នៅប្រទេសជប៉ុន ៦៥% ម្ចាស់ទិញធានារ៉ាប់រងសម្រាប់សត្វចិញ្ចឹម
នៅជប៉ុនអត្រាអាពាហ៍ពិពាហ៍ និងអត្រាកំណើតបន្តធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះមនុស្សភាគច្រើនជ្រើសយកសត្វចិញ្ចឹមជាជាងសម្រាលកូន។ ពេលឃើញមុខដ៏គួរឲ្យស្រឡាញ់របស់សត្វចិញ្ចឹមការបារម្ភទាំងប៉ុន្មានក៏រលាយបាត់។
រូបភាព http://psnews.jp/cat/p/41733/
ប៉ុន្តែការថែទាំសត្វចិញ្ចឹមមិនមានន័យថាចំណាយតិចជាងចិញ្ចឹមទារកនោះទេ ពួកវាពេលខ្លះក៏ឈឺដូចជាមនុស្សដែរ។ អ្នកអាចយកសត្វចិញ្ចឹមរបស់អ្នកទៅមន្ទីរពេទ្យសត្វ ប៉ុន្តែការចំណាយរៀងថ្លៃ។ ឧទាហរណ៍មួយចំនួនដូចជាវះកាត់ក្រៀវតម្លៃពី ១៥,០០០ ទៅ ៣០,០០០ យ៉េន។ ផ្ទះម្តាយរបស់ខ្ញុំចិញ្ចឹមឆ្កែអាយុ ១៨ ឆ្នាំរាល់ពេលវាទៅពិនិត្យចាក់ថ្នាំ ធ្វើតេស្តឈាមសរុបប្រហែល ១៨,០០០ យ៉េន។
នៅជប៉ុនប្រព័ន្ធធានារ៉ាប់រងមានប្រសិទ្ធភាពណាស់អ្នកទិញធានារ៉ាប់រងគ្រាន់តែចំណាយប្រហែល ៣០% ប៉ុន្តែចំពោះសត្វត្រូវបង់ ១០០% ។
ការចំណាយសរុបចំពោះការពិនិត្យទាំងនេះរួមមាន៖
ចៃដន្យសត្វចិញ្ចឹមលេបវត្ថុអ្វីមួយ
- ពិនិត្យ ១០០០ យ៉េន
- ថតកាំរស្មីអុិច ១០,០០០ យ៉េន
- Contrast agent ១០០០ យ៉េន
- ប្រើថ្នាំសន្លប់ ១៨,៦០០ យ៉េន
- វះកាត់ដោយប្រើកាំរស្មីអុិច ៤៥,០០០ យ៉េន
- ដេកពេទ្យ ៤,០០០ យ៉េន
- ព្យួរសេរ៉ូម ៣៩,០០០ យ៉េន
- ព្យាបាល ៨០០ យ៉េន
សរុប៖ ៨៤,៣០០ យ៉េន។
ក្នុងករណីសត្វចិញ្ចឹមមានជំងឺក្លនលូនឆ្អឹងខ្នងដោយសារតែអាយុ
- ពិនិត្យសុខភាព ៦០០ យ៉េន
- ថតកាំរស្មីអុិច ៣៧,៨០០ យ៉េន
- ប្រើថ្នាំសន្លប់ ៨,៧០០ យ៉េន
- វះកាត់ ១៦២,០០០ យ៉េន
- ដេកពេទ្យ ៦៥,០០០ យ៉េន
- ព្យួរសេរ៉ូម ៣,៣០០ យ៉េន
- ព្យាបាល ២៧០០ យ៉េន
សរុប ២៨,២០០ យ៉េន
នេះជាការចំណាយដែលមិនបានរំពឹងទុក ជាការល្អប្រសើរបើអាចបង់ម្តងទាំងអស់ ប៉ុន្តែបញ្ហាមិនងាយដូចនេះទេ។ មិនត្រឹមតែប៉ុណ្ណឹងពេលសត្វចិញ្ចឹមឈឺត្រូវចាក់ថ្នាំបំបាត់ការឈឺចាប់ទៀត។ ក្រៅពីនេះ ដោយសារមិនអាចនិយាយ ដូច្នេះការធ្វើរោគវិនិច្ឆ័យក៏ពិបាកដែរ។
រូបភាព https://pshoken.co.jp/lpr/001/utm_source=google&utm_medium=cpc&aid=W000&pubid=GKPC&gclid=EAIaIQ
នេះជាមូលហេតុដែលនៅជប៉ុនម្ចាស់សត្វចិញ្ចឹម ៦៥% ទិញធានារ៉ាប់រងសម្រាប់សត្វចិញ្ចឹមរបស់ពួកគេ។ ក្រុមហ៊ុនធានារ៉ាប់រងជាច្រើនថែមទទួលខុសត្រូវហៅទូរស័ព្ទទៅពេទ្យសត្វមុនពេលសត្វចិញ្ចឹមទៅពិនិត្យ។
តើអ្នកចូលចិត្តសត្វចិញ្ចឹមដែរទេ?
Kengo Abe