ទីក្រុងជប៉ុនដែលទទួលបានការពារដោយរបាំង Hexagram អស់រយៈពេល ៤០០ ឆ្នាំ

ទីក្រុង Sendai ខេត្ត Miyagi គឺជាទីក្រុងធំបំផុតនៅក្នុងតំបន់ Tohoku ។ តើអ្នកដឹងទេថាកន្លែងនេះត្រូវបានហ៊ុំព័ទ្ធ​ដោយ​របាំងអស់រយៈពេល ៤០០ ឆ្នាំមកហើយ?

សូមមើលផែនទីខាងក្រោមនេះ។

រូបភាព https://mag.japaaan.com/archives/116881

នេះគឺជាផែនទីប្រាសាទដែលកសាងនៅតំបន់ទីប្រជុំជនទីក្រុងពេល​ភ្ជាប់កន្លែងទាំងនេះនឹងឃើញរូបមួយ។ នោះ​គឺ Hexagram (ផ្កាយ ៦ ជ្រុង) ។ ហើយត្រូវ​បានគេចាត់ទុកជារបាំងរបស់អ្នកដែលចេះមន្តអាគមជប៉ុនសម័យបុរាណ។

ក្រៅពីនេះបន្ទាត់ខ្សែពណ៌ខៀវតំណាងអោយអ័ក្សផ្លូវធំអ្នកអាចឃើញវាភ្ជាប់កំពូល Hexagram ។ ជាការពិតនេះមិន​​មែន​ជារឿងចៃដន្យទេ ប៉ុន្តែ​ត្រូវ​គេ​គិតគូរយ៉ាងប្រុងប្រយ័ត្នក្នុងដំណើរការរៀបចំផ្លូវទីក្រុង។ របាំងនេះមានតាំង​ពី ៤០០ ឆ្នាំមុនដើម្បីការពារទីក្រុងដែលគ្មាននរណាម្នាក់ដឹង។ ផែនទីនេះត្រូវបានរកឃើញដោយចៃដន្យក្នុងឆ្នាំ ២០០៥ ។

រូប Hexagram ផ្អៀងនៅមុំ ១៥ ដឺក្រេតាមពិតមានអត្តន័យផ្ទាល់របស់វា។ នៅជ្រុងខាងស្តាំផែនទីមានទីសក្ការៈ Sendai Toshogu ដែលមានទំនាក់ទំនងជាមួយទីសក្ការៈបូជា Nikko Toshogu នៅ Nikko ខេត្ត Tochigi ។ ទីសក្ការៈ​បូជានេះគោរពចំពោះ Tokugawa Ieyasu ជាស្ថាបនិកនៃសម័យអេដូជាសម័យបញ្ចប់របស់សាមូរ៉ៃ។

ប្រាសាទនេះស្ថិតនៅត្រង់មុំខាងស្តាំនៃផែនទីមានអត្តន័យផ្ទាល់របស់វា។

រូបភាព https://mag.japaaan.com/archives/117219/3

នៅក្នុងក្បួនបុរាណគេហៅថា Kimon (鬼門) ពាក្យ Kanji គឺ “បិសាច” ដូច្នេះវាមានន័យថាទិសអាក្រក់។ ហេតុ​នេះគេ​សម្រេច​កសាងទីសក្ការៈបូជា Tokugawa Ieyasu សូម្បីតែអារក្សក៏ត្រូវភ័យខ្លាចសម្រាប់បណ្តេញវិញ្ញាណអាក្រក់។ ដោយ​ឡែក​ប្រាសាទផ្សេងទៀតសុទ្ធតែកសាងនៅលើភ្នំខ្ពស់កុំអោយផ្ទះរបស់ប្រជាជនបាំង។

នៅប្រទេសជប៉ុនទ្រឹស្តីយិនយ៉ាងបន្តអស់រយៈពេលជាង ១៤០០ ឆ្នាំមកហើយ គោរពបូជាព្រះច័ន្ទ ព្រះអាទិត្យ និងវត្ថុគ្រប់យ៉ាងសុទ្ធតែមានវិញ្ញាណ។ ក្បួនណែនាំគឺជាផ្នែកមួយនៃទ្រឹស្តីយិនយ៉ាង ម៉្យាងទៀតប្រជាជនជឿទៅលើពិធីបុណ្យ​សុំ​អោយការប្រមូលផលបានល្អ បណ្តេញជំងឺរាតត្បាត។ សព្វថ្ងៃនេះមានពិធីបុណ្យជាច្រើនដង្ហែរទូទាំងប្រទេស​ជប៉ុន ប៉ុន្តែចំនួនមនុស្សដែលជឿមិនច្រើនទេ។

រូបភាព https://mag.japaaan.com/archives/117489/2

បច្ចុប្បន្ននេះប្រជាជនចាប់ផ្តើមកសាងអាគារខ្ពស់ៗបាំងប្រាសាទមួយចំនួន យន្តហោះនៅលើមេឃ និងអវកាសរុក​រក​លំហ​ដែលជាកន្លែងគង់របស់ព្រះ។

សព្វថ្ងៃពេលក្រឡេកមើលវត្ថុគ្រប់យ៉ាងហើយគិតថា “គ្មានវិញ្ញាណក្នុងនោះទេ” ប៉ុន្តែជំនឿដ៏អាថ៌កំបាំងពីបុរាណ​មាន​អាយុកាលជាង ១០០០ ឆ្នាំមកហើយ។ តើអ្នកគិតថានៅមានអាថ៌កំបាំងដែលដូនតារបស់យើងលាក់ហើយយើងមិនដឹងដែរទេ?

ប្រហែលមិនចាំបាច់ល្បងប្រាជ្ញារបស់មនុស្សជំនាន់មុនទៀតទេពេលក្រឡេកមើលរលកស៊ូណាមិ ជំងឺរាតត្បាតកើតឡើង ហើយយើងត្រូវការជំនឿដើម្បីជំនះនឹងវិបត្តិទាំងនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: