អត្ថន័យនៃការសុំទោសក្រោយរយៈពេល ៨០ ឆ្នាំរបស់សហរដ្ឋអាមេរិក
ពេលសង្គ្រាមលោកលើកទី ២ ត្រូវបញ្ចប់ពួកហ្វាស៊ីសជប៉ុនចុះចាញ់ពួកសម្ព័ន្ធមិត្តរួមទាំងសហរដ្ឋអាមេរិក។ គ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុនបានក្លាយជាសមរភូមិក្នុងនោះមាន Okinawa ហើយប្រជាជនសាមញ្ញទទួលរងការខូចខាតធ្ងន់បំផុត។
ទោះជាយ៉ាងណាមិនត្រឹមតែជនជាតិជប៉ុនរស់នៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនជប៉ុនដែលរស់នៅអាមេរិកក៏ក្លាយជាជនរងគ្រោះក្នុងសង្គ្រាមដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក Franklin D. Roosevelt បានដាក់ចេញនូវគោលនយោបាយប្រឆាំងនឹងជប៉ុនជាច្រើន។ ប្រជាជនជប៉ុនប្រមាណ ១២ ម៉ឺននាក់ដែលរស់នៅសហរដ្ឋអាមេរិកត្រូវគេជម្លៀសចូលជំរុំប្រមូលផ្តុំ។
រូបភាព http://karapaia.com/archives/52288027.html
ពួកហ្វាស៊ីសមិនមែនមានតែជប៉ុនប៉ុណ្ណោះទេក្នុងនោះមានអាល្លឺម៉ង់ និងអុីតាលី ប៉ុន្តែអាល្លឺម៉ង់ និងអុីតាលីប្រជាជនភាគច្រើនស្បែកស សហរដ្ឋអាមេរិកចាត់ទុកថា “ប្រទេសដែលមានអ្នកដឹកនាំអាក្រក់” ខណៈប្រទេសជប៉ុនទាំងមូលត្រូវគេហៅថា “Yellow Monkey” (ស្វាលឿង) ។
ក្នុងកំឡុងរយៈពេល ៤ ឆ្នាំចាប់ពីឆ្ ១៩៤២ ប្រជាជនជប៉ុនដែលរស់នៅអាមេរិកមទាំងអ្នកដែលមានសញ្ជាតិអាមេរិកនៅតែត្រូវគេនាំទៅជំរុំប្រមូលផ្តុំទាំង ១១ កន្លែងនៅទូទាំងសហរដ្ឋអាមេរិក។
កាលពីមុនប្រធានាធិបតី Reagan và H. W. Bush ធ្លាប់សុំទោសចំពោះបញ្ហានេះ ប៉ុន្តែរដ្ឋកាលីហ្វ័រញ៉ាកន្លែងដែលពាក់ព័ន្ធច្រើនបំផុតគ្រាន់់តែបង្ហាញការសុំទោសជាផ្លូវការក្រោយរយៈពេល ៨០ ឆ្នាំបន្ទាប់ពីចប់សង្គ្រាម។
ជនជាតិអាមេរិកដែលមានឪពុកម្តាយជាជនជាតិជប៉ុនក៏ត្រូវគេបញ្ជូនទៅជំរុំប្រមូលផ្តុំផងដែរ។ បន្ទាប់ពីត្រូវគេបញ្ជូនទៅទ្រព្យសម្បត្តិទាំងអស់របស់ពួកគេត្រូវរឹបអូស។ ក្រោយពេលចេញពីជំរុំប្រមូលផ្តុំក៏ជនជាតិអាមេរិកសញ្ជាតិជប៉ុនត្រូវគេចាត់ទុកជា “ពលរដ្ឋលំដាប់ទី ២” ហើយត្រូវដកហូតសញ្ជាតិរបស់ពួកគេ។
ក្រោយរយៈពេល ៤០ ឆ្នាំ ១៩៩២ ប្រធានាធិបតី George H. W. Bush បានសុំទោសជាផ្លូវការ។
“វត្តមានជំរុំប្រមូលផ្តុំមិនមែនមកពីបញ្ហាយោធាទេ ប៉ុន្តែវាជាការរើសអើងជាតិសាសន៍ដែលជាកំហុសរបស់អ្នកដឹកនាំ។”
ការសុំទោសរួមទាំងសំណង ២០.០០០ ដុល្លារសម្រាប់អ្នករស់រានមានជីវិត ៦០.០០០ នាក់។ ជាមួយគ្នានេះបង្កើតមូលនិធិអប់រំចំនួន ១,២៥ ពាន់លានដុល្លារអាមេរិកដើម្បីអោយកុមារដែលមានសញ្ជាតិជប៉ុននៅអាមេរិកមានឱកាសទៅសាលារៀន។
ហើយនៅពេលនេះគឺជាការសុំទោសរបស់រដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែរយៈពេល ៨០ ឆ្នាំហើយចាប់តាំងពីជនរងគ្រោះស្លាប់នៅក្នុងព្រឹត្តិការណ៍ខាងលើ។ តើការសុំទោសមានអត្ថន័យយ៉ាងណា?
និយាយពីការអប់រំរបស់ជប៉ុនមានភាពខុសគ្នាបន្តិចបន្តួច។ ប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុនកម្ររំលឹកលើសង្រ្គាមទោះបីនេះជារយៈពេលដ៏សំខាន់ក្នុងការបង្កើតប្រទេសជប៉ុននាពេលបច្ចុប្បន្ន ប៉ុន្តែរដ្ឋាភិបាលប្រើវិធីគ្រប់យ៉ាងដើម្បីគេចវេសប្រឈមមុខ។ ដូចដែលយើងបានឃើញហើយសហរដ្ឋអាមេរិកចាត់ទុកការសិក្សាចំពោះរឿងអតីតកាលជាកត្តាសំខាន់ទោះបីដឹងក៏យឺតពេល។ ចំពោះចំណុចនេះសហរដ្ឋអាមេរិកនៅតែធ្វើល្អជាងប្រទេសជប៉ុនយ៉ាងហោចណាស់ក៏មិនលាក់លៀមដែរ។
ដូច្នេះការសុំទោសយឺតនេះនៅតែមានអត្ថន័យជាក់លាក់ដែលបង្ហាញពីការគោរពចំពោះប្រវត្តិសាស្ត្រ។
Kengo Abe