តាមដានរឿង Anime ជាច្រើនភាគមកហើយនៅតែមាន Fact មួយចំនួនដែលអ្នកប្រហែលជាមិនដឹង

អ្នកប្រាកដជាយល់ថាខ្លួនគឺជា Anime, Manga Otaku ម្នាក់ដែល​ធ្លាប់មើលរឿង Anime, Manga ជាច្រើនដែល​មនុស្សមួយចំនួន​​មិន​ដែលមើល។

ប៉ុន្តែមិនប្រាកដថាអ្នកស្គាល់ Fact ដ៏គួរអោយចាប់អារម្មណ៍ពីក្រោយរឿង Manga, Anime ល្បីដែលមនុស្សគ្រប់គ្នាសុទ្ធ​តែដឹងទេ។

១. ទំនាក់ទំនងរវាង Hunter X Hunter និង Sailor Moon

រូបភាព https://aminoapps.com/c/anime/page/blog/hunter-x-hunter/QDtX_ulg6rN6pxZGr3wW2RwlwgREN1

តើ Anime ទាំងពីរនេះមានទំនាក់ទំនងគ្នាដូចម្តេច? មែនហើយ Anime ទាំងពីរនេះគ្មានទំនាក់ទំនងគ្នាទេ ប៉ុន្តែអ្នកនិពន្ធទាំងពីរមានទំនាក់ទំនងពិសេស។ Yoshihiro Togashi ឪពុកបង្កើតរបស់ Hunter X Hunter និង Naoko Takeuchi អ្នកនិពន្ធ Sailor Moon គឺជាប្តីប្រពន្ធ។ ជាគូស្វាមីភរិយាដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុង​អាជីព​របស់ពួកគេនៅពេលស្នាដៃទាំងពីរសុទ្ធតែល្បី។

២. Attack on Titan

Titan នៅក្នុង Anime បំផុសគំនិតអោយយើងគិតទៅដល់កីឡាករប្រដាល់លំដាប់ពិភពលោក។

រូបភាព https://comicbook.com/anime/news/wwe-ufc-stars-inspired-attack-on-titans-scariest-monsters/

អ្នកប្រដាល់ Yushin Okami ដែលជារូបភាពគំរូរបស់ Titan Eren Yeager ។ លើសពីនេះ Yoroi no Kyojin ក៏ធ្វើតាម​​លំ​នាំ​អ្នក​ប្រដាល់ Brock Lesnar ផងដែរ។

៣. Naruto

ប្រសិនបើអ្នក​ចូលចិត្តប្រភេទ Manga, Anime អ្នក​ប្រាកដជាធ្លាប់មើលឬយ៉ាងហោចណាស់ក៏ធ្លាប់ឮឈ្មោះរឿង Anime មួយនេះដែរ។

ស្របជាមួយនឹង Naruto តួអង្គ Sasuke ក៏លេចធ្លោណាស់ដែរ។ តើអ្នកដឹងទេថាតួអង្គនេះស្ទើរតែគ្មានឱកាសបង្ហាញ​ខ្លួនទេ? អ្នកនិពន្ធ Kishimoto ដំបូងក្នុងកំឡុងពេលនិពន្ធ Manga Naruto គ្មានបំណងបញ្ចូលតួអង្គ Sasuke ទេ ប៉ុន្តែបន្ទាប់ពីពិភាក្សាជាមួយ Editor អំពីសេរីបន្ត ម្នាក់នេះអោយយោបល់គួរតែបង្កើតតួអង្គប្រកួតប្រជែង​ជា​មួយ​តួឯក។ ដូច្នេះហើយយើងមានតួអង្គ Sasuke ដែលមនុស្សជាច្រើនចូលចិត្ត។

រូបភាព http://nhvac7.blogspot.com/2017/04/cau-chuyen-ve-uchiha-sasuke.html

៤. Death Note

រូបភាព https://www.pinterest.com/pin/AdX6q9HePwiqbWeY3rW9cF9RqKsY3TDFnVVtjcNAS3NK7vMfAac-7-k/

ទោះបីនេះជាខ្សែភាពយន្តគំនូរជីវចល​ប៉ុន្តែគ្រាន់តែឮចំណងជើងក៏យើងដឹងថាវាជារឿងរន្ធត់ដែរ (បើមានសៀវ​ភៅ​មរណៈ​បែបនេះមែនពិតជាគួរអោយខ្លាចណាស់) ។ នេះជាមូលហេតុ​រឿង Anime Death Note ធ្លាប់ត្រូវ​ហាម​​ឃាត់​ចាក់ផ្សាយ​នៅប្រទេសចិនមួយរយៈពីព្រោះក្មេងៗជាច្រើនដែលមើលហើយញៀនចង់ទិញសៀវភៅមរណៈរួចសរសេរ​ឈ្មោះ​មនុស្សដែល​វាស្អប់ចូល​។ ប្រសិនបើអ្នកមើល Anime ឬ Manga មិន​ត្រូវ​អាយុអាចនឹង​ជះឥទ្ធិពល​អវិជ្ជមាន។

៥. Tokyo Ghoul

រូបភាព https://otsukai.com/item/3816

Fact នេះ​គ្មាន​ទំនាក់ទំនងនឹង Tokyo Ghoul ទេតែនិយាយអំពីអ្នកនិពន្ធល្បីឈ្មោះចំពោះប្រភេទគំនូរជីវចលរន្ធត់។ ហេតុ​នេះ​ហើ​យអត្តសញ្ញាណរបស់បុគ្គលនេះក៏អាថ៌កំបាំងផងដែរ។ មិនអាចរកឃើញរូបភាពណាមួយរបស់អ្នក​​និពន្ធ​រូបនេះ ហើយអ្នក​គាំទ្រក៏មិន​ច្បាស់ថាអ្នក​និពន្ធ Ishida Sui ភេទអ្វីដែរ។

៦. Bungo Stray Dogs

រូបភាព https://bsd-bibliophile.tumblr.com/post/164647257885/a-comparison-between-the-japanese-literary-figure

អ្នក​ប្រហែលជាធ្លាប់មើលរឿង Anime Bungo Stray Dogs ហើយមិន​នឹក​ស្មាន​ថាតួអង្គភាគច្រើនប្រើឈ្មោះរបស់​អ្នក​​​និពន្ធជប៉ុនល្បីៗ។ ប្រសិនបើអ្នកចាប់អារម្មណ៍លើលក្ខណៈតួអង្គ Anime អ្នក​ប្រាកដជាចាប់អារម្មណ៍ស្នា​ដៃ​របស់​អ្នក​និពន្ធ។

ក្នុងនាមជា Otaku តើអ្នកស្គាល់ FACT ទាំងអស់ដែលរៀបរាប់ខាងលើទេ? ក្រៅពីនេះប្រសិនបើអ្នក​ដឹងពីអ្វីដែល​គួរឱ្យចាប់​អារម្មណ៍អំពី Anime សូមចែករំលែកជាមួយ JAPO ផង។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: