សួនផ្កា Tulip រាប់ពាន់ដើមត្រូវបំផ្លាញចោលដោយសារការពារមនុស្សប្រមូលផ្តុំគ្នា

នៅខេត្ត Chiba សួនផ្កា Tulip រាប់ពាន់ដើបត្រូវគេកាប់ចោលដើម្បីកុំអោយភ្ញៀវទេសចេណ៍ប្រមូលផ្តុំគ្នាក្នុងកំឡុងពេល​មានជំងឺរាត​ត្បាត។ 

នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ស្ថិតក្នុងស្ថានភាពតានតឹងចៃដន្យគឺនិទាឃរដូវផ្កាកំពុងប្រជែងគ្នារីកស្គុះស្គាយ។ ទោះបីជាដឹងថាក្រោមស្ថាន​ភាពបច្ចុប្បន្នលើកទឹកចិត្តមនុស្សម្នាក់ៗអោយនៅផ្ទះ និង​កាត់បន្ថយការប្រ​មូល​ផ្តុំ​នៅកន្លែងដែលមានមនុស្សច្រើនក៏មនុស្សមួយចំនួននៅតែមិនអាចទប់អារម្មណ៍ជាមួយ “ទេសភាពស្រស់ស្អាត​នៃធម្មជាតិ” បានដែរ។ នេះជាមូលហេតុរដ្ឋាភិបាលនៅកន្លែងជាច្រើន (មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ​ទេ) ត្រូវ​ចាត់វិធានការខ្លាំងបំផ្លាញសួន​ផ្កាដើម្បីការពារមនុស្សមិន​អោយប្រមូលផ្តុំគ្នាកាត់បន្ថយករណីឆ្លង។

សួនផ្កា Tulip នៅខេត្ត Chiba ល្បីព្រោះតែសម្រស់ផ្កាបង្អួតគ្នារីកលាតសន្ធឹង ៧០០០ ម៉ែត្រការ៉េនៅនិទាឃរដូវ។ ហើយ​​ពិ​ធី​បុណ្យ​ផ្កា Tulip ក្នុងខេត្តដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៦ ខែមេសាត្រូវបង្ខំចិត្ត​លុប​ចោល​​ដោយ​សារ​តែការប្រកាសអាសន្ន។

ទោះជាយ៉ាណាមនុស្សជាច្រើនមិនអើពើនឹងស្ថានភាពបច្ចុប្បន្ននៅតែប្រមូលផ្តុំគ្នាមើលផ្កា។ បញ្ហានេះបណ្តាលអោយ​សួន​​ផ្កា Tulip រាប់ពាន់ដើមត្រូវ​កាត់ចោលបន្ទាប់ពីសេចក្តីប្រកាសលុបចោលព្រឹត្តិការណ៍។ វិធានការណ៍នេះត្រូវ​គេចាត់​ទុក​ជាមធ្យោបាយចុងក្រោយដើម្បីកុំអោយភ្ញៀវទេសចរណ៍ប្រមូលផ្តុំនៅទីនេះ។

យោងតាមរបាយការណ៍របស់ Reuters ផ្កាដែលត្រូវ​កាត់យកជូនសាលាមត្តេយ្យ។

មិន​ត្រឹម​តែករណីរបស់ឧទ្យាននេះប៉ុណ្ណោះទេ នៅ Fukuoka ផ្កា Wisteria ក៏ត្រូវកាត់ចោលដោយសារមូលហេតុ​ដូចគ្នា។ ហើយ​សន្យាថា “ឆ្នាំក្រោយផ្ការីកច្រើនជាងនេះ” ។

ជំងឺកូវីដ-១៩ ក្លាយជាគ្រោះមហន្តរាយចំពោះសង្គមមនុស្ស ប៉ុន្តែកុំធ្វើអោយទង្វើដែលគ្មានទំនួលខុសត្រូវ​របស់មនុស្ស​​បំផ្លាញ​ធម្ម​ជាតិ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: