រីករាយជាមួយវីដេអូចម្រៀងប្លែកៗក្នុងរដូវដេកផ្ទះរបស់ព្រះសង្ឃជប៉ុន
ប្រទេសជប៉ុននៅតែខំប្រឹងទប់ស្កាត់ចំពោះវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតទូទាំងពិភពលោក។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានលើកទឹកចិត្តអោយនៅផ្ទះកាត់បន្ថយទំនាក់ទំនងសង្គម។ ប៉ុន្តែរយៈពេលនៅផ្ទះយូរពេកធ្វើអោយមនុស្សមានអារម្មណ៍ធុញថប់ មនុស្សមួយចំនួនរៀនធ្វើម្ហូប របស់ធ្វើដោយដៃ ចុះចំណែកព្រះសង្ឃវិញ?
ព្រះសង្ឃមួយអង្គនៅខេត្ត Akita ផ្ញើវីដេអូគាំទ្រស្មារតីអ្នកទាំងអស់គ្នា ហើយបង្ហោះលើគណនី Twitter (@namagusaeishin) ។ ព្រះសង្ឃរូបនេះចង់អោយមនុស្សគ្រប់គ្នាដឹងថាពេលវេលាដ៏សែនអាប់អួនាពេលបច្ចុប្បន្ននឹងកន្លងផុតទៅ ព្រះអង្គមិនមែនធ្វើធម្មទេសនាដូចរាល់ដងទេតែធ្វើតាមរយៈបទចំរៀង Reggae របស់ Bob Marley មានចំណងជើងថា “Three Little Birds” ជាមួយនឹងបន្ទរដូចខាងក្រោមនេះ។
“កុំបារម្ភអ្វីគ្រប់យ៉ាងនឹងល្អឡើងវិញ”។
Three Little Birds / Bob Marley
本堂の仏具で、やってみました。祈りを込めて。
だいじょう仏教!#コロナに負けるな pic.twitter.com/jTALuVIiWe— 英心 (@namagusaeishin) April 22, 2020
វីដេអូរួមទាំងវីដេអូទាំង ៦ ផ្សេងគ្នាដែលព្រសង្ឃបានថត។ អ្វីដែលប្លែកក្រៅពីហ្គីតា និងឧបករណ៍ដែលអ្នកធ្លាប់ស្គាល់ វីដេអូផ្សេងទៀតរបស់ព្រះសង្ឃប្រើឧបករណ៍ប្លែកៗពីវប្បធម៌ព្រះពុទ្ធសាសនា។
តើអ្នកដឹងទេថាជួង និងស្គរនៅក្នុងវត្តក៏រួមចំណែកបង្កើតជាតន្រ្តីសម័យទំនើបនេះដែរ វិធីប្លែកបំផុតគឺការប្រើគ្រាប់ផ្គាំដើម្បីបន្ថែមជាចង្វាក់ចម្រៀង។
នេះមិនមែនជាលើកទីមួយដែលព្រះសង្ឃសម្តែង Cover ចម្រៀង Reggae ទេ តាមពិតគាត់គឺជាប្រធានក្រុមចម្រៀង Reggae ព្រះពុទ្ធសាសនាគេហៅថា 英心 & The Meditationalies ។
ថ្មីៗនេះគាត់ថែមទាំងបង្ហោះការសម្តែង solo ជាមួយនឹងបទចម្រៀងថ្មីដែលទើបតែបញ្ចប់មានឈ្មោះថា “Kaban” ។
未発表曲「かばん」です。せっかくなのでフルも聴いてね↓https://t.co/J3QM6eO3SF#うたつなぎ @natsuosummer pic.twitter.com/jO7wzTqyAs
— 英心 (@namagusaeishin) April 12, 2020
សង្ឃឹមថាវីដេអូនឹងផ្តល់អោយយើងនូវភាពក្លាហានរួមគ្នាដើម្បីជំនះជំងឺរាតត្បាតនេះ។
Sacchan