អ្នកដឹងទេថាអាហារពេលព្រឹកសំខាន់ណាស់ មកមើលម្ហូបប៊ូហ្វេព្រឹករបស់ជនជាតិជប៉ុន
មនុស្សមួយចំនួនតែងតែរំលងអាហារពេលព្រឹក ប៉ុន្តែនោះជាអាហារដែលសំខាន់បំផុត ហើយវាអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកពេញមួយថ្ងៃ។
នេះជាមូលហេតុមិនថាប្រញាប់យ៉ាងណាយើងគួរទទួលទានអាហារពេលព្រឹក។ ប្រសិនបើអ្នកធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុនប្រាកដជាឃើញភោជនីយដ្ឋានល្បីៗជាមួយនឹងឈុតអាហារជាច្រើនខាងក្រោមនេះ។
Hotel Clubby Sapporo (Sapporo, Hokkaido)
រូបភាព https://www.tripadvisor.jp/Hotel_Review-g298560-d1082462-Reviews-Hotel_Clubby_Sapporo-Sapporo_Hokkaido.html
ភោជនីយដ្ឋាននេះផ្តោតសំខាន់លើអាហារពេលព្រឹកប្រកបដោយគុណភាពអស់រយៈពេលជាច្រើនឆ្នាំហើយត្រូវបានទទួលស្គាល់ជាភោជនីយដ្ឋានដែលបម្រើអាហារពេលព្រឹកស្តង់ដារ។ សំណាងស្ថិតនៅតំបន់មានប្រភពអាហារធម្មជាតិស្រស់ៗ នំប៉័ងដែលធ្វើក្នុងភោជនីយដ្ឋានក៏ត្រូវចម្អិនចេញពីម្សៅហុកកៃដូ ១០០% ផងដែរ។ ក្រៅពីម្ហូបឆ្ងាញ់នៅក្នុងតំបន់ អាហារពេលព្រឹករួមមានឈុតម្ហូបបែបជប៉ុន និងអឺរ៉ុបផងដែរ។
Hotel Piena Kobe (Kobe, Hyogo)
រូបភាព https://www.piena.co.jp/breakfast/
រូបភាព https://kobe-journal.com/archives/0931963326.html
មិនត្រឹមតែផ្តោតសំខាន់លើអាហារពេលព្រឹកប៉ុណ្ណោះទេ ភោជនីយដ្ឋាននេះមានគោលបំណងចង់ក្លាយជាភោជនីយដ្ឋានអាហារពេលព្រឹកល្អបំផុតក្នុងប្រទេស។ ជារៀងរាល់ថ្ងៃម្ហូបផ្លាស់ប្តូរច្រើនមុខ ដូច្នេះភ្ញៀវទេសចរណ៍ប្រាកដជាមិនទ្រលាន់ទេ។ ក្រៅពីឈុតម្ហូបបារាំង អ្នកក៏អាចរីករាយនឹងម្ហូបបែបប្រពៃណីជប៉ុនផងដែរ។ មិនមែនភោជនីយដ្ឋានទាំងអស់សុទ្ធតែមានសាច់គោឆ្ងាញ់បំផុតពេលព្រឹកដូចនៅទីនេះទេ។ លើសពីនេះបង្អែមត្រូវបានផ្គត់ផ្គង់ពីហាងនំក្នុងតំបន់ល្បីៗទាំងអស់។
La Vista Hakodate Bay (Hakodate, Hokkaido)
រូបភាព https://www.jalan.net/yad313464/
ពេលទៅដល់កោះហុកកៃដូមិនគួររំលងអាហារសមុទ្រទេ នៅភោជនីយដ្ឋាននេះអ្នកអាចធ្វើបាយសមុទ្រដោយខ្លួនឯងតាមដែលអ្នកចូលចិត្ត។ ដូចជាមឹក ពងត្រីសាម៉ុង បង្គាស្រស់ និងគ្រឿងសមុទ្រតាមរដូវផ្សេងៗទៀតគឺសុទ្ធតែ ជា Tabehoudai (ទទួលទានលក្ខណៈបែបប៊ូហ្វេ)។ ទទួលទានបែប Tabehoudai អ្នកគ្រាន់តែត្រូវយកបាយ ១/៣ បន្ទាប់មកយកអាហារសមុទ្រតាមដែលអាចញ៉ាំអស់។
Vessel Inn Sapporo Nakajima Koen
រូបភាព https://www.jalan.net/yad382870/
រូបភាព https://travel-hack.jp/hotels-review/hotel-japan/sapporo/vessel-inn-sapporo-b ERIC.html
ដូចជាភោជនីយដ្ឋាននៅខាងលើនេះអ្នកអាចធ្វើបាយអាហារសមុទ្រដោយខ្លួនឯងបានដែរ។ តោះមករីករាយជាមួយនឹងបាយម្ហូបសមុទ្រដែលអ្នកចូលចិត្ត តម្លៃអាហារសម្រាប់ពេលព្រឹករបស់អ្នកគឺ ២៧០០ យ៉េន។ ដោយសារទីនេះជាភោជនីយដ្ឋានលំដាប់ខ្ពស់ ដូច្នេះអ្នកអាចជ្រើសរើសស្នាក់នៅសណ្ឋាគារដែលមានតម្លៃថោក បន្ទាប់មកទៅទទួលទានអាហារពេលនៅកន្លែងនេះអោយស្គាល់ “រសជាតិស្តង់ដារសម្បូរបែប” តែម្តង។
សណ្ឋាគារអន្តរជាតិ Hakodate (Hakodate, Hokkaido)
រូបភាព https://bestaraga.exblog.jp/24088034/
ភោជនីយដ្ឋានចុងក្រោយក៏ស្ថិតនៅហុកកៃដូផងដែរ។ ទទួលទានអាហារពេលព្រឹកលក្ខណៈ Tabehoudai អ្នកអាចតំរៀបពងត្រីសាម៉ុងលើសាច់ត្រី និងអាហារសមុទ្រជាច្រើនផ្សេងទៀតមិនចាំបាច់ហូបបាយក៏បាន។
ភោជនីយដ្ឋានដែលបានរៀបរាប់ខាងលើគឺជាសណ្ឋាគារលំដាប់កំពូល គ្រឿងសង្ហារឹមល្អប្រណីត តម្លៃសមរម្យ។ រីករាយនឹងដំណើររបស់អ្នកដោយគ្រាន់តែទទួលទានអាហារពេលព្រឹកស្តង់ដារ។
តោះបរិភោគអោយឆ្ងាញ់មាត់ម្តងណា!!!
Kengo Abe