ដំណោះស្រាយសម្រាប់អ្នកដែលចូលធ្វើការឡើងវិញប៉ុន្តែខ្លាចជំងឺឆ្លង
ស្ថានភាពវីរុសកូវីដ-១៩ នៅប្រទេសកម្ពុជាមានសភាពប្រសើរឡើងវិញ វិធានការណ៍ដាក់អោយនៅដាច់ដោយឡែកត្រូវបានបន្ធូរបន្ថយ។ ក្រុមហ៊ុនស្នើអោយបុគ្គលិកទៅធ្វើការឡើងវិញ ប៉ុន្តែចំពោះអ្នកដែលភ័យខ្លាចបារម្ភអំពីវីរុសឆ្លងនេះគឺជាផលិតផលសម្រាប់អ្នក។ ផលិតផលនេះក៏សាកសមសម្រាប់អ្នកដែលធ្វើការនៅផ្ទះមិនចង់អោយគេរំខានផងដែរ។
រូបភាព http://karapaia.com/archives/52290028.html
ប្រសិនបើអ្នកចង់នៅដាច់ដោយឡែកពីមនុស្សនៅជុំវិញគ្រាន់តែទាញខ្សែរ៉ូតអោយផុត ប៉ុន្តែបើខ្លាចថប់ដង្ហើមអាចទាញខ្សែរ៉ូតត្រឹមពាក់កណ្តាល។ ចំណុចពិសេសរបស់ផលិតផលនេះគឺមុខងារការពារសម្លេងរំខាន លើកលែងតែរូបរាងរបស់វាគួរអោយចម្លែកបន្តិច។
កម្ពស់របស់ផលិតផលសមល្មមនឹងមនុស្សពេញវ័យនៅពេលអង្គុយលើកៅអីការិយាល័យ។
រូបភាព http://karapaia.com/archives/52290028.html
លើសពីនេះផលិតផលអាចបត់បានយ៉ាងងាយ ស្រាលអ្នកអាចដាក់បន្ថែម ៤ ដបទឹកនៅ ៤ ជ្រុងហើយយកទៅការិយាល័យមិនបាច់ខ្លាចធ្ងន់។ ប៉ុន្តែបើអ្នកផឹកទឹកច្រើនអ្នកនឹងត្រូវទៅបន្ទប់ច្រើនដងដូច្នេះគួរចំណាំចំណុចនេះ។
រូបភាព http://karapaia.com/archives/52290028.html
ឥឡូវនេះទោះបីជានៅកន្លែងណាក៏ដោយអ្នកមិនចាំបាច់ខ្លាចត្រូវគេរំខានឡើយ។ ក្រៅពីប្រើសម្រាប់ធ្វើការ អ្នកអាចប្រើដើម្បីមើលរឿង លេងហ្គេមជាដើម។
តើអ្នកគិតយ៉ាងណាចំពោះគំនិតផ្តួចផ្តើមនេះ?
Kengo Abe