ជីវិតក្លាយជាគ្រូបង្រៀនរៀបផ្កា Ikebana របស់ស្រ្តីជន​ជាតិ​​ជប៉ុនម្នាក់

ប្រទេសជប៉ុនជាដែនដីដែលល្បីល្បាញចំពោះវប្បធម៌រៀបផ្កា នេះជារឿងជីវិតពិតរបស់ស្រ្តីរៀបផ្កា Ikebana ជន​ជាតិ​ជប៉ុនម្នាក់។

រូបភាព https://afamily.vn/

Hananofu Shuho (花士 珠寳) មកពីទីក្រុង Kobe ។ បន្ទាប់ពីរញ្ជួយដី Hanshin គាត់មានឱកាសជួបជាមួយ​នឹង​លោក Okada Kozo ដែលជាអ្នកណែនាំគាត់អោយស្គាល់សិល្បៈរៀបផ្កាបុរាណ។ ចាប់តាំងពីពេលនោះគាត់​ទៅ​រស់នៅប្រាសាទ Ginkaku នៅ Kyoto ។ ប្រាសាទនេះត្រូវបានទទួលស្គាល់​ជាបេតិកភ័ណ្ឌវប្បធម៌កសាងឡើងនៅឆ្នាំ ១៤៩២ មានអាយុកាល ៥០០ ឆ្នាំក្នុងប្រវត្តិសាស្ត្រក្លាយជាសម្បត្តិ​វប្បធម៌ជាតិរបស់ជប៉ុន។

រូបភាព https://afamily.vn/

ដោយសារតែការយកចិត្តទុកដាក់របស់គាត់ រួមជាមួយនឹងចំណូលចិត្តចំពោះផ្កា គាត់ផ្តើមបង្ហាញស្នាដៃផ្ទាល់ខ្លួន។ ចាប់តាំង​ពី​បានជួបលោកគ្រូ ជីវិតរបស់គាត់ក៏ផ្លាស់ប្តូរទាំងស្រុង គាត់ស្លៀកពាក់សាមញ្ញ និង​មិន​ផាត់មុខ​ក្រាសនោះ​ទេ។ គាត់​ផ្តោត​សំខាន់​ទៅលើផ្កា រុក្ខជាតិធម្មជាតិជាដើម។ គាត់តែងតែបង្ហាញស្នាដៃរៀបផ្កា Ikebana ដោយខ្លួន​ឯង។

View this post on Instagram

東京花朋 なげいれ花

A post shared by 珠寳 花士 Shuho (@shuho_hananofu) on

សម្រាប់គាត់ថូផ្កាស្រស់ស្អាតមិនត្រឹមតែបង្ហាញអំពីការរៀបចំ និងអត្ថន័យប៉ុណ្ណោះទេ ប៉ុន្តែថូផ្កាបង្ហាញអំពីតម្លៃធម្មជាតិ សាមញ្ញ និងល្អបំផុត។

ជារៀងរាល់ថ្ងៃ គាត់ទៅគោរពព្រះពុទ្ធ និង​អរគុណចំពោះការប្រទានជីវិត។ បន្ទាប់មក​គាត់ចាប់ផ្តើមទម្លាប់​បោស​សម្អាត ហើយបន្ទាប់មកគាត់ទៅខាងក្រោយភ្នំប្រមូលយកផ្កា។ នៅថ្ងៃបង្រៀន Ikebana គាត់រៀបចំផ្កា និង​ណែនាំអ្នកទាំងអស់គ្នា។

https://www.instagram.com/p/B9d0zaIFAKK/?utm_source=ig_embed

នៅឆ្នាំ ២០០៤ គាត់បានក្លាយជា Hanakata ដំបូងគេនៃប្រាសាទ Ginkakuji និងទទួលបន្ទុកសាលផ្កាដែលជាកន្លែង​បើក​បង្រៀន Zazen (អង្គុយធ្វើសមាធិ)។ រហូតដល់ឆ្នាំ ២០០៨ គាត់ប្រារព្ធធ្វើ workshop នៅ International Exchange ផ្តើម​នៅ​ប្រទេសបារាំង និងហុងកុងឆ្នាំ ២០១០ ។ នៅខែមេសាឆ្នាំ ២០១១ អ្នកស្រី Shuho ក្លាយ​ជា​សាស្រ្តាចារ្យ Hanakata ក្រោមស្មារតី Isshodoujin (一視同仁: យុត្តិធម៌មិនលំអៀង) ។ នៅអាយុ ៤០ ឆ្នាំអ្នក​​ស្រី​រៀន និងមានបទពិសោធផ្នែករៀបផ្កា Ikebana ហើយសរសេរសៀវភៅណែនាំលម្អិតអំពីទម្រង់សិល្បៈប្លែកៗទាំង​នេះ។

View this post on Instagram

冬之課 #奉常茶書院 #青蓮舎花朋

A post shared by 珠寳 花士 Shuho (@shuho_hananofu) on

អ្នកអាចតាមដានព័ត៌មានថ្មីៗនៅលើ Blog និង Instagram របស់គាត់។

Blog https://www.hananofu.jp/index.html

Instagram https://www.instagram.com/shuho_hananofu/?hl=ja

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: