រឿងព្រេងនិទានជប៉ុន “បុរសក្រីក្រក្លាយជាអ្នកមានដោយសារចំបើង”
រឿងព្រេងនិទានរបស់ប្រជាជនជប៉ុន “សេដ្ឋីចំបើង” និយាយពីបុរសក្រីក្រម្នាក់ស្រាប់តែក្លាយជាអ្នកមានដោយសារតែចំបើង។ ក្លាយជាអ្នកមានដោយសារចំបើងឬ? ពិតជាមិនគួរអោយជឿទេ។
កាលពីព្រេងនាយមានបុរសកសិករឧស្សាហ៍ព្យាយាមម្នាក់ប៉ុន្តែនៅតែក្រីក្រ គាត់ចង់រួចផុតពីជីវិតក្រលំបាកហើយក៏ទៅសំពះព្រះម៉ែសន្តោសមេត្តា។ ព្រះមែ៉ប្រាប់គាត់ថា “ចេញពីវិហារយករបស់ដែលអ្នកប៉ះដំបូងលើដីហើយដើរទៅទិសខាងលិច” គាត់ធ្វើតាមចេញពីវិហារជំពប់ជើងដួល នៅពេលដួលដៃរបស់គាត់ប៉ះចំបើងលើដី។ គាត់ក្រោកឈរហើយបន្តធ្វើដំណើរតាមផ្លូវដៃកាន់ចំបើង។
រំពេចនោះមានសត្វអណ្តើកមាសហោះតោងមុខររបស់គាត់ដេញយ៉ាងណាក៏មិនព្រមចេញ ទ្រាំមិនបានគាត់ចងវាជាប់ចំបើង ហើយក៏បន្តធ្វើដំណើរទៅទិសខាងលិចដៃកាន់ចំបើងរួមទាំងអណ្តើកមាស។ ដើរតាមផ្លូវឃើញម្តាយកូនពីរនាក់ កូនរបស់នាងយំយ៉ាងខ្លាំងមិនព្រមបាត់។ នៅពេលក្មេងឃើញគាត់កាន់ចំបើងក៏ឈប់យំម្តាយឃើញដូច្នោះសុំចំបើងអោយកូន។
គាត់ស្ទាក់ស្ទើរមួយសន្ទុះហើយក៏យល់ព្រមនឹងអ្នកម្តាយនោះប្រើចំបើងប្តូរយកក្រូចប៉ុន្មានផ្លែ បន្ទាប់មកគាត់ក៏បន្តដំណើរតាមផ្លូវគាត់ចង់បកក្រូចហូបតែឃើញឈ្មួញម្នាក់ធ្វើដំណើរកំសត់ព្រោះស្រេកទឹក។ ឈ្មួញម្នាក់នោះចរចាជាមួយគាត់ថា “សូមប្តូរក្រូចនោះខ្ញុំនឹងអោយអ្នកក្រណាត់មានតម្លៃ” ហើយគាត់បានយល់ព្រម។ លើកនេះគាត់ជួបសាមូរ៉ៃម្នាក់ចង់សម្លាប់សេះព្រោះតែវាឈឺឃើញដូច្នេះគាត់អាណិតយកក្រណាត់សុំប្តូរសេះមួយក្បាល។ ក្រោយមកគាត់ថែទាំសេះរហូតដល់ជាសះស្បើយមានសុខភាពរួចបន្តដំណើរទៅមុខទៀត។
គាត់ឆ្លងកាត់វិមានដ៏ធំមួយស្រាប់តែម្ចាស់វិមានចង់ធ្វើដំណើរផ្សងព្រេងតែមិនទាន់ត្រៀមសេះ។ ឃើញគាត់ជិះសេះល្អរួចសួរថា “អោយខ្ញុំខ្ចីសេះជាថ្នូរអ្នកអាចមើលថែវិមានជំនួសខ្ញុំ” បើ ៣ ឆ្នាំក្រោយមិនឃើញខ្ញុំត្រឡប់មកវិញទេវិមាននេះជារបស់លោក”។
ដូច្នេះគាត់ក៏យល់ព្រមក្រោយរយៈពេល ៣ ឆ្នាំមិនឃើញម្ចាស់ត្រឡបមកវិញ រហូតដល់ ៥ ឆ្នាំបានកន្លងផុតទៅហើយមិនឃើញម្ចាស់វិមានគាត់ក៏ក្លាយជាម្ចាស់។ ហើយដូច្នេះបុរសក្រីក្រម្នាក់ក្លាយជាអ្នកមានដោយសារចំបើង។
ព្រះវិហារពុទ្ធសាសនាដែលគាត់ធ្លាប់បួងសួងនៅពេលនោះគឺប្រាសាទវិហារ Hasedera ស្ថិតនៅខេត្ត Nara ។ វត្តនេះត្រូវបានកសាងឡើងនៅដើមសតវត្សរ៍ទី ៨ សាលធំសម្រាប់គោរពបូជារូបសំណាកព្រះមែ៉ “Juichimen Kannon” ដែលត្រូវបានទទួលស្គាល់ជាសម្បត្តិជាតិ។
AD