Ehon no Yomikikase – វិធីសាស្រ្តបង្រៀនកូនរបស់ឪពុកម្តាយជប៉ុន

Ehon គឺជាផ្នែកមួយដែលសំខាន់សម្រាប់បង្រៀនកូនរបស់ឪពុកម្តាយជប៉ុន។

Ehon គឺជាសៀវភៅរូបភាពបង្រៀនសម្រាប់កុមារមានអាយុពី ១ ទៅ ៦ ឆ្នាំ។ Ehon ជួយកុមារបង្កើតគំនិតច្នៃប្រ​ឌិត ស្រមៃរូបអ្វីមួយតាមរយៈភាសា និងសមត្ថភាពក្នុងស្ថានភាពខុសគ្នាដើម្បីភ្ជាប់ Ehon ក្នុងជីវភាពប្រចាំថ្ងៃ។

រូបគំនូរ Ehon អាចនិយាយថាជាពិភពនិម្មិតចម្រុះពណ៌សម្រាប់កុមារ តួអង្គនៅក្នុងរឿងមានភាពស្និតស្នាលនឹងកុមារ។

ភាគច្រើនយើងដឹងថាក្មេងៗឆ្លាតណាស់ គំនិតលូតលាស់ដោយសារស្តាប់ឪពុកម្តាយអាន និងមើលរូបភាពក្នុង​សៀវ​ភៅ Ehon ។ នៅបរទេសឪពុកម្តាយអោយយកូនៗរបស់ពួកគេអានសៀវភៅ មើលទូរទស្សន៍ដែលអប់រំកុមារ​តាំងពីក្មេងមកម្ល៉េះ។

ការចិញ្ចឹមបីបាច់សមត្ថភាពជួយអោយក្មេងចេះជំនះការលំបាក រក្សាអារម្មណ៍ស្ងប់ស្ងាត់ មានស្មារតីរីករាយ ស្រឡាញ់​​មនុស្ស​ជុំវិញ រស់នៅប្រកបដោយសុភមង្គល។ ភ្ជាប់ក្តីស្រលាញ់រវាងឪពុកម្តាយ និងកូនៗតាមរយៈសម្លេង​អាន​របស់ឪពុក​ម្តាយ កូនប្រាកដជាទទួល​បានសេចក្តីស្រលាញ់។ 

ចំពោះកុមារចាប់ពីអាយុ ២ ឆ្នាំឡើងគួរតែជ្រើសរើសសៀវភៅ Ehon ដែលមានពណ៌ច្រើនអក្សរតិច ប៉ុន្តែនៅជប៉ុន Ehon សម្រាប់ក្មេងអាយុ ២ ឆ្នាំមានទំហំតូចជាង Ehon ធម្មតា។ អានមួយ​ថ្ងៃមួយ​ក្បាលអាស្រ័យលើការជ្រើសរើស​របស់កូនដើម្បីបង្កើនចំណូលចិត្តអានសៀវភៅអោយកូន រហូតដល់ពេល​ពួកគេចូលចិត្តយើងអាចបន្ថែមចំនួន​សៀវ​ភៅ Ehon ។ ទោះជាយ៉ាងណាឪពុកម្តាយគួរតែឱ្យកូនធ្វើតាមបំណងរបស់ពួកគេទើបល្អ។

ប៉ុន្តែឪពុកម្តាយជាច្រើនមានការព្រួយបារម្ភកូនរបស់ពួកគេចូលចិត្តតែរូបភាព ការបង្កើនសមត្ថភាពភាសាមិន​ល្អ។ កុំបារម្ភតាមរយៈសៀវភៅសសម្រាប់ក្មេងឪពុកម្តាយអាចស្វែងយល់ពីបុគ្គលិកលក្ខណៈ និងចំណូលចិត្តរបស់កូន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: