សេចក្តីថ្លែងការណ៍ “មិនគោរពស្ត្រី” របស់អភិបាលក្រុង Osaka ត្រូវបណ្តេញចេញ
លោក Ichiro Matsui អភិបាលក្រុង Osaka ថ្មីៗនេះធ្វើអោយប្រជាជនមិនពេញចិត្តព្រោះនិយាយបង្អាប់ស្រ្តីដោយនិយាយថាបុរសគួរតែទៅផ្សារក្នុងកំឡុងពេលមានជំងឺរាតត្បាតព្រោះស្ត្រីទៅផ្សារខាតពេល។
បច្ចុប្បន្ននេះប្រទេសជប៉ុនកំពុងស្ថិតក្នុងភាពអាសន្នព្រោះ Covid-19 ប្រជាជននៅតំបន់មួយចំនួនមិនត្រូវបានអនុញ្ញាតអោយចេញក្រៅដើរទិញឥវ៉ាន់ប្រចាំទេ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលចេញទៅទិញរបស់របរចាំបាច់។
ក្នុងសន្និសីទកាសែតនៅថ្ងៃទី ២៣ ខែមេសាលោក Matsui មានប្រសាសន៍ថា “បុរសគួរតែទទួលតួនាទីដើរទិញឥវ៉ាន់ពីព្រោះស្ត្រីយឺតយ៉ាវ គិតគូរពិចារណា លើកឡើងដាក់ចុះច្រើនដងទម្រាំតែសម្រេចចិត្តទិញ ចំណែកបុរសទិញរបស់របរដែលចាំបាច់បានលឿនហើយត្រលប់ទៅផ្ទះវិញ ដូច្នេះខ្ញុំគិតថាទុកអោយបុរសដើរផ្សារជំនួសស្រ្តីក្នុងកំឡុងពេលនេះ។”
រូបភាព https://www.newsweek.com/japanese-mayor-says-women-take-longer-grocery-shop-men-1500085
នៅពេលនោះបុរសអ្នកយកព័ត៌មានបានសាកសួរគាត់អំពីផែនការកាត់បន្ថយចំនួនអ្នកដែលទិញរបស់ចាំបាច់នៅផ្សារទំនើបដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស។ ទោះបីជាមានការជម្រុញអោយប្រជាជនគោរពតាមសំណើរបស់រដ្ឋាភិបាលដើម្បីការពារសុខភាពរបស់ពួកគេក៏សេចក្តីថ្លែងការណ៍របស់លោក Matsui ស្តីពីស្ត្រីបង្កអោយមានមតិផ្ទុយលើបណ្តាញសង្គមហើយត្រូវគេរិះគន់យ៉ាងខ្លាំង។
អ្នកប្រើបណ្តាញសង្គម Twitter ម្នាក់បាននិយាយថាសេចក្តីថ្លែងការណ៍នេះ “មិនគោរពស្ត្រី” ។
មនុស្សជាច្រើនផ្សេងទៀតលើកឡើងថាអភិបាលក្រុងមាន “ការរើសអើងចំពោះស្រ្តី” ហើយបដិសេធថាស្ត្រីមិនមែនយឺតយ៉ាវព្រោះនៅតែមាន “បុរសម៉ឺងម៉ាត់” និង “ស្រ្តីទន់ខ្សោយ” ។
យោបល់ផ្សេងទៀតនិយាយថា “តើគាត់គិតថាអ្នកជាម្តាយ និងភរិយាចូលចិត្តចំណាយពេលនៅផ្សារមែនទេ? តាមពិតពួកគេត្រូវរកវិធីធ្វើយ៉ាងណាអោយមានតុល្យភាពរវាងម្ហូប និងការចំណាយប្រចាំថ្ងៃ។”
បន្ទាប់ពីសេចក្តីថ្លែងការណ៍បង្កអោយមានមតិរិះគន់ជាច្រើនអភិបាលក្រុង Osaka ត្រូវបណ្តេញចេញ។
លោកក៏បានទទួលស្គាល់ថាការគិតរបស់គាត់គ្រាន់តែជាគំនិតភាគីម្ខាង ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាវាស្ថានភាពជាក់ស្តែងក្នុងគ្រួសាររបស់គាត់។
ទោះបីជានៅជប៉ុនស្រ្តីមានចំនួន ៦៥% នៃចំនួនប្រជាជន និងទទួលបានការអប់រំខ្ពស់ ប៉ុន្តែប្រទេសជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ ១២១/១៥៣ ក្នុងបញ្ជីចំណាត់ថ្នាក់សមភាពយេនឌ័រនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ ស្ត្រីនៅតែទទួលបន្ទុកមើលថែរក្សាកូន និងគ្រប់គ្រងការងារក្នុងផ្ទះសូម្បីតែពេលចេញទៅធ្វើការក៏ដោយ។
AD