ផ្ទាំងរូបភាពណែនាំលម្អិតស្តីពីជំងឺផ្តាសាយ និងវិធីបង្ការតាំងពី ១០០ ឆ្នាំមុនរបស់ជប៉ុន

នៅប្រទេសជប៉ុនប្រហែលជា ១០០ មុនកើតមានជំងឺរាតត្បាត ១៩១៨ ឬគេហៅថាជំងឺផ្តាសាយអេស្ប៉ាញបានបំផ្លាញ​ពិភពលោកបណ្តាលអោយមនុស្ស ១/៣ នៃចំនួន​ប្រជាជន​លើសកលលោកឆ្លង។ ទោះបីជានៅពេល​នោះការធ្វើដំណើរពីប្រទេសមួយ​ទៅប្រទេសមួយ​ទៀតមិន​ច្រើន ប៉ុន្តែជប៉ុនក៏មិនអាចគេចផុតពីរោគរាតត្បាតនេះបានដែរ។

រូបភាព http://www.spoon-tamago.com/2020/04/25/japan-spanish-flu-pandemic-manual/

នៅពេលនោះក្រោមកិច្ចខិតខំប្រឹងប្រែងណែនាំប្រជាជនអំពីវិធីការពារការរីករាលដាលជំងឺ ផ្នែកមួយនៃរដ្ឋាភិបាលជប៉ុនដែលមានឈ្មោះថានាយកដ្ឋានអនាម័យកណ្តាលចេញសេចក្តីណែនាំលម្អិតស្តីពីជំងឺផ្តាសាយ និងវិធីបង្ការ។

រូបភាព http://www.spoon-tamago.com/2020/04/25/japan-spanish-flu-pandemic-manual/

គោលការណ៍មានចំនួនបួនគឺ “ជៀសវាង” (ស្រដៀងនឹងវិធីដាក់អោយនៅដាច់ដោយឡែក) “បិទមាត់ និងច្រមុះ” (ដូចជាពាក់ម៉ាស) “ចាក់វ៉ាក់សាំង” និង “ខ្ពុរមាត់” ។

រូបភាព http://www.spoon-tamago.com/2020/04/25/japan-spanish-flu-pandemic-manual/

ផ្ទាំងរូបភាពណែនាំប្រសិនបើក្អកមិនបិទមាត់អាចបង្កការឆ្លង។

រូបភាព http://www.spoon-tamago.com/2020/04/25/japan-spanish-flu-pandemic-manual/

ផ្ទាំងរូបភាពណែនាំចំពោះបុគ្គលដែលមានរោគសញ្ញាគួរតែញែកខ្លួននៅក្នុងបន្ទប់ដាច់ដោយឡែក។

រូបភាព http://www.spoon-tamago.com/2020/04/25/japan-spanish-flu-pandemic-manual/

សូមទៅចាក់វ៉ាក់សាំង។

រូបភាព http://www.spoon-tamago.com/2020/04/25/japan-spanish-flu-pandemic-manual/

សូមមេតាពាក់ម៉ាសអោយបានត្រឹម​ត្រូវ។

គោលការណ៍ណែនាំទាំងនេះត្រូវបានផ្សព្វផ្សាយតាមរយៈផ្ទាំងរូបភាពនៅទូទាំងប្រទេសដោយសារនៅសម័យនោះមិន​​ទាន់​មាន​ប្រព័ន្ធផ្សព្វផ្សាយតាមអុីនធឺណេតដូចបច្ចុប្បន្ននេះទេ។

នៅក្នុងឆ្នាំ Heibonsha មានបោះពុម្ពផ្សាយគោលការណ៍ណែនាំទាំងនេះឡើងវិញ។ ក្រោម​ស្ថានភាពបច្ចុប្បន្នមានទាំង​សៀវ​ភៅ​ដែលយើងអាចទាញយកដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០ ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: