ការនិយមប្រើត្រានៅប្រទេសជប៉ុននឹងត្រូវ​លុបចោលព្រោះតែ “ត្រាអេឡិចត្រូនិច”

ចាប់តាំងពីរដ្ឋាភិបាលប្រកាសស្ថានភាពអាសន្នក្រុមហ៊ុនជាច្រើនអនុញ្ញាតអោយបុគ្គលិកធ្វើការនៅផ្ទះ ចំពោះការប្រជុំធ្វើឡើងតាមរយៈកម្មវិធីអនឡាញ ទំនាក់ទំនងគ្នាពីចម្ងាយដើម្បីកាត់បន្ថយ​ការរីករាលដាលនៃជំងឺឆ្លងក្នុងសង្គម។ ចំណុចខ្វះចន្លោះនៅពេល​ប្តូរ​ទៅធ្វើការលក្ខណៈ Telework (ធ្វើការពីចម្ងាយ) គឺបញ្ហាផ្ទៀងផ្ទាត់ត្រា។ ទោះ​បីជា​ធ្វើការនៅផ្ទះក៏បុគ្គលិកមួយចំនួនត្រូវ​ទៅក្រុម​ហ៊ុនរាល់សប្តាហ៍ដើម្បីបោះត្រាលើកិច្ចសន្យាឬវិក័យប័ត្រពីព្រោះត្រា​នេះ​ជាទ្រព្យសម្បត្តិសម្ងាត់ហើយមិនអាចយកទៅផ្ទះបានទេ។

រូបភាព http://gahag.net/008689-stamp-seal/

ដូច្នេះក្រុមហ៊ុនផលិតត្រាបានរៀបចំធ្វើត្រានៅលើអុីនធឺណេតមានន័យថាអ្នកប្រើត្រូវចុះឈ្មោះត្រាត្រឹមត្រូវ បន្ទាប់​មក​នៅ​ពេល​​ដែលអ្នក​ប្រើ​មានប្រវិត្តិ Sign in – Sign out ត្រូវបានរក្សាទុក។ វិធីនេះ​អាចរួមចំណែកក្នុងការកាត់បន្ថយ​ចេញក្រៅរបស់បុគ្គលិក ហើយថែមទាំងសន្សំធនធានសម្រាប់បរិស្ថាន។ ក្រុមហ៊ុន GMO ដែលជាក្រុមហ៊ុនសាជីវកម្ម IT ធំនៅប្រទេសជប៉ុនផ្តើមលុបចោលការប្រើត្រា ហើយប្តូរទៅប្រើត្រាអេឡិចត្រូនិចវិញ។

ឧទាហរណ៍ដូចជាប្រូក្រាមខាងក្រោម៖

https://www.cloudsign.jp/?ad_camp=ssfoc&gclid=EAIaIQobChMI35rK4t3_6AIVRqWWCh3l-AQyEAAYAiAAEgJF3_D_BwE

ភាសាអង់គ្លេស៖

https://acrobat.adobe.com/jp/ja/sign.html

នៅកម្ពុជាបុគ្គលិកម្នាក់ៗប្រើហត្ថលេខាមិន​មែន​ប្រើត្រាផ្ទាល់ខ្លួនដូចជាជប៉ុនទេ។ លើសពីនេះវិក័យប័ត្រអេឡិច​ត្រូនិច​ក៏​កាន់​តែនិយមនៅក្នុងក្រុមហ៊ុនជាច្រើន។ ដូច្នេះ​ទោះបីជាធ្វើការពីចម្ងាយក៏គ្មានបញ្ហាច្រើនចំពោះក្រុមហ៊ុន​ដែរ។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: