Nihon Sandai Kaidan – រឿងខ្មោចល្បីទាំងបីនិយាយពីស្នេហា ផិតក្បត់ និងចងអាឃាត

Nihon Sandai Kaidan គឺជារឿងខ្មោចល្បីទាំងបីនៅក្នុងប្រទេសជប៉ុន។ រឿងខ្មោចទាំងនេះមិនត្រឹមតែមានបំណង​បំភ័យ​មនុស្ស​ប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលរឿងសង្គម ស្នេហា អំពើផិតក្បត់ និងការសងសឹកផងដែរ។

រឿងដំបូង

ស្រីបម្រើម្នាក់ឈ្មោះ Okiku ត្រូវបង្ខំអោយធ្វើការនៅគុកងងឹតនៃវិមាន Himeji ។ Tessan Aoyama គឺជាសាមូរ៉ៃដែល​ចាប់អារម្មណ៍ចំពោះ Okiku ។ សាមូរ៉ៃរូបនេះតម្រូវអោយនាងបម្រើផ្លូវភេទប៉ុន្តែត្រូវ​នាងបដិសេធក៏រៀបចំគម្រោង​ចង់​សម្លាប់​នាង។

រូបភាព https://faculty.humanities.uci.edu/sbklein/images/GHOSTS/edoghosts/pages/okiku1.html

តួនាទីរបស់ Okiku ត្រូវ​មើលថែរក្សាចានមាសដ៏មានតម្លៃចំនួនប្រាំពីរ។ Aoyama មានចេតនាលាក់ចានមាសមួយ។ នេះជាផែនការរបស់សាមូរ៉ៃរូបនោះដើម្បីបង្ខំអោយ Okiku យល់ព្រមបម្រើផ្លូវភេទ។ ប្រសិនបើនាងមិនយល់ស្រប​គាត់​នឹងនិយាយថា​នាង​ជាអ្នក​​លួច​ចាន​ហើយត្រូវ​ទទួលទណ្ឌកម្ម។

ក្រោយមក Okiku លោតចូលអណ្តូងដើម្បីសម្លាប់ខ្លួនព្រោះមិនចង់អោយបាត់បង់កេរ្តិ៍ឈ្មោះ។ ប៉ុន្តែជារៀងរាល់យប់ព្រលឹង​របស់ Okiku តែងតែបង្ហាញខ្លួនមករាប់ចាន ហើយប្រសិនបើមិនគ្រប់នឹងស្រែកយំ។ សម្លេងស្រែករបស់ខ្មោច​ធ្វើ​អោយ Aoyama ខ្លាចរហូតដល់ឆ្កួត។

–> Fact ដែលទាក់ទងនឹងសាច់រឿង

សព្វថ្ងៃអណ្តូងនេះនៅតែមានហើយត្រូវ​គេដាក់ឈ្មោះថា Okiku ។ បច្ចុប្បន្នប្រជាជនធ្វើរបងព័ទ្ធជុំវិញអណ្តូង។ មានពាក្យ​ចចាមអារាមជាច្រើននិយាយថានៅតែមានមនុស្សស្តាប់ឮសម្លេងរាប់ចាន និងសម្លេងស្រែករបស់នាង។ ប្រា​សាទ​ព្រះវិហារពុទ្ធសាសនាមួយមានឈ្មោះថា Jūnisho-jinja ត្រូវ​បានកសាងដើម្បីលួងលោមព្រលឹងរបស់នាង។

រឿងទី ២

រឿង​ចាប់ផ្តើមក្នុងរាត្រី Obon បុរសពោះម៉ាយម្នាក់ឈ្មោះ Ogiwara Shinnojō មើលឃើញនារីស្រស់ស្អាតម្នាក់ឈ្មោះ Otsuyu ដើរតាមផ្លូវជាមួយ​អ្នក​បម្រើរបស់នាងក្នុងដៃកាន់ចង្កៀងគោម។ បុរសនោះលង់ស្រលាញ់នាងភ្លាមៗគាត់អញ្ជើញ​នាងទៅផ្ទះហើយអ្នកទាំងពីររួមដំណេកជាមួយគ្នា។ Otsuyu នៅជាមួយបុរសនោះរហូតដល់ពន្លឺព្រះច័ន្ទរសាត់​បាត់​ទៅ បន្ទាប់មកនាងក៏ចាកចេញ។

រូបភាព https://www.japanitalybridge.com/en/2017/12/japan-folklore-botan-doro/

នៅយប់បន្ទាប់ Otsuyu ទៅផ្ទះរបស់ Ogiwara ម្តងទៀតក្នុងដៃកាន់ចង្កៀងគោម។ រាល់ពេលដែលបានឃើញនាងគាត់លង់ស្រលាញ់មិនខ្វល់អ្វីក្រៅពីនាងទេ។ រហូតដល់ថ្នាក់មិនខ្វល់ពីខ្លួនឯង មិនចាកចេញពីផ្ទះ ហើយរង់ចាំ Otsuyu ជា​រៀង​រាល់យប់ ប៉ុន្តែ Otsuyu តែងតែចាកចេញមុនពេលថ្ងៃរះ។

អ្នកជិតខាងចាប់ផ្តើមសង្ស័យពេលមិនឃើញ Ogiwara ចេញពីផ្ទះរយៈពេល ២០ ថ្ងៃមកហើយ។ អ្នក​ជិតខាងចំណាស់​ម្នាក់​ដែលមានប្រាជ្ញា។ នៅយប់មួយគាត់ឮសម្លេងស្រែកច្រៀងចេញពីផ្ទះរបស់ Ogiwara គាត់ចុះប្រហោងជញ្ជាំងក្រដាសលួចមើល។ បុរសចំណាស់នោះមិនឃើញស្រីស្អាតទេផ្ទុយទៅវិញ Ogiwara កំពុងឳបឆ្អឹងខ្មោច។ នៅ​ពេល Ogiwara និយាយអ្វីម្យ៉ាងគ្រោងឆ្អឹងងក់ក្បាលធ្វើអោយមានសំលេងគួរអោយខ្លាច។

រូបភាព https://twitter.com/tkasasagi/status/1051759839934742528?lang=bn

ថ្ងៃមួយបុរសចំណាស់ព្រមាន Ogiwara ថានារីដែល​មករកគាត់រាល់យប់គឺជាខ្មោច។ បុរសចំណាស់បានណែនាំគាត់អោយទៅព្រះ​វិហារ​ដើម្បី​ធ្វើពិធីបុណ្យរំដោះគ្រោះ។ Ogiwara ស្តាប់តាមបុរសចំណាស់ទៅព្រះវិហារ។ នៅព្រះវិហារអ្នកទាំង​ពីរ​មើល​ឃើញផ្នូរ Otsu ជាមួយចង្កៀងគោមព្យួរ។ បុរសចំណាស់ប្រាប់ Ogiwara អោយរំងាប់តណ្ហារួចអោយគាត់​សន្លឹក​យ័នព្យួរ​ខាងមុខទ្វារ ចាប់តាំងពីពេលនោះ Otsuyu លែង​មកទៀត។

ប៉ុន្តែ Ogiwara កាន់តែអស់សង្ឃឹមព្រោះគាត់នឹកនារីម្នាក់នោះ។ យប់មួយគាត់ស្រវឹងដើរទៅផ្នូររបស់ Otsuyu នាងបង្ហាញខ្លួនរួចនាំគាត់ទៅផ្ទះរបស់នាង។ បន្ទាប់ពី Ogiwara បាត់​ខ្លួនមួយ​រយៈពេលលោកគ្រូមានការសង្ស័យបើកផ្នូររបស់ Otsuyu ហើយរកឃើញសាកសពរបស់បុរសម្នាក់នោះដេកឳបឆ្អឹងខ្មោច។

–> Fact ទាក់ទងនឹងសាច់រឿង

រឿងរ៉ាវរបស់ Otsuyu ខុសពីរឿងខ្មោចដទៃទៀតព្រោះវានិយាយអំពីស្នេហា។ រឿងនេះដកស្រង់ចេញពីរឿងបុរាណ​ចិន​​ចូល​​មក​ប្រទេស​ជប៉ុន​នៅសតវត្សរ៍ទី ១៧ ។ មានចំណុចជាច្រើនត្រូវ​បានបន្ថែមដើម្បីអោយសាច់រឿងកាន់​តែ​លេច​ធ្លោ។

នេះជារឿងតែមួយគត់ក្នុងចំណោមរឿងខ្មោចទាំងបីដែលមិនផ្អែកលើទីតាំងពិត។ ពិធីបុណ្យព្រះពុទ្ធសាសនា Obon ដែល​គេ​ជឿ​ថា​វិញ្ញាណ​អ្នកស្លាប់នឹងត្រឡប់មកវិញ។

រឿងទី ៣ 

Oiwa ជាស្រ្តី​ម្នាក់រៀបការរស់នៅគ្មានសុភមង្គលជាមួយបុរសសាមូរ៉ៃឈ្មោះ Lemon ដែលជាចោរ។ ដោយហត់នឿយនិង​ធ្លាក់​ទឹក​ចិត្ត Oiwa សម្រេចចាកចេញត្រឡប់ទៅផ្ទះឪពុកប៉ុន្តែ Lemon ដើរតាម។ ឪពុករបស់ Oiwa ឈ្មោះ Yotsuya Samon សុំ​អោយ Lemon ចាកចេញពីកូនស្រីរបស់គាត់ពេលដឹងថាកូនប្រសារលួចមាសរបស់​ស្តេច​ក្រាញ់។ Lemon មិនយល់ព្រមដកដាវសម្លាប់ Samon ។ Lemon និយាយកុហក Oiwa ថាឪពុករបស់នាងត្រូវគេធ្វើឃាត ហើយ​សន្យាសងសឹកជំនួសនាងប្រសិនបើនាងព្រមត្រឡប់ទៅវិញ។ Oiwa ស្តាប់តាមហើយក៏វិលត្រឡប់ទៅផ្ទះជា​មួយ​​ប្តី។

មួយរយៈពេលក្រោយមក Oiwa មានផ្ទៃពោះជាមួយ Lemon ។ បន្ទាប់ពីសម្រាលកូនសុខភាពរបស់ Oiwa កាន់តែយ៉ាប់យ៉ឺនចំណែកចរិករបស់ Lemon កាន់តែអាក្រក់ឡើង។ ផ្ទះអ្នក​ជិតខាងជាគ្រូពេទ្យដ៏ល្បីឈ្មោះ Itō Kihei មាន​ចៅ​ស្រី​ម្នាក់ឈ្មោះ Oume ចាប់អារម្មណ៍លើ Lemon ។ ព្រោះតែស្រលាញ់ក្មួយស្រីពេកគាត់រកវិធីជួយអោយនាងរៀបការ​ជាមួយ Lemon ។ Itō អោយ Oiwa ថ្នាំមួយប្រភេទនិយាយថាអាចជួយនាងអោយប្រសើរឡើងប៉ុន្តែតាមពិតវាជាថ្នាំពុល។ ថ្នាំនេះធ្វើអោយរូបរាងរបស់ Oiwa មើលទៅគួរអោយខ្លាចរឿងនឹងធ្វើអោយ Lemon ខ្លាចពេលឃើញភរិយារបស់ខ្លួន។ នៅពេលនេះ Itō ប្រាប់ Lemon អោយលែងលះ​ជាមួយ Oiwa ដើម្បីរៀបការជាមួយ​ក្មួយស្រីរបស់ខ្លួន​ហើយនិយាយថាទ្រព្យសម្បតិ្តក្នុងផ្ទះនឹងក្លាយជារបស់ Lemon ។ ព្រោះតែរូបរាងគួរអោយខ្លាចរបស់ប្រពន្ធ Lemon យល់​ព្រម។ ដើម្បីមានប្រាក់គ្រប់គ្រាន់រៀបការជាមួយ Oume បុរសសាមូរ៉ៃយករបស់របរក្នុងផ្ទះទាំងអស់រួមទាំង​សម្លៀក​បំពាក់​ភរិយា និងសម្លៀកបំពាក់កូនប្រុសទៅបញ្ចាំ។ បន្ទាប់មក Lemon ជួលមិត្តភក្តិរបស់ខ្លួនឈ្មោះ Takuetsu រំលោភប្រពន្ធខ្លួនឯងដើម្បីរកលេសលែងលះជាមួយនាង។

នៅយប់នោះ Takuetsu ចូលក្នុងផ្ទះដូចដែលបានសន្យាជាមួយមិត្តរបស់គាត់ ប៉ុន្តែពេលចូលទៅជិត Oiwa គាត់មានការភ័យខ្លាចរហូតដល់និយាយរឿងរ៉ាវទាំងអស់។ គាត់ប្រគល់កញ្ចក់អោយ Oiwa មើលមុខមាត់របស់ខ្លួនហើយនិយាយពីរឿងថ្នាំបំផ្លាញសម្រស់របស់នាង។

ដោយភ័យខ្លាចនាងព្យាយាមយកសក់បិទបាំងមុខតែសក់ចាក់ចូលមុខរបស់នាងរហូតដល់ហូរឈាម។ Oiwa ខ្លាចរហូតដល់ឆ្កួតយកដាវចាក់ករបស់ខ្លួន។ ពេលនាងស្លាប់នាងដាក់បណ្តាសា Lemon រហូតដង្ហើមចុងក្រោយ។

អ្នកបម្រើរបស់ Lemon ឈ្មោះ Kohei ឃើញសាកសពរបស់ Oiwa ហើយប្រញាប់ជូនដំណឹងប្រាប់ម្ចាស់។ សាមូរ៉ៃរូបនេះ​​មិន​​ត្រឹមតែមិនពិបាកចិត្តថែមទាំងសប្បាយចិត្តទៀត។ Kohei ចាប់ផ្តើមសង្ស័យតែ Lemon សម្លាប់ Kohei រួច​បោះ​ចូលទន្លេ។ បន្ទាប់មកគាត់និយាយថា Kohei និងប្រពន្ធរបស់ខ្លួនសាហាយស្មន់គ្នាដើម្បីយកលេសនៅជា​មួយ Oume ។ ក្រោយមកបណ្តាសាចាប់ផ្តើមមានសាកស័ក្ត។

រូបភាព https://www.gallerynucleus.com/detail/10814

នៅរាត្រីមង្គលការ Lemon គេងមិនលក់ក្រឡេកមើលឃើញមុខរបស់ Oiwa ។ គាត់ដកដាវចាក់ចំមុខដែលខ្លួន​មើល​ឃើញតែបន្ទាប់មក Lemon មើលអោយច្បាស់ទើបដឹងថា Oume ។ ​ដោយភ័យខ្លាចគាត់រត់សំដៅទៅផ្ទះរបស់ Itō ដើម្បីសុំជំនួយ ប៉ុន្តែមុនពេលគាត់ទៅដល់កន្លែងត្រូវ Kohei រាំងផ្លូវ។ ដកដាវសម្លាប់ Kohei ប៉ុន្តែក្រោយ​មក​សាក​សពបែរជាឪពុកក្មេកទៅវិញ។

Lemon រត់គេចខ្លួនទាំងយប់ប៉ុន្តែ Oiwa ដេញតាមរហូត សម្លេងស្រេករបស់នាងឮគ្រប់ទីកន្លែង។ ទោះបីជាគាត់​រស់​នៅ​ក្នុងខ្ទម​លើភ្នំក៏មិនអាចគេចផុត Oiwa រហូតក្លាយជាមនុស្សឆ្កួត។

–> Fact ទាក់ទងនឹងសាច់រឿង

រឿងរ៉ាវរបស់ Oiwa ផ្អែកលើរឿងពិតដែលកើតឡើងនៅសតវត្សរ៍ទី ១៧ កំឡុងសម័យអេដូ។ នារីម្នាក់ឈ្មោះ Oiwa ទទួល​មរណភាពនៅឆ្នាំ ១៦៣៦ មនុស្សជាច្រើនជឿថានាងនៅតែលងបន្លាចប្រាសាទដែលនាងធ្លាប់រស់នៅ។ ឆ្នាំ ១៨២៥ សាច់រឿងបំលែងទៅជា Kabuki ដែលគេហៅថា Tōkaidō yotsuya kaidan ។ សាច់រឿងសម្តែងកាន់តែល្បី ប៉ុន្តែប្រហែលជា Oiwa មិនចូលចិត្តរឿងនេះ។ មនុស្សជាច្រើនជឿថាការសម្តែងត្រូវបណ្តាសានៅពេលមានគ្រោះថ្នាក់​កើត​ឡើងកំឡុងពេលសម្តែង។ ដើម្បីលួងលោមវិញ្ញាណ Oiwa គេកសាងប្រាសាទ Yotsuya ។

នៅឆ្នាំ ១៨៧៩ ប្រាសាទត្រូវឆេះបន្ទាប់មកផ្លាស់ទៅតូក្យូ។ ប៉ុន្តែប្រាសាទត្រូវបំផ្លាញម្តងទៀតព្រោះគ្រាប់បែកកំឡុង​សង្គ្រាមលោកលើកទី ២ ។ បន្ទាប់ពីសង្គ្រាមប្រាសាទនេះត្រូវបានកសាងឡើងវិញនៅ Yotsuya និងតូក្យូ។

Myōgyōji នៅ Sugamo មានផ្នូរគ្មានឈ្មោះមួយដែលគេជឿថាជាផ្នូររបស់ Oiwa ។ ជាទម្លាប់មុនពេលសម្តែងតួអង្គទាំង​អស់​តែងតែមកគោរព។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: