តារាបង្ហាញម៉ូដស្រីជនជាតិជប៉ុនសម្ពស់គួរសមតែទម្រង់មុខស្អាតទាក់ទាញ

តារាបង្ហាញម៉ូដជនជាតិជប៉ុនឈ្មោះ Yamamoto Maika កើតនៅឆ្នាំ ១៩៩៧ មកពី Tottori មានភាពលេចធ្លោក្នុង​ពិ​ភព​តារាបង្ហាញម៉ូដ តារាសម្តែង និង​ប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ តាំងពីក្មេងនាងទទួល​ការ​ងារ​ធ្វើជាតារាបង្ហាញម៉ូដផ្តាច់មុខក៏ដូចជាចូលរួមក្នុងខ្សែភាពយន្តល្បីៗជាច្រើនផងដែរ។

រូបភាព https://mydramalist.com/people/2054-yamamoto-maika

កម្ពស់របស់នាងមិនសូវខ្ពស់ទេបើប្រៀបក្នុងចំណោមតារាបង្ហាញម៉ូដប្រហែល ១ម៉ែត្រ៥៥ ប៉ុណ្ណោះ ប៉ុន្តែទម្រង់មុខស្រស់ស្អាតទាក់​ទាញ​ធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ នៅអាយុ ១៥ ឆ្នាំនាងចូលរៀនសាលាឯកជន និង​សម្តែង។ លើកដំបូង​ក្នុង ២០១៥ នាងចូលរួមសម្តែងក្នុងខ្សែភាពយន្ត “Assassination Classroom” ចាប់តាំង​ពី​ពេល​នោះមក Maika ក៏ចូលរួមសម្តែងក្នុងរឿងជាច្រើនផ្សេងទៀតដូចជា Cherry Blossom Memories, After the Rain និង Teen Bride ។ សមត្ថភាពសម្ដែងរបស់ Maika ទទួលបានការវាយតម្លៃខ្ពស់ពឹងទៅលើមុខមាត់ស្រស់ស្អាត រាង​តូច​ច្រ​ឡឹង ពិសេសការសម្តែងទាក់ទាញ។

រូបភាព https://mydramalist.com/people/2054-yamamoto-maika

រូបភាព https://mydramalist.com/people/2054-yamamoto-maika

រូបភាព https://mydramalist.com/people/2054-yamamoto-maika

ក្នុងឆ្នាំ ២០១៨ នាងធ្លាប់ធ្វើអោយទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងខ្សែភាពយន្ត remake មកពី Sunny “ប្រទេស​​កូរ៉េ” នាងសម្តែងជា “មហាក្សត្រីស្បថ, Geum-Ok” ។

នាងមានអ្នក​គាំទ្រជាង ១,២ លាននាក់លើគេហទំព័រផ្ទាល់ខ្លួន នាងតែងតែបង្ហោះរូបភាពសិល្បៈបង្ហាញម៉ូដ​ឬ​ឈុត​​ឆាក​ខ្សែ​ភាពយន្តដែលនាងចូលរួម។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: