ចិត្រករជនជាតិជប៉ុនជាមួយនឹងទេពកោសល្យគូរគំនូរសូកូឡា

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយល្បីវិចិត្រករម្នាក់ព្រោះតែទេពកោសល្យគូរគំនូរប្រើសូកូឡា។ វិចិត្រកររូបនេះមាន​ឈ្មោះហៅក្រៅ​ថា Norico មកពីខេត្ត Fukuoka ។

ដើម្បីរំលឹក​រឿងចែកឋានរបស់តារាកំប្លែង Shimura Ken វិចិត្រករ Norico បានគូររូបគំនូររបស់តារាកំប្លែងដើម្បីបង្ហាញអំពីអត្តន័យ។ មិន​ដូចជាវិចិត្រករដទៃទៀតទេ វិចិត្រករ Norico ប្រើចាន ម្រាមដៃ សំឡីត្បាលត្រចៀក និង​សូកូឡាសម្រាប់គូរគំនូរ វិចិត្រករប្តូររូបជាបន្តបន្ទាប់ដូចជាកំ​ពុងនិទានរឿងនៅលើវីដេអូ។ សូម្បីតែកន្លែងដែលកំពុងលុបក៏ប្រែទៅជារូប​ភាព​ថ្មីទាំងមូលផងដែរ។

បន្ទាប់ពីវីដេអូរំលឹករឿងចែកឋានរបស់តារាកំប្លែង Shimura Ken ស្ថានីយ៍ទូរទស្សន៍បានអញ្ជើញវិចិត្រករទៅ​សំណេះ​​សំណាលនៅស្ទូឌីយោ។ នាងនិយាយថាកម្លាំងចិត្តដែល​ធ្វើអោយខ្ញុំបង្ហាញវីដេអូនេះគឺក្នុងស្ថាន​ភាពជំងឺ​រីក​រាល​ដាល​យ៉ាងឆាប់រហ័ស យុវជនជប៉ុននៅតែមិនទាន់ដឹងពីគ្រោះថ្នាក់ចំពោះបញ្ហានេះ។ ពួកគេនៅតែចេញទៅក្រៅ​ហើយ​ប្រមូលមនុស្សនៅតាមទីសាធារណៈ។ ដូច្នេះតាមរយៈវីដេអូរំលឹកដល់លោក Shimura Ken សង្ឃឹម​ថាអាច​ជួយ​រំលឹក​​យុវជនអំពីគ្រោះថ្នាក់នៃជំងឺនេះ។ កូរ៉ូណាអាចឆក់យកជីវិតមនុស្សជាទីស្រលាញ់របស់អ្នក។

https://twitter.com/norico0807/status/1250272363377127425?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1250272363377127425&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fyeu-thich%2F110743.html

វិចិត្រករ Norico ក៏ធ្លាប់បង្ហាញស្នាដៃគូរគំនូរល្បីៗជាច្រើនដូចជាតារាចម្រៀង Namie Amuro, Suda Masaki -ល- ។

តួអង្គរបស់ Disney

ក្រៅពីនេះអ្នកអាចកម្មង់អោយវិចិត្រករ Norico ធ្វើវីដេអូណែនាំពិធីមង្គលការតាមរយៈគំនូរសូកូឡាពិសេសបែបនេះ។

Follow Norico0807 ដើម្បីទទួល​បានវីដេអូថ្មី។

Youtube : https://www.youtube.com/channel/UCzGlQoGZNkdMVABa03iTCTQ

Instagram : https://www.instagram.com/norico0807/?hl=ja

Twitter : https://twitter.com/norico0807 

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: