប់ផ្តើមអាជីពនៅ Osaka តាំងពីក្មេង ធ្វើជាបុគ្គលិក​រត់តុក្នុងភោជនីយដ្ឋាន។ ក្រោយពេលមានបទពិសោធគ្រប់គ្រាន់គាត់បើកភោជនីយដ្ឋានផ្ទាល់ខ្លួននៅអាយុ ៣៥ ឆ្នាំ។ រហូតមកដល់ពេលនេះ គ្មាននរណាដឹងថាប្រភពដើមទន់មកពីណានោះទេ។

រហូតដល់វ័យកណ្តាលគាត់ចាប់ផ្តើមលេចធ្លោដោយវិនិយោគភាគហ៊ុនហើយឈានដល់មុខតំណែងដែលមានឥទ្ធិពល​បំផុតនៅក្នុងពិភពជំនួញនាពេលនោះ។ ក្រោយមក ភោជនីយដ្ឋានរបស់គាត់ក៏បិទទ្វារភាគច្រើនផ្តោត​សំខាន់​លើការជួបជាមួយអ្នកមាននៅ Osaka ។ ទោះជាយ៉ាងណា គាត់តែតែងជួយមិត្តភក្តិក្នុងការរកស៊ី ឬគ្រាលំបាក និង​រៀប​ចំធ្វើពិធីសាសនាជាច្រើនស្របតាមព្រះពុទ្ធសាសនា និងសាសនាតាវ។ នៅពេលនោះមានមនុស្សជាច្រើនគោរព​គាត់ដូចអ្នក​ទស្សទាយផ្តល់ដំបូន្មានលើការវិនិយោគ និងអាជីវកម្ម។

រូបភាព https://www.data-max.co.jp/2011/12/27/42_dm1934_1.html

មេរៀនដែលស៊ីជម្រៅបំផុតក្នុងយុគសម័យពពុះសេដ្ឋកិច្ចគឺអ្វីគ្រប់យ៉ាងសុទ្ធតែល្អ ហើយឈានដល់ទីបញ្ចប់នៅពេលដែលសេដ្ឋកិច្ចដួលរលំក្នុងឆ្នាំ ១៩៩១ បញ្ហាកើតឡើងភ្លាមៗ។ នៅ​ពេលនោះសន្ទស្សន៍ភាគហ៊ុន Nikkei 225 ធ្លាក់ចុះយ៉ាង​​ខ្លាំង​ពី ៣៨.៩១៥ សល់ត្រឹម ១៤.៣០៩ ពិន្ទុក្នុងរយៈពេលជិតមួយឆ្នាំ។

ច្រើនទសវត្សរ៍បន្ទាប់សេដ្ឋកិច្ចចុះខ្សោយយ៉ាងខ្លាំង សាស្រ្តាចារ្យ Motoshige Itoh មកពីសាកលវិទ្យាល័យតូក្យូនិយាយ​ថា ​វានាំមកនូវវិបត្តិហិរញ្ញវត្ថុ និងឳនភាពលើកដំបូងបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ជាមួយនឹងបំណុលសាធារណៈ​កើនឡើង និងអត្រាកំណើនយឺត។ នៅឆ្នាំ ១៩៩០ គេហៅថា ទសវត្សនៃការបាត់បង់ និងវិបត្តិសេដ្ឋកិច្ច កម្មករ​ពិបាករកការងារធ្វើហើយបរិយាកាសនៅទសវត្សឆ្នាំ ១៩៨០ ក៏រលាយបាត់ ចំណែកតម្លៃផ្ទះធ្លាក់ចុះ ៨០% កំឡុង​ឆ្នាំ ១៩៩១ និង ១៩៩៨ ។

នៅទសវត្សថ្មី Onoue ដែលគេហៅថារាជនីវិនិយោគបាត់បង់តំណែងរបស់ខ្លួន។ នៅពេលនោះអាជ្ញាធររកឃើញថាគាត់ក្លែងបន្លំឯកសារបញ្ចាំដែលមានតម្លៃរហូតដល់ទៅ ២,៥ ពាន់លានដុល្លាដើម្បីខ្ចីប្រាក់ពីធនាគារធំនៅជប៉ុន។ នៅឆ្នាំ ១៩៩១ ព័ត៌មាន New York Time ហៅរឿងអាស្រូវនេះថា (កម្មវិធីប្រាក់កម្ចីច្រើនបំផុតរបស់ជប៉ុននៅទូទាំងពិភពលោក) ។

ករណីបំណុលកើតឡើងក្នុងរយៈពេលរុងរឿងបំផុតនៃសេដ្ឋកិច្ច ប៉ុន្តែការដួលរលំជាបន្តបន្ទាប់លើទីផ្សារធ្វើឲ្យ Onoue ស្ថិតក្នុងស្ថានភាពអន់ថយមិន​អាចសងបំណុលបណ្តាលឲ្យ​ក្ស័យ​ធន ហើយទីបំផុតត្រូវជាប់ពន្ធនា​គារ​រយៈ​​ពេល ១២ ឆ្នាំពីបទឆបោក។

ជីវិតរបស់ Onoue ត្រូវបញ្ចប់ដោយស្ងប់ស្ងាត់ដូចកាលគាត់នៅក្មេង Onoue ទទួ​ល​មរណៈភាពនៅឆ្នាំ ២០១៤ ប៉ុន្តែប្រព័ន្ធ​​ផ្សព្វផ្សាយជប៉ុនមិន​ចុះផ្សាយច្រើនឡើយ។ ក្រោយមកក៏គ្មានអ្នកស្គាល់ Onoue រាជនី Osaka ទោះ​បី​គាត់​ជាសាក្សីសំខាន់ក្នុងអំឡុងវិបត្តិ​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ជប៉ុន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: