“កំពូលបុរសសង្ហា Geisha” បង្ហាញរូបថត​មុន​កែ​សម្ផស្ស​របស់ខ្លួន

បុរសម្នាក់ឈ្មោះ Roland ត្រូវគេស្គាល់ថាជា Host នាំមុខគេនៅជប៉ុន។ ជាមួយ​នឹង​ទម្រង់មុខល្អឥតខ្ចោះបុរសរូបនេះ​​ត្រូវ​ឆ្លងកាត់ការវះកាត់កែសម្ផស្សជាច្រើនដងទើបមានមុខមាត់បែបនេះ។ Roland មានទំនុកចិត្ត និងមិន​ខ្មាសអៀន​ចំពោះ​រូបភាពពីមុនរបស់ខ្លួនឡើយ។

ប៉ុន្មានឆ្នាំនេះបុរសទទួលភ្ញៀវក្នុងក្លឹបរាត្រីមិន​មែនជាការងារដែលចម្លែកទៀតទេ តួនាទីរបស់ពួកគេដូចជាជជែក​លេង ច្រៀង រាំ ហើយគ្មាន​អំពើពេស្យាចារទេ។ ពួកគេ​ប្រើជំនាញ​ផ្ទាល់ខ្លួនជជែក​កំ​សាន្តធ្វើយ៉ាងណាអោយភ្ញៀវ​មាន​អារម្មណ៍​សប្បាយ​រីករាយ។

រូបភាព https://masyu-maro.com/?p=4941

នៅក្នុងអាជីពនេះគេដាក់រហ័សនាមគាត់ថា “កំពូលបុរស Geisha” គាត់ទទួល​បានជោគជ័យពឹងទៅលើរូបរាង និង​បុគ្គលិក​លក្ខណៈរបស់ខ្លួន ហើយក៏ទទួល​ស្គាល់ថាខ្លួនធ្លាប់រវះកាត់កែសម្ផស្សដើម្បីអោយមានរូបរាងទាក់ទាញដូចសព្វ​ថ្ងៃ។  នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍គាត់ធ្លាប់បង្ហាញរូបថតមុនពេលវះកាត់របស់ខ្លួនដល់សាធារណៈ​ជន​​តាំង​​ពី​នៅ​រៀនវិទ្យាល័យសាលា Teikyo ។

រូបភាពរបស់ Roland កាលពីនៅរៀនមើលទៅសាមញ្ញធម្មតាខុសពីរូបរាងបច្ចុប្បន្នជាបុរសសង្ហា។ បើប្រៀបធៀបយើង​អាច​ឃើញក្រសែភ្នែក ទម្រង់មុខ និង​ច្រមុះធ្លាប់ឆ្លងកាត់ការវះកាត់។ គាត់និយាយថាខ្លួនចំណាយប្រហែល ១០ លានយ៉េនសម្រាប់កែត្របកភ្នែក ច្រមុះ ចាក់ថ្នាំ Botox និង​ប្រាក់មួយ​ចំនួន​ផ្សេងទៀតចំណាយប្រចាំខែ។

រូបភាព https://geronag.com/talent/1563/

ទ្រព្យសម្បត្ដិរបស់ Roland មានដូចជាឡានទំនើប ទំនិញម៉ាកល្បី -ល- ។ ក្រៅពីការងារធ្វើជាបុរសទទួល​ភ្ញៀវដ៏ល្បីឈ្មោះនៅជប៉ុន គាត់ថែមធ្វើជាតារាបង្ហាញម៉ូដ និងធ្វើជាអ្នកតំណាងអោយម៉ាកល្បីៗជាច្រើន។ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Roland មានអ្នកតាមដានជាង ១០០,០០០ នាក់។ Roland សប្បាយរីករាយចំពោះការខិតខំ និងលទ្ធផល​ការ​ងារ​របស់ខ្លួន ជារៀងរាល់ថ្ងៃគាត់ទទួល​បានការគាំទ្រពីយុវជន និងអ្នក​រួមអាជីព។ គាត់និយាយថា “មានបុរសពីរប្រភេទលើពិភពលោកគឺខ្ញុំ និងបុរសដទៃទៀត”។

ប្រភព Teepr

AD 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: