សក្តានុពលសាជីវកម្មជប៉ុន Shimadzu មានអាយុកាល ១៤៥ ឆ្នាំមកហើយ
បច្ចុប្បន្នបញ្ហាធ្វើតេស្តរកកូវីដ-១៩ កំពុងក្លាយជាប្រធានបទជជែកវែកញែកនៅក្នុងប្រទេសជប៉ុន។ លើសពីនេះវិធីសាស្រ្តធ្វើតេស្តនៅប្រទេសជាច្រើនក៏មានបញ្ហាលើរយៈពេលនៃការធ្វើតេស្ត ផ្ទុយទៅវិញបើមិនធ្វើតេស្តវាពិបាកក្នុងការគ្រប់គ្រងការរីករាលដាល។ ក្នុងស្ថានភាពនេះក្រុមហ៊ុនជប៉ុន Shimadzu បានផលិតឧបករណ៍ធ្វើតេស្តដែលអាចផ្តល់លទ្ធផលត្រឹមត្រូវ។
រូបភាព https://www.shimadzu.co.jp/news/press/zfdyn69049lnnr8r.html
បច្ចុប្បន្ននេះវិធីសាស្រ្តធ្វើតេស្តដែលគេទទួលស្គាល់គឺ PCR ប៉ុន្តែវិធីធ្វើតេស្តស្មុគស្មាញតម្រូវអោយមានវេជ្ជបណ្ឌិតទើបធ្វើបាន។ ក្នុងស្ថានភាពកង្វះកម្លាំងពលកម្មដូចប្រទេសជប៉ុនវាពិតជាពិបាកណាស់ ម៉្យាងទៀតពេលវេលាធ្វើតេស្តពី ២ ទៅ ៣ ម៉ោង ដូច្នេះមិនអាចបង្កើនចំនួននៃការធ្វើតេស្ត។
ចំពោះផលិតផលថ្មីដែលផលិតដោយក្រុមហ៊ុន Shimadzu មិនចាំបាច់ត្រូវការគ្រូពេទ្យឯកទេសទេ ហើយចំណាយពេលធ្វើតេស្តត្រឹមតែមួយម៉ោងលទ្ធផលធ្វើតេស្តស្រដៀងវិធីសាស្ត្រ PCR ដែរ។ នៅថ្ងៃទៅ ២០ ខែមេសាផលិតផលត្រូវបានដាក់លក់លើទីផ្សារ ហើយគេរំពឹងថាចាប់ពីខែឧសភានឹងនាំចេញឧបករណ៍ទៅបរទេស។
ក្រុមហ៊ុន Shimadzu Co., Ltd., ស្ថិតនៅ Kyoto ដំណើរការអស់រយៈពេល ១៤៥ ឆ្នាំមកហើយ។ ក្រុមហ៊ុននេះផលិតមេកានិកដែលមានភាពជាក់លាក់ខ្ពស់ ឧបករណ៍វាស់ ឧបករណ៍វេជ្ជសាស្រ្ត និងឧបករណ៍អាកាសចរណ៍។ ក្រុមហ៊ុនក៏ទទួលខុសត្រូវក្នុងការជួសជុល និងផលិតឧបករណ៍យន្តហោះប្រយុទ្ធ JASDF ផងដែរ។ ក្រុមហ៊ុនវិនិយោគទឹកប្រាក់យ៉ាងច្រើនក្នុងការស្រាវជ្រាវ និងបង្កើតថ្មី -ល- ។ ប្រសិនបើប្រាក់ចំណូលឈានដល់ ៣៥០ ពាន់លានយ៉េនថ្លៃដើមឧបករណ៍មានចំនួន ៧០ ពាន់លានយ៉េន ចំណែកការស្រាវជ្រាវបង្កើតថ្មីចំនួន ១៧,៥ ពាន់លានយ៉េន ដូច្នេះការវិនិយោគសរុបប្រហែល ៨៧,៥ ពាន់លានយ៉េន។
ខណៈដែលក្រុមហ៊ុនផ្សេងទៀតមិនវិនិយោគច្រើនដូចជាក្រុមហ៊ុន Nipro មានប្រាក់ចំណូលចំនួន ៣៧៥ ពាន់លានយ៉េនចំណែកប្រាក់ចំណាយស្រាវជ្រាវមានតែ ១០ ពាន់លានយ៉េនប៉ុណ្ណោះ។
ដូច្នេះឃើញថាការប្តេជ្ញាចិត្តរបស់សាជីវកម្មចំពោះការសម្រេចផលិតឧបករណ៍អ្វីមួយ។ តាំងពីមុនមកស្មារតីនេះត្រូវបានបន្តជាច្រើនជំនាន់។ លោក Koichi Tanaka ទទួលជ័យលាភីរង្វាន់ណូបែលក៏មកពីក្រុមហ៊ុននេះដែរ។
ព័ត៌មានផ្សេងទៀតនិយាយថាសាជីវកម្ម Shimadzu ជាកូនចៅជំនាន់ចុងក្រោយរបស់សម័យសាមូរ៉ៃ។ ដោយសារ logo របស់ក្រុមហ៊ុនដូចត្រកូល Shimazu នៅ Kagoshima នៃ Satsuma (薩摩藩) ដែលខ្លាំងបំផុតនៃសម័យ Tokugawa ។
ទោះយ៉ាងណាជាក់ស្តែងសាជីវកម្ម Shimadzu មិនជាប់ខ្សែស្រឡាយជាមួយ Satsuma ទេ។ គ្រាន់តែដោយសារពួកគេបានចូលរួមចំណែកក្នុងការស្រាវជ្រាវទើបត្រូវបានអនុញ្ញាតឱ្យប្រើឈ្មោះ Shimadzu ។
ក្រឡេកមកមើលរយៈពេល ១៤៥ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍។ ក្រុមហ៊ុនដែលមានអាយុកាលយូរបែបនេះគឺជាមែកធាងដ៏អស្ចារ្យដែលគាំទ្រដល់ការអភិវឌ្ឍសង្គមជប៉ុន។
Kengo Abe