សណ្តែក Edamame ទាំងបីប្រភេទល្អចំពោះសុខភាពដែលនិយមនៅប្រទេសជប៉ុន

គ្រាប់សណ្តែក Edamame ភាគច្រើនគេនិយមក្នុងហាងស្រាជប៉ុន សណ្តែក Edamame ញ៉ាំក្លែមជាមួយស្របៀរ។ ក្រៅ​​ពីគ្រាប់​សណ្តែក Edamame ពណ៌បៃតង នៅជប៉ុនមានគ្រាប់សណ្តែកជាច្រើនប្រភេទទៀតដែលអ្នកប្រហែលជា​មិន​ធ្លាប់​ស្គាល់។

បច្ចុប្បន្ននេះពូជសណ្តែក Edamame ដែលនិយមបំផុតគឺ Aomame (សណ្តែកពណ៌បៃតង) ដាំនៅទូទាំងប្រទេស។ ពេល​​អ្នក​​​ដុតឬស្ងោរមានរសជាតិផ្អែមជាម្ហូបដែលមានជីវជាតិល្អសម្រាប់សុខភាព។ ក្រៅពីគ្រាប់សណ្តែក Aomame មាន​ដូចជា Chamame និង Kuromame ។ សំបក Chamame មានរោមតូចៗពណ៌ត្នោតដូច្នេះគេហៅថា Chamame ភាគ​ច្រើន​ដាំនៅ Tohoku និងតំបន់ភាគខាងជើង Kanto ។

សណ្តែកខ្មៅ Kuromame ភាគច្រើនគេដាំនៅតំបន់ Kansai បន្ទាប់ពីទុំត្រូវបានប្រមូលផលធ្វើជាសណ្តែកចំហុយក្នុង​​ឈុត​អាហារ Osechi ថ្ងៃបុណ្យចូលឆ្នាំថ្មី។

គ្រាប់សណ្តែកខ្មៅ Edamame គេអាចហៅម្យ៉ាងទៀតថា Maboroshi no Edamame មានន័យថា “Edamame អស្ចារ្យ” ។ ចំណុច​ពិសេសបំផុតរបស់ Kuromame គ្រាប់សណ្តែកពណ៌ខ្មៅមានទំហំធំជាងទ្វេដងចំណែក​សំបកខាងក្រៅ​ពណ៌​ត្នោត គ្រាប់មានពណ៌បៃតងលាយខ្មៅដោយសារគ្រាប់មានផ្ទុកសារធាតុ Anthocyanin គ្រាន់តែមើល​ពណ៌​​សំ​បក​​អាច​ដឹងពីបរិមាណសារធាតុចិញ្ចឹមរបស់សណ្តែកនេះខ្ពស់។ ជាពិសេសសំបកណាមើលទៅកាន់តែកខ្វក់កាន់​​តែ​ផ្អែម។

រូបភាព https://www.harusa-life.com/tv/syumi/3.html

ប្រសិនបើប្រមូលផលក្នុងកំឡុងពេលលូតលាស់សណ្តែកមានរសជាតិដូចសណ្តែក Edamame បៃតង។ ក្នុងចំណោមនោះ​គេហៅថា “Tanbaguro” ដាំក្នុងតំបន់ Tanba Sasayama ។ ដោយសារលក្ខណៈពិសេសរបស់អាកាសធាតុ​ ដីឥដ្ឋក្នុង​តំបន់ និងភាពខុសគ្នារវាងសីតុណ្ហភាពក្តៅត្រជាក់នៅពេលថ្ងៃ និងយប់ធ្វើអោយគ្រាប់សណ្តែកខ្មៅមានទំហំធំ និងមាន​គុណ​ភាព​ខ្ពស់។ ប្រសិនបើអ្នកចង់ភ្លក់គ្រាប់សណ្តែក Edamame ​រង់ចាំដើមខែតុលារៀងរាល់ឆ្នាំ។

នៅតំបន់ Tanba Sasayama ពាក់កណ្តាលខែតុលាវាលសណ្តែកខ្មៅចាប់ផ្តើមប្រែពណ៌។ ពេលនោះប្រជាជននាំគ្នាប្រមូល​ផលគេប្រើកន្ត្រៃកាត់ចេញពីគល់ និងជម្រុះស្លឹកចងជាបាច់។ នៅពេលដែលអ្នកញ៉ាំបកសំបកដាក់ចូលឆ្នាំងបន្ថែមអំបិល​បន្តិច​ដាំទឹកអោយពុះពី ៤-៥ នាទីរួចស្រង់ចេញ។

ក្នុងកំឡុងពេលនេះតាមដងផ្លូវសំខាន់ៗក្នុងតំបន់ Sasayama មានហាងលក់គ្រាប់សណ្តែក Edamame គេចង Kuro Edamame មួយបាច់ៗប្រហែល ១ គីឡូ។ មនុស្សជាច្រើនមកពី Osaka, Kobe នាំគ្នាទិញសណ្តែក Maboroshi no Edamame នេះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: