ចូលផ្ទះបាយជាមួយ​នឹងបងស្រី Aya របៀបធ្វើនំ Dango បីពណ៌

គ្រឿងផ្សំ៖ (សម្រាប់មនុស្ស ២ នាក់)

ម្សៅដំឡូងមី៖ ១៥០ ក្រាម

តៅហ៊ូទន់៖ ១៥០ ក្រាម

ស្ករ៖ ៤៥ ក្រាម

ពណ៌អាហារ (ពណ៌ផ្កាឈូកឬក្រហម)៖ ១/៤ ស្លាបព្រាកាហ្វេ

ម្សៅតែបៃតង៖ ១ ស្លាបព្រាកាហ្វេ

ចង្កាឈើចំនួន ៨

របៀបធ្វើ៖

១. នំ Dango មាន ៣ ពណ៌ (ស – ផ្កាឈូក – ខៀវ) ដូច្នេះ​គួរតែ​បែងចែកគ្រឿងផ្សំដូចជាស្ករស ម្សៅដំឡូងមី​ តៅហ៊ូទន់​ចូល​ចាន​អុីណុក​បី​ដោយ​ឡែក​ពីគ្នា។ ជាក់ស្តែងគ្រឿងផ្សំក្នុងចាននីមួយៗគឺស្ករស ១៥ ក្រាម តៅហ៊ូទន់ ៥០ ក្រាម (តៅហ៊ូមិនចាំបាច់យកទឹកចេញទេ) និងម្សៅដំឡូងមី ៥០ ក្រាម ។

២. ចាប់ផ្តើមធ្វើនំ Dango ពណ៌ស ជាដំបូងលាយម្សៅរហូតដល់ម៉ត់លែងគ្រើម។ ប្រសិនបើអ្នកមានអារម្មណ៍ថាម្សៅស្ងួតអាចបន្ថែមទឹកបន្តិច។

២. បន្ទាប់មកនំ Dango ពណ៌ផ្កាឈូកក្នុងចានអុីណុកមួយទៀតរួចបន្ថែមពណ៌អាហារចូលគ្រឿងផ្សំដែល​បានត្រៀម​ដូច​ជំហានទី ២។ ច្របល់ម្សៅលាយចូលគ្នាហើយមើលថាពណ៌ផ្កាឈូកល្មមអត់។

៣. បន្ទាប់មកទៀតនំ Dango ពណ៌ខៀវបន្ថែមម្សៅតែបៃតងក្នុងចានដែកអុីណុកហើយច្របល់ម្សៅដូចជំហានខាង​លើ។

៤. ច្របល់ម្សៅដែល​បានលាយក្នុងជំហានទី ២ ៣ ៤ ចេញជារៀងមូលវែងដាក់លើជ្រុញ។ បន្ទាប់មកហាន់ជា ៨ ដុំតូចៗច្របល់អោយមានរាងមូល។

៥. បន្ទាប់ពីមូលនំ Dango រួចស្ងោរក្នុងទឹកពុះ។ កុំស្ងោរនំ Dango ទាំងបីពណ៌ក្នុងពេលតែមួយព្រោះវាអាចនឹងលាយឡំពណ៌។ យល់ល្អគួរតែស្ងោរតាមលំដាប់ពណ៌ស→ពណ៌ផ្កាឈូក→ខៀវ។ រយៈពេល​ ៣ នាទីនំ Dango ដែល​អណ្តែត​ស្រង់​យកចេញដាក់ក្នុងទឹកត្រជាក់ប្រហែល ២ នាទី។

៦. ពេលនំ Dango ត្រជាក់ចាក់ទឹកចោលហើយដោតជាចង្កាក់។ អ្នក​ដោតចូលចង្កាក់តាមលំដាប់​ពណ៌​ខៀវ​→​ស​→​ផ្កា​ឈូក។


<បង្អែមបែបជប៉ុន និងល្អចំពោះសុខភាព>

នំ Dango មានបីពណ៌ជានំដែលនិយមនៅនិទាឃរដូវនៅប្រទេសជប៉ុន។ គ្រឿងផ្សំនំ Dango ល្អចំពោះសុខភាពព្រោះ​មាន “តៅហ៊ូ” មានជាតិប្រូតេអុីន និងនិយមប្រើក្នុងការចម្អិនម្ហូបអាសុី។

ប្រសិន​បើ​អ្នក​ចូល​ផ្ទះ​បាយ​អ្នក​ប្រាកដជាដឹងថាតៅហ៊ូមានពីរប្រភេទតៅហ៊ូទន់ និងធម្មតា។ នំ Dango គួរតែប្រើតៅហ៊ូ​ទន់​ដើម្បីអោយនំទន់។

គ្រឿងផ្សំងាយៗអ្នក​អាចទិញនៅតាមផ្សារ ហើយប្រសិនអ្នកចង់សាកល្បងអាចប្រើម្សៅសាគូរ៉ា ដើម Yomogi យកស្លឹកដើម្បីអោយមានពណ៌ធម្មជាតិ។

ប្រវត្តិរូបសង្ខេប

ធ្វើការនៅ Food Coordinator Aya

ឈ្មោះ និង​ត្រកូល៖ Aya Hayashi

សញ្ជាតិ៖ ជនជាតិជប៉ុន

បញ្ចប់ការសិក្សា៖ វិជ្ជាស្ថាន Egamiryou

ចំណូលចិត្ត៖ Surfing ‍♀️

ឪពុកខ្ញុំគឺជាកសិករម្នាក់ធ្វើស្រែនៅ Hokkaido ចំណែក​ម្តាយ​របស់​ខ្ញុំ​ធំឡើងក្នុង​គ្រួសារអ្នកនេសាទ។ ឪពុកម្តាយរបស់ខ្ញុំបើកហាងកាហ្វេ ដូច្នេះតាំងពីក្មេងខ្ញុំចូលចិត្តវប្បធម៌ម្ហូបអាហាររហូតមកដល់ពេលនេះ។ ខ្ញុំចូលចិត្តម្ហូបជុំវិញពិភពលោកដូចជាថៃឬអ៊ឺរ៉ុបដែលជាកម្លាំងជំរុញឱ្យខ្ញុំព្យាយាមបង្កើនជំនាញរបស់ខ្ញុំ។ ម្ហូបដែល​ខ្ញុំចូលចិត្តគឺនំប៉័ងគ្រាន់តែបន្ថែមគ្រឿងផ្សំផ្សេងទៀតខ្ញុំនឹង​ធ្វើអោយរសជាតិនំប៉័ងកាន់តែឆ្ងាញ់។

 

Aya

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: