ការរចនាថ្មីរបស់ជនជាតិជប៉ុនឆ័ត្ររូបខ្ញែសមុទ្រ

ជនជាតិជប៉ុនមានការច្នៃប្រឌិតខ្ពស់ជាពិសេសផ្នែកផលិតឆ័ត្រ ពួកគេធ្វើអោយឆ័ត្រពណ៌ធម្មតាក្លាយទៅជាឆ័ត្រដែលរីកពេលភ្លៀងឬប្រែវាទៅជាឧបករណ៍លម្អរ៉ូមែនទិកសម្រាប់ថតរូបស្អាតៗ។

តោះក្រឡេកមើលការរចនាឆ័ត្ររូបខ្ញែសមុទ្រដ៏ពិសេសខាងក្រោម​នេះ។

អាងចិញ្ចឹមត្រី Kamo នៅខេត្ត Yamagata មានឈ្មោះហៅថា “ផ្ទះក្នុងក្តីស្រមៃរបស់ខ្ញែសមុទ្រ” បានបង្កើតឆ័ត្រដ៏គួរ​អោយចាប់អារម្មណ៍ទាំងនេះ។ ម្យ៉ាងទៀតនេះជាកន្លែងប្រមូលផ្តុំខ្ញែសមុទ្រជាច្រើនប្រភេទលើពិភពលោកផង​ដែរ។

Felissimo បានពិគ្រោះយោបល់ជាមួយនាយកអាងចិញ្ចឹមត្រី និងបុគ្គលិកជំនាញថែទាំខ្ញែសមុទ្រដើម្បីជ្រើសរើសបីប្រភេទ​មកធ្វើការពណ៌នាអំពីលក្ខណៈរបស់ពួកវាក្នុងស៊េរីលើកនេះ។

ស៊េរីនេះមានឈ្មោះហៅថា 雨空を泳ぐ~の傘 (ឆ័ត្រហែលក្រោមផ្ទៃមេឃភ្លៀង) យើងនឹងមើលទាំងអស់គ្នា។

ខ្ញែព្រះច័ន្ទ

អ្នកអាចមើលឃើញគ្រោងឆ័ត្រធ្វើពីសរសៃគ្រីស្តាល់ដើម្បីកុំអោយប៉ះពាល់ដល់ការរចនា។

ខ្ញែសមុទ្រជប៉ុន

ដើម្បីធ្វើអោយឆ្នូតពណ៌ក្រហមរបស់ខ្ញែសមុទ្រស្អាតលេចធ្លោ គ្រោងឆ័ត្រធំ ហើយចំណុចដែលចៃដន្យគ្រោងឆ័ត្រមាន ១៦ ដូចជាខ្ញែសមុទ្រដែរ។

ខ្ញែសមុទ្រពងក្រពើ

ចំពោះមនុស្សធម្មតាពួកគេឃើញថានេះជាការរចនាគួរអោយស្រឡាញ់ណាស់។ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តខ្ញែសមុទ្រអ្នក​ប្រហែលជាចាប់អារម្មណ៍ចំពោះការរចនាពណ៌ និង​រូបពងក្រពើលើឆ័ត្រដែល​អាចធ្វើអោយអ្នក​ស្មាន​ថា​វា​ជា​ខ្ញែ​សមុទ្រពិត។

គួរអោយសោកស្តាយនៅកម្ពុជាភាគច្រើនយើងប្រើអាវភ្លៀងជាជាងឆ័ត្រ ចំណែកឆ័ត្រទាំងនេះពិតជាស្រស់ស្អាតណាស់។

ប្រភព https://grapee.jp/en/137898

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: