ជីវិតអភ័ព្វរបស់ភរិយាអ្នកនិពន្ធល្បីៗដែលមានទេពកោសល្យ
មនុស្សតែងតែមានចំំណុចល្អ និងចំណុចមិនល្អ សិល្បករដែលមានទេពកោសល្យច្រើនដ៏ដូច្នេះដែរ។ ដោយសារពួកគេមានទេពកោសល្យឬមកពីហ្វឹកហាត់ច្រើនពេកធ្វើអោយគំនិត និងរបៀបរស់នៅរបស់ពួកគេក៏ខុសពីមនុស្សធម្មតាផងដែរ។ យើងមើលឃើញស្នាដៃរបស់សិល្បករ ប៉ុន្តែអ្នកដែលត្រូវស៊ូទ្រាំជាសាច់ញាតិរបស់ពួកគេ។
នៅថ្ងៃនេះយើងនឹងក្រឡេកមើលភរិយារបស់អ្នកនិពន្ធដ៏ល្បីមានជីវភាពលំបាកយ៉ាងណាជាមួយស្វាមី។
Natsume Soseki
រូបភាព https://ja.wikipedia.org/wiki/Souseki Natsume
ស្នាដៃដ៏ល្បីល្បាញរបស់ Natsume Soseki មានដូចជា “Bocchan” ឬ “ខ្ញុំគឺជាឆ្មា” ។ តួអង្គនេះមាននៅលើក្រដាសប្រាក់របស់ជប៉ុន ភរិយារបស់គាត់ឈ្មោះ Kyouko ។
បន្ទាប់ពីរៀបការរួចគាត់និយាយប្រាប់ភរិយាថា “ខ្ញុំត្រូវនិពន្ធដូច្នេះគ្មានពេលវេលាច្រើនសម្រាប់ប្រពន្ធទេ” ប៉ុន្តែគាត់មានកូនចំនួន ៨ នាក់។ ច្បាស់ជាមានពេលវេលាគ្រាន់តែធ្វើមិនដឹង។
រឿងខ្លះទៀតនិយាយថាអ្នកនិពន្ធល្បីឈ្មោះម្នាក់នេះប្រាប់ប្រពន្ធថា “បើមានអគ្គិភ័យវុិចសៀវភៅ ៥០ ក្បាលរត់ទៅ” តាមត្រូវគួរប្រាប់ប្រពន្ធអោយរត់ភ្លាមដើម្បីរក្សាជីវិត។ ប្រើពេលខ្ចប់សៀវភៅ ៥០ ក្បាលប្រហែលរត់មិនទាន់ទេពេលនោះទាំងប្រពន្ធ និងសៀវភៅសុទ្ធតែមិនអាចការពារ។
ចំណែករឿងមួយទៀតគឺថាអ្នកនិពន្ធចូលចិត្តប្រលោមលោកដែលបោះពុម្ពលើកាសែត ប៉ុន្តែដោយសារគាត់ត្រូវទៅធ្វើការនៅជនបទមិនអាចអានបាន។ គាត់ហៅប្រពន្ធផ្ញើកាសែតអោយគាត់ជារៀងរាល់ថ្ងៃតែដោយសារមានការលំបាកខ្លះប្រពន្ធគាត់ ៣ ថ្ងៃផ្ញើម្តង។ រឿងនេះធ្វើអោយអ្នកនិពន្ធខឹងខ្លាំងណាស់។
នៅពេលខ្លះ Natsume Soseki ក៏ល្អចំពោះប្រពន្ធដែរ មានម្តងលោកស្រី Kyouko រលូតកូនគាត់អស់សង្ឃឹមខ្លាំងរហូតចង់ធ្វើអត្តឃាត។ ដើម្បីការពារប្រពន្ធមិនអោយធ្វើរឿងល្ងង់ខ្លៅគាត់ចងដៃខ្លួន និងប្រពន្ធដោយប្រើខ្សែ។
Ango Sakaguchi
រូបភាព https://www.shunyodo.co.jp/blog/ango_18/
អ្នកនិពន្ធរូបនេះមានភាពល្បីល្បាញប៉ុន្តែមានទម្លាប់ផឹកស្រា។ ជាច្រើនដងគាត់ត្រូវប៉ូលីសចាប់ខ្លួនព្រោះបំពានគេពេលស្រវឹង។ ភរិយារបស់គាត់ឈ្មោះ Miyoko និយាយថា “Sakaguchi មិនមែនជាមនុស្សអាក្រក់ទេ” លើកលែងតែពេលដែលគាត់ស្រវឹងហើយត្រូវបណ្តេញចេញ។
ម៉ាទឹកកកដែលលក់នៅពេលនោះមានមុខងាររំញោច និងបង្កើនកម្លាំង។ ប៉ុន្តែវាជាសារធាតុគ្រោះថ្នាក់អាចធ្វើអោយអ្នកប្រើរវើរវាយ។
Kikuchi Kan
រូបភាព https://www.ikunas.com/editors/知れば知るほど好きになる%E3%80%82香川県出身の作家・/
គាត់គឺជាមនុស្សដែលទទួលបានជោគជ័យផ្នែកសិល្បៈប៉ុន្តែជាស្វាមីមិនល្អតែងតែចែចង់ និងផិតក្បត់។
ភរិយារបស់គាត់ប្រហែលជាមិនអាចទ្រាំបានជាច្រើនដងត្អូញត្អែរប៉ុន្តែគាត់បែរនិយាយថា “សុំទោសពេលអាយុ ៦០ ឆ្នាំខ្ញុំនឹងធ្វើជាមនុស្សល្អវិញ” ។
ពាក្យសុំទោសគ្មានចិត្តទាល់តែសោះ ចៃដន្យអ្នកនិពន្ធស្លាប់នៅអាយុ ៥៩ ឆ្នាំមានន័យថាគាត់គ្មានឱកាសចាប់ផ្តើមរស់នៅអោយល្អឡើយ។
Kyoka Izumi
រូបភាព https://www.sankei.com/life/news/180924/lif1809240017-n1.html
កាលពីនៅក្មេងអ្នកនិពន្ធចូលចិត្ត Suzu គឺជា Geisha ប៉ុន្តែត្រូវជំទាស់ ដោយសារលោកគ្រូស្នេហារបស់អ្នកនិពន្ធត្រូវបញ្ចប់។ ក្រោយពេលលោកគ្រូរបស់គាត់ចែកឋានទៅគាត់រៀបការជាមួយ Geisha ។ អ្នកនិពន្ធដើរជាមួយភរិយារបស់គាត់ជារៀងរាល់យប់។
បើនិយាយត្រឹមនឹងហាក់ដូចជារ៉ូមែនទិកប៉ុន្តែបើសួរថាហេតុអ្វីបានជាគាត់ចង់ដើរជាមួយប្រពន្ធរបស់គាត់រាល់យប់ចម្លើយរបស់អ្នកនិពន្ធរៀងចម្លែកបន្តិច។
“ខ្ញុំពិតជាស្អប់សត្វឆ្កែដូច្នេះដើម្បីកុំអោយឆ្កែដេញតាមខ្ញុំត្រូវនាំស្រីបម្រើតាម។ ប៉ុន្តែបើដើរជាមួយស្រីបម្រើត្រូវគេរើសអើង ដូច្នេះខ្ញុំសម្រេចចិត្តដើរជាមួយប្រពន្ធ”។
ស្មានថាជាទង្វើរ៉ូមែនទិកតាមពិតគ្រាន់តែជាគំនិតអាត្មានិយមប៉ុណ្ណោះ។
Osamu Dazai
រូបភាព https://arinoheitai.com/dazai-osamu/
គេនិយាយថាស្នាដៃរបស់គាត់ឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់អ្នកនិពន្ធ គាត់ធ្លាប់ធ្វើអត្តឃាតនៅអាយុ ២០ ២១ ២៧ និង ២៩ ឆ្នាំជាច្រើនដងមិនសម្រេច។ មូលហេតុដោយសារទំនាក់ទំនងជាមួយស្រីមិនសម្រេច។
អ្នកនិពន្ធរៀបការនៅអាយុ ៣០ ឆ្នាំតែរហូតដល់អាយុ ៣៩ ឆ្នាំគាត់មានស្រីខាងក្រៅថែមទាំងមានកូនផងដែរ។ តែអ្វីដែលអាក្រក់ជាងនេះនៅពេលកូនរបស់គាត់កើតមកនៅឆ្នាំដដែលនោះ Dazai សម្លាប់ខ្លួនជាមួយស្រីកំណាន់ម្នាក់ទៀត។
Dazai សរសេរសំបុត្របណ្តាំជូនភរិយាលោកស្រី Miwako ថា “សូម្បីតែបណ្តាំក៏ខ្ញុំកុហកឯងពិតជាសប្បាយចិត្តណាស់” ។
នៅពេលអ្នកអានរឿងទាំងនេះតើអ្នកមានអារម្មណ៍យ៉ាងណា? ក្រឡេកមើលជុំវិញខ្លួនអ្នកតើនរណាម្នាក់មានបុគ្គលិកលក្ខណៈចម្លែកបែបនេះទេ?
Kengo Abe